ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

​ឆ្មក់​ចូល​ក្លឹប​កំសាន្ត​ខារ៉ាអូខេ​ស៊ី​តុង​ហ្វាង បង្ក្រាបករណី​​ករណី​គ្រឿង​ញៀន ឃាត់ខ្លួនជនសង្ស័យបាន​៦២នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រះសីហនុ ៖ កាលពី វេលា​ម៉ោង ០០ និង ១៥ ឆ្លង​ចូល ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឆ្មក់​ចូល​ក្លឹប​កំសាន្ត​ខារ៉ាអូខេ​ស៊ី​តុង​ហ្វាង ដែល​មាន​ទី​តាំង​នៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​ឃាត់​បាន​ជនសង្ស័យ សរុប​ទាំងអស់​ចំនួន ៦២ នាក់ ស្រី ១៥ នាក់ ដែល​ក្នុងនោះ​រួម​មាន​ម្ចាស់​អាជីវកម្ម​ម្នាក់ មេការ​ម្នាក់ អ្នកជួញដូរ​ម្នាក់ និង​ភ្ញៀវ​មក​កំសាន្ត​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ៥៩ នាក់​។

​ក្រៅពី​នេះ​សមត្តកិច្ច បាន​រឹបអូស​បាន​វត្ថុតាង​ដូចខាងក្រោម វត្ថុតាង​ចាប់​យក​រួមមាន​៖
-​ម្សៅ​ក្រាម​ពណ៍​ស​ថា្លស​ង្ស័​យ​ជា​សារធាតុ​ញៀន ចំនួន ២២ កញ្ចប់​តូច និង ០១ កញ្ចប់ ធំ​។ -​បន្ទះ​ឈើ (​ជ្រួញ​) សម្រាប់​ហិត ១៥ បន្ទះ​។ -​កេត​តា​មីន ប្រភេទ​ទឹក (ketamine) ចំនួន ០១ ដប​។
-​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១ កំប៉ុង​តូច​។ -​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន ០១ កំប៉ុង​ធំ​។​

​ករណី​ខាងលើ​នេះ​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​និតិ​វីធ​តាម​ផ្លូវច្បាប់​។​

​សូម​បញ្ចាក់​ដែរ​ថា នេះ​ជា​ករណិយ៍​ទី​២​ហើយ​ដែល​សមត្តកិច្ច​ខេត្តព្រះសីហនុ​យើង​បង្រា្ក​ប​ក្លឹប​ដែល​មាន​ការប្រើប្រាស់​គ្រឿងញៀន !៕

 

r180827a4 r180827a3 r180827a2 r180827a1

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.