ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ និងបក្ខពួកម្នាក់ទៀតដែលបើកល្បែងឡូតូនៅមូលដ្ឋានខណ្ឌកំបូល

ឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ និងបក្ខពួកម្នាក់ទៀតដែលបើកល្បែងឡូតូនៅមូលដ្ឋានខណ្ឌកំបូល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយលោក គង់ ចាន់សុភារី អភិបាលរងខណ្ឌកំបូល បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ដោយបានឃាត់ខ្លួនមនុស្ស២នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។

ដោយមានបទបញ្ជាពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានចាត់លោក គង់ ចាន់សុភារី អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ដោយឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធ។

ជនសង្ស័យទាំង២នាក់៖ ទី១-ឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល, ទី២-ឈ្មោះ ម៉ម សោភា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

បច្ចុប្បន្នជន សង្ស័យទាំង២នាក់ រួមទាំងវត្ថុតាំងពាក់ព័ន្ធ ត្រូវបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក រួចបញ្ជូនបន្តមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរបន្ត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.