ខេត្តរតនគិរី ៖ អ្នកសារព័ត៌មាន ៦អង្គភាព ត្រូវកម្លាំងអាវុធហត្ថ ខេត្តរតនគីរី បានឃាត់ខ្លួនយកមកសួរនាំ ពេលក្រុមអ្នកសារព័ត៌មានបានចុះទៅយកព័ត៌មាននៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ កាលពី វេលាម៉ោង៨:០០នាទីព្រឹកថ្ងៃទី២៣ខែ សី ហា ឆ្នាំ២០១៨ ពេលរសៀល ថ្ងៃដដែល ត្រូវបាន ដោះលែងអោយមាន សេរីភាពវិញហើយ បន្ទាប់ពីបាន ឃាត់ខ្លួន ដោយគ្មានមូលហេតុ ឬ ទោសកំហុសអ្វីសោះ អស់ជាច្រើនម៉ោង។
ជាក់ស្ដែង ពួកគាត់បានឱ្យដឹងថា ៖ បន្ទាប់ពីទទួលបានដំណឹងអំពី ពួកឈ្មួញ ចាប់ផ្ដើមនាំឈើ ឆ្លងដែនចូលទៅលក់នៅឯ ប្រទេសវៀតណាមកក្រើកសារឡើងវិញភ្លាម។ នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក៏ក្រុមអ្នក សារព័ត៌មានយើង ទាំង៦ អង្គភាពខាងលើ បាននាំគ្នា ចុះទៅ ដើម្បីតាមប្រម៉ាញ់ ថតផ្ដិតយករូបភាព សកម្មភាព រថយន្ត ធុនតូចៗគ្រប់ប្រភេទ ដឹកឈើ ឆ្លងដែន ចូលទៅ ប្រទេ សវៀតណាម មានដូចជា ៖ រថយន្ត សាំងយ៉ុង កាមរីបាឡែន ឆ្លាម ហាយលែនឌ័រ ឡង់គ្រីស័រ ។ ល ។ ដើម្បីរក្សាទុក្ខជា ឯកសារ ភស្តុតាងពិតៗ ក្នុងការចុះផ្សាយ ព័ត៌មានទៅតាមប្រព័ន្ធផ្សព្វផ្សាយនានា ឱមហាជន ។
នៅក្នុងនិងក្រៅប្រទេស ព្រមទាំងក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធ ជាពិសេស ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ជាអគ្គមេបញ្ជាការស្ដីទី កងយោធពល ខេរភូមិន្ទ- មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានគណៈកម្មការជាតិការពារ-ទប់ស្កាត់ធនធានធម្មជាតិ បានជ្រាបជាព័ត៌មាន ដើម្បីចាត់មន្ត្រីជំនាញ ឱ្យចុះមកស្រាវជ្រាវ ចាត់វិធានការ ចំពោះពួកឈ្មួញ និងមន្ត្រីខិលខូច នៅតែបន្តឃុបឃិតគ្នា លួចរត់ពន្ធនាំឈើឆ្លងដែន ទៅលក់ឱ្យឈ្មួញ នៅប្រទេសវៀតណាម ដោយខុសច្បាប់ ដែលសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែព្រះរាជា ណាចក្រកម្ពុជា បានដាក់បទបញ្ជា កាលពី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ក្ដៅគគុ យ៉ាងណាក្ដី ក៏ពួកឈ្មួញនិងមន្ត្រីខិលខូចទាំងនោះ នៅតែក្បាលរឹង គឃ្លើនដដែលៗម្ដងហើយម្ដងទៀត ពិតជាថ្លើមធំ ពាសមេឃនិងជាមន្ត្រីគ្រាប់ល្ពៅមែន។
ជុំវិញនឹងបញ្ហាខាងលើនេះ មហាជនទូទៅ គ្រប់មជ្ឈដ្ឋាន ដាក់ជាសំនួរថា ៖ តើរវាង សម្ដច អគ្គមហា សេនាបតី តេជោ ហ៊ុន សែន និងពួកឈ្មួញ ព្រមទាំងមន្ត្រីក្បាលខូច មុខដដែលៗទាំងនោះ តើជ្រើសរើសយកអ្នកណា ? តើឋានៈ បុណ្យស័ក្តិ លើស្មារ និងមាសប្រាក់ ទ្រព្យសម្បត្តិ មានសព្វគ្រប់បែបយ៉ាង គ្រប់ៗ គ្នាបានមកពីណា? អ្នកណាបំពាក់ឱ្យ ? នៅខ្វះអ្វីទៀត?តើចង់បានប្រាក់ ដែលធ្វើឱ្យ ប៉ះពាល់ ខូចកិត្តិយសនឹង យកមកធ្វើអ្វីទៀត ? តើក្នុងចិត្ត ក្នុងបេះដូង គោរព ស្រលាញ់ និងអាណិត អាសូរ្យដល់ សម្ដេចអគ្គ មហាសេនាបតី តេជោ ហ៊ុន សែន ខ្លះដែរឬទេ?
តើពួកអ្នកសារព័ត៌មាន ទាំង០៦នាក់នោះខុសអ្វី ? តើបងប្អូន និងមិត្តៗ ដែលប្រកបរបរ ធ្វើអាជីវកម្មជា អ្នកសារព័ត៌មានជាតិយើងទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលបាន អុកឡុក បង្ករ ការលំបាក ដល់សារម៉ី អង្គភាព ក្រសួង និង រាជរដ្ឋាភិបាល ម្ដងណាដែរឬទេ ? តើដែលឃើញពួកគាត់ ទៅធ្វើទុក្ខ បុកម្នេញ ចំពោះប្រជាពលរដ្ឋ ដែល ប្រកមុខបរ រកទទួលទាន ស្របច្បាប់ ម្ដងណាដែរឬទេ? បើគ្រាន់តែពួកគាត់ចុះយកព័ត៌មាន មិនបានហ្វូតូកូពី ឯកសារដូចជា ៖ កាត លិខិតបញ្ជា ប៉េសកកម្ម អាជ្ញាប័ណ្ណ ឬក៏ កាត បេសកកម្ម បានផុតកំណឬហួសសុពលភាព បន្តិចបន្តួចនោះ ក៏មិនមានការខុសឆ្គងអ្វី គួរឱ្យធ្ងន់ធ្ងរ ទៅនឹងផ្លូវច្បាប់នោះដែរ គ្រាន់តែមានកំហុសឆ្គង ផ្នែករដ្ឋបាលបន្តិចបន្តួចតែប៉ុណ្ណោះ។
ជាចុងក្រោយ បើសិនជា លោកអ្នក ពិតជា មានទឹកចិត្ត និងបេះដូង ស្រឡាញ់ក្ម្រមគ្រួសារ និងសម្ដេចអគ្គមហាសេនាបតីតេជោ { ហ៊ុន សែន } នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ដឹកនាំ ដ៏ខ្ពង់ខ្ពស់ និង ឈ្លាសវៃ ពិតប្រាកដ នៅក្នុងកែវភ្នែកមែននោះ សូមឱ្យលោកអ្នកដែលកំពង់បំពេញ ការងារ នៅតាម គ្រប់ៗក្រសួង ស្ថាប័ន និងសាម៉ីអង្គភាពពាក់ ព័ន្ធ ទាំងអស់ ដែលមាន បុណ្យស័ក្តិ ឋានៈ និង តួនាទីរៀងៗ ខ្លួន គ្រប់ៗរូប ត្រូវតែ ខិតខំ យកចិត្ត ទុកដាក់ តស៊ូ ព្យាយាម ដោយឆន្ទៈ និង ស្មារតី ទទួល ខុសត្រូវខ្ពស់ មានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបម្រើប្រទេសជាតិ នៅក្នុងអណត្តិ ទី០៦នេះ ព្រោះប្រជាពលរដ្ឋ ខិតខំ នាំគ្នាទៅ បោះឆ្នោត ជូនគណៈបក្ស ប្រជាជនកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ឈរឈ្មោះ ជាបេក្ខភាព នាយករដ្ឋមន្ត្រី បន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរក ការអភិវឌ្ឃន៍ រីកចម្រើន សម្បូររុងរឿង ភ្លឺត្រចះ ត្រចង់ ដូចបណ្ដារប្រទេស មហាអំណាច នៅទូទាំងពិភពលោក តទៅអនាគតក្នុងពេលដ៏ខ្លីជាក់ជាពុំខានឡើយ៕






