ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

យោធា​ក្នុង​វរ​:​សេនា​តូច​លេខ​៥៣៤ ទទួលស្គាល់ថា បើក​កន្លែង​បញ្ជល់មាន់​មែន តែ​ជា​ខ្នាត​តូច និង​ឱ្យ​បិទ​វិញ​បើ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​សារព័ត៌មាន បាន​ចុះផ្សាយ​ថា បន្ទាយ​យោធា​មួយ​កន្លែង​កំពុង​ក្លាយទៅជា​កំផែង​ការពារ​យ៉ាង​រឹងមាំ ដល់​ពួក​អ្នកលេង​ល្បែងស៊ីសង ដោយ​បង្កើត​សង្វៀន​បញ្ជល់មាន់ ហើយ​ដំណើរការ​យ៉ាង​រលូន​ជិត​មួយ​ឆ្នាំ​ទៅហើយ​នេះ ។ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៨ ជួប​ជាមួយ​មន្ត្រី​យោធា​វរ​:​សេនា​តូច​លេខ​៥៣៤ ដែល​កំពុង​ស្នាក់នៅ​ក្នុង​បន្ទាយ​បាន​ទទួលស្គាល់ថា ពួក​គេ​បើក​កន្លែង​បញ្ជល់មាន់​មែន តែ​លេង​តិចតួច​ប៉ុណ្ណោះ បើសិនជា​ប៉ះពាល់​ដល់​សណ្តា ប់​ធ្នាប់​សន្តិសុខ​សង្គម​នឹង​បញ្ឈប់​ភ្លាមៗ  ។​

​សូមបញ្ជាក់​ថា សង្វៀន​បញ្ជល់មាន់​គ្មាន​ច្បាប់​ទម្លាប់​មួយ​កន្លែង ស្ថិតនៅ​ក្នុង​បន្ទាយ​យោធា​ក្នុង​វរ​:​សេនា​តូច​លេខ​៥៣៤ ក្នុង​ភូមិ​អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ។​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នេះ បាន​ជ្រក​នៅ​ក្នុង​កំផែង​បន្ទាយ​យោធា​ដ៏​រឹងមាំ ដោយ​បើក​ដំណើរការ​ជិត​១​ឆ្នាំ​មកហើយ​។ ក្នុង​មួយ​សប្ដាហ៍​គេ​បើកទទួល​អ្នកលេង​ចំនួន​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍ ។ អ្នក​ដែល​ញៀន​នឹង​ល្បែង​បញ្ជល់មាន់​នេះ មាន​រាប់រយ​នាក់ គ្រប់​សមាសភាព ខណ​:​ពេល​ដល់​ថ្ងៃ​ណាត់​ផ្គូរ​ផ្គង​មាន់​ម្ដងៗ គឺ​នាំគ្នា​បើករថយន្ត​មក​ពី​តាម​បណ្ដា​ស្រុក​នានា​ទូទាំង​ខេត្ត និង​មក​ពី​ខេត្ត​បាត់ដំបង​ផងដែរ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា ប្រហែល​ជា​ទីតាំង​សង្វៀន​បញ្ជល់មាន់​នេះ មាន​សុវត្ថិភាព​ល្អ មាន​ភាពកក់ក្ដៅ​ក្នុងការ​ភ្នាល់​ល្បែងស៊ីសង​ហើយ ព្រោះ​ទីតាំង​នេះ ហ៊ុំព័ទ្ធ​ដោយ​កំផែង​យោធា​យ៉ាងរឹងមាំ ដែល​សមត្ថកិច្ច​ជា​ច្រើន​មិន​អាច​ទៅ​រំខាន​ក្នុង​ការ​លេងល្បែង​មួយ​នេះ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សេង ស៊ី​ល ជា​នាយសេនាធិការ​នៃ​បន្ទាយ​យោធា​វរ​:​សេនា​តូច​លេ​៥៣៤ បានឱ្យដឹងថា ពិតជា​មាន​ការ​បើ​កលេ​ង​ល្បែង​បញ្ជល់មាន់​នៅ​ក្នុង​បន្ទាយ​របស់​ខ្លួន​មែន តែ​លេង​តិចតួច​បុ​ា ណ្ណោះ មិន​ធំដុំ​ដូចជា​ការចុះផ្សាយ​នោះទេ ។ លោក​បន្ត​ទៀត​ថា ការលេង​ល្បែង​នេះ គឺ​ភាគច្រើន​ជា កូនទាហាន​នៅក្នុង​បន្ទាយ​គេ​នាំគ្នា​វ៉ាង​មាន់​លេង​ប៉ុណ្ណោះ មិន​បាន​ដាក់​លុយកាក់​អ្វី​ច្រើន ដូច​ការចោ ទ​ប្រកាន់​នោះទេ ហើ​ខាង​លោក​នឹង​ឱ្យ​បិទ​បញ្ឈប់​លេងល្បែង​មួយ​នេះ​ទៀត ។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​យោធា​នោះ មាន​ការព្រួយបារម្ភ ពី​ភូមិ​ឃុំ​សុវត្ថិភាព ខណ​:​ល្បែង​បញ្ជល់មាន់​ដែល​ច្បាប់​ហាមឃាត់ ត្រូវបាន​គេ​បើក​លេង​នៅក្នុង​បន្ទា យ​យោធា ដោយ​តែងតែ​ឃើញ​អ្នក​ញៀន​នឹង​ល្បែ​នេះ នាំគ្នា​ជិះ​ម៉ូតូ រថយន្ត​ស្ពាយ ឬ​បី​មាន់​ជល់​ចូល​ទៅក្នុង​បន្ទាយ​យ៉ាង​គគ្រឹកគគ្រេង រៀង​រាល់​សប្ដាហ៍​តែម្តង ។ តែ​គេ​មិនឃើញ​មាន​ការហាមឃាត់​ពី​អាជ្ញាធរ​ណា​នោះឡើយ ដោយ​ចេះ​តែ​ឱ្យ​បើក​លេង​យ៉ាង​រលូន​តែម្តង ជាពិសេស​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ គេ​ឃើញ​អ្នកញៀន​នឹង​ល្បែង​បញ្ជល់មាន់ នៅតែ​បើកបរ​រថយន្ត​ឡិច​ស៊ិស​បី​ស្ពាយមាន់ បម្រុង​នឹង​យក​ទៅ​លេង​នៅក្នុង​បន្ទាយ​យោធា​ខាងលើ​ដដែល លុះ​ឃើញ​ភ្នាក់ងារ​សារព័ត៌មាន​ចុះ​ទៅ​សួរ នាំ​ក៏​នាំ​គ្នា​បើក​រថយន្ត​គេចខ្លួន​ភ្លាមៗ ៕
​ដោយ ៖ នីយ៉ា​

 

r180826a1 r180826a5 r180826a4

r180826a3 r180826a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.