ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥១ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណ​តិ្ត​ទី​២

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​១​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧​ខែ​សីហា ឆ្នាំ​២០១៨ នៅ​សាលាខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥១ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណ​តិ្ត​ទី​២ ដោយ​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប រួម​នឹង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ ស្ថាប័ន​ជំនាញ​ទូទាំង​ខេត្ត​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​៖
១-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​លើ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណ​តិ្ត​ទី​២ កាលពី​ថ្ងៃ​ទី​២៣​ខែកក្កដា ឆ្នាំ​២០១៨​។​
២-​សេចក្តីព្រាង​របាយការណ៍ ស្តីពី​សកម្មភាព​សំខាន់ៗ ដែល​បាន​អនុវត្តន៍​ដោយ​គណៈ​អភិបាល​ខេត្ត​ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ ដល់​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥១ របស់​រដ្ឋបាល​ខេត្ត​កែប​។​
៣-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្តន៍​ខែ​បន្តបន្ទាប់​របស់​រដ្ឋបាល​ខេត្ត​។​
៤-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី​ការកែសម្រួល​ប្រការ​៤ នៃ​សេចក្តីសម្រេច​លេខ​០១០/១៧ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​០៤​ខែ​មេសា ឆ្នាំ​២០១៧ ស្តីពី​ការ​បែងចែក​តួនាទី​ភារកិច្ច និង​របៀបរបប​ការងារ​ជូន​គណៈ​អភិបាលខេត្ត​កែប​។​

កិច្ចប្រជុំ​នេះ​ត្រូវបាន​ប្រធាន​អង្គប្រជុំ​អនុម័ត​នៅក្នុង​របាយការណ៍​ទាំងស្រុង​និង​បាន​ឯកភាពគ្នា​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដោយ​តម្រូវ​ឲ្យ​គ្រប់​ស្ថាប័ន និង​មន្ទីរ​គ្រប់​ជំនាញ​គ្រប់​អង្គភាព ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​សហការ សាមគ្គី​គ្នា​ឲ្យបាន​ស្អិតល្មួត និង​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់ ដើម្បី​ស្តារ​និង​អភិវឌ្ឍ​ខេត្ត​កែប​របស់​យើង​ឲ្យ​កាន់តែ​រីកចម្រើន​លូតលាស់​បន្ថែមទៀត​៕
​សេង ណា​រិទ្ធ​

 

r180827b2 r180827b3 r180827b4 r180827b1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.