ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង ==> ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគ​បាល​រង នគ​បាល ខេត្ត​កំពង់ឆ្នាំង បំភ្លឺ ករណី នៃ​ការផ្សាយព័​ត៌​មិនពិត បំផ្លើស ហាក់​មាន​ចេតនា​មួលបង្កាច់​បង្ខូច​កិត្តិយស​លោក និង ធ្វើអោយប៉ះពាល់​ដល់​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមផេក និង​គេហទំព័រ​ព័ត៌មាន អេឡិចត្រូនិក​ជាច្រើន តាម​បណ្តាញ​សង្គម​facebook នូវ​ព័ត៌មាន ស្តី​អំពី​ករណី​លោក​​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង កំពុងតែ​ល្បី​រន្ទឺ​ថា​នឹង​បាន​ឡើង​ធ្វើ​ជា​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ទោ ឡុច សុវណ្ណារ៉ា ចូលនិវត្តន៍ ។ បន្ទាប់ពី​មាន​អ្នកកាសែត ចំនួន 5 នាក់​បាន​ជួប​ជាមួយ​លោក ស៊ុំ សុជាតិ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី 19 ខែ​សីហា​ឆ្នាំ 2018 វេលា​ម៉ោង 5 និង 50 នាទី​ល្ងាច​នៅ​កន្លែង​មួយ ។

​ពេលនោះ អ្នកសារព័ត៌មាន​បាន​សំណូមពរ​ថា​បើ​លោក ស៊ុំ សុជាតិ បាន​ឡើង​ជា​ស្នងការ​ពិតប្រាកដ​មែន​យើងខ្ញុំ​អបអរសាទរ ប៉ុន្តែ​សុំ​សំណូមពរ​ឲ្យធ្វើ​យ៉ាង​ណាជួយ​ដាក់​កំលាំង​បង្ក្រាប​ល្បែងស៊ីសង​ឱ្យ​អស់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង 9 ចំ ណុ​ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​អោយ​មាន​ប្រសិទ្ធិភាព ពេល នោះ​លោក សុំ សុជាតិ ថា​ប្រទេស​ណា​ក៏​មាន​ល្បែងស៊ីសង​ដែរ​បើ​គ្មាន​ល្បែងស៊ីសង​ទេ តើ​សមត្ថកិច្ច​មាន​លុយ​មក​ពី​ណា​ចាយ ? ។

​ជុំវិញ​ព័ត៌មាន​នេះ នៅ​ព្រឹក​ថ្ងៃទី ២៤ សីហា ២០១៨ លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន ថា នៅ​ល្ងាច​ថ្ងៃទី ១៩​សីហា ២០១៨​នោះ ការជួប​ជា មួយ​បងប្អូន​អ្នកកាសែត​៤-៥ នាក់​នោះ​គឺជា​ការ​ចៃដន្យ​ទេ មិន មែន​ណាត់គ្នា​ជួប​សំភាសន៍​សួរនាំ​អំពី​ការងារ​អ្វី​ទេ គឺ​ជួប​នៅ ក្នុង​ហាង​ហូបចុក ស្ថិតនៅក្នុង​ឃុំ​ស្រែ​សន្ទូច ក្នុង​ក្រុង​កំពង់ឆ្នាំង ពេល​លោក​និង​មិត្តភក្តិ​នាំគ្នា​ហូប​ចុក​ជុំ​គ្នា​តិចតួច ក៏​មាន​ការប្រាស្រ័យ​ទាក់ទង​ជល់​កែវ​គ្នា ជាមួយ​បងប្អូន​អ្នក កាសែត​ខ្មែរ​យើង​ទាំង​៤-៥​នាក់​នោះ​ក្នុងចំណោម​នោះ​ក៏​លោក​មិន​ស្គាល់​ឈ្មោះ និង ចំណាំ​មុខ​មិន​អស់​ដែរ គឺ​ស្គាល់​ច្បាស់​តែ​ម្នាក់​ទេ ។ ឯ​ការនិយាយ​ធ្លោយមាត់​លេងសើច​ជាមួយ​ពួក គាត់ ក៏​មិនមែន​ដូច​ការលើកឡើង​របស់​ពួកគាត់​ទេ ។​

​លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ បាន​បន្តថា ខ្ញុំ​ទទួលស្គាល់ថា​ពេលនោះ​ខ្ញុំ​ក៏​រៀង​ស្រវឹង​បន្តិច​ដែរ ហើយ​ការ​ឆ្លើយឆ្លង​គ្នា​ជា​លក្ខណៈ​មិត្តភាព​និយាយ​លេងសើច​តែប៉ុណ្ណោះ ឯ​ពាក្យ​ថា ល្បែង​សុីសង​នោះ គឺ​លោក​បាន​និយាយថា មិនមែន​កើត មាន​តែ​នៅក្នុង​ទឹ​ដី​ខេត្ត​កំពង់ឆ្នាំង​តែ​១​នោះ​ទេ​ខេត្ត​ស្រុក​ផ្សេងៗ ទៀត​ក៏​មាន​ដែរ ប្រទេស​ណា​ក៏​មាន​ដែរ ឯ​ការបង្ក្រាប​វិញ សមត្ថកិច្ច​យើង​ខិតខំ​ធ្វើ​ការបង្ក្រាប​ខ្លាំងណាស់ គឺ​មិន​ដែល បណ្តែតបណ្តោយ​អោយ​កើត​មាន​តាម​អំពើ​ចិត្ត អនាធិបតេយ្យ នោះទេ អោយ​តែ​ដឹង​ទីតាំង​ល្បែង​ខុសច្បាប់​ពី​ត​ប្រាកដ ខាង សមត្ថកិច្ច​យើង​ចាត់វិធានការ​ភ្លាមៗ ។ តែ​បើ​ពេល​ខ្លះ​យើង អត់​ដឹង​តើ​ទៅ​ធ្វើ​ការបង្ក្រាប​ម៉េច​ទៅ ចឹង​ទេ​សូម​អស់លោក អ្នក កាសែត​ទាំងអស់​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​យើង​រាយការណ៍​ប្រាប់​ទីតាំង​ច្បាស់លាស់ ដើម្បី​យើង​ចាត់ វិធានការណ៍ បង្ក្រាប ។​

​លោក​ឧត្តមសេនីយ៍ត្រី​បន្តថា ជិត មួយ​ជីវិត​របស់​លោក រយៈពេល​៣២​ឆ្នាំ​ជាង​ហើយ ដែល​រូប លោក​បាន​បំរើ​ជាតិ​មាតុភូមិ ធ្វើ​ជា​នគរបាលជាតិ តស៊ូ​គ្រប់ ឧបសគ្គ​រហូតមកដល់​សព្វថ្ងៃនេះ ក៏​លោក​ពុំ​មាន​បាន​សល់ ទ្រព្យសម្បត្តិ​អ្វី​ធំដុំ​ហ្នឹង​គេ​ទេ ។ ឯ​ការ​ដែល​អ្នកកាសែត​មួយ ចំនួន​ផ្សាយ​នោះ គឺ លោក​សូម​បដិសេដ​ច្រាន​ចោល​ទាំងស្រុង គឺ​ពុំមែន​ជា​ការពិត​ទេ ។​

​លោក​ឧត្តមសេនីយ៍ត្រី​បាន​ស្នើ​អោយ​អ្នកកាសែត​យើង​ត្រូវ​ពិចារណា និង​រក​ប្រភព​ព័ត៌មាន ភស្តុតាង ជាក់លាក់​មុន​ហ្នឹង​សម្រេច​ចុះ​ផ្សាយ​ព័ត៌មាន​អ្វីមួយ ពិសេស​ព័ត៌មាន​ប៉ះពាល់​កិត្តិយស បុគ្គល​សា​ធាណៈ ដើម្បី​ចៀងវាង​ការប្តឹងផ្តល់​តាមផ្លូវ​ច្បាប់ ។​

ដោយឡែក ពាក់ព័ន្ធ​នឹង​ការចុះផ្សាយ​ចេតនា​មួលបង្កាច់​បង្ខូច​កិត្តិយស លោក​ឧត្តមសេនីយ៍ ត្រី​បញ្ជាក់ថា លោក​មិន​ធ្វើការ​ប្តឹងផ្តល់​ចង់​ឈ្នះ ចង់​ចាញ់​អី​នោះ​ទេ ព្រោះ​ការងារ​អ្នកកាសែត​គ្នា​គ្មាន​ធនធាន​អី​ច្រើន សំរាប់​បង់​សំណង​រដ្ឋប្បវេណី ពី​បទ​បរិហារកេរ្ត៍ តាមផ្លូវ​តុលា ការ​ដែរ ៕
​ដោយ ៖ រុន សារ៉េត 077 79 79 52 | 088 7797952
Whatsapp 012 580 455

 

netsavoeun33 sumsocheat2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.