ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក

កាស៊ីណូ​ម្កុដ​ពេជ្រ​បើក​អោយ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ចាញ់​បញ្ចាំ​ទ្រព្យសម្បត្តិ​គ្មាន​សល់​

កាស៊ីណូ​ម្កុដ​ពេជ្រ​បើក​អោយ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ចាញ់​បញ្ចាំ​ទ្រព្យសម្បត្តិ​គ្មាន​សល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាស៊ីណូ​ម្កុដ​ពេជ្រ​បើក​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ខ្វល់​អំពី​ច្បាប់​ហាមឃាត់​របស់​រាជ​រដ្ឋា​ភិ បាល​ឡើយ ភ្ញៀវ​ដែល​ចូល​ទៅ​លេង​ក្នុង​កាស៊ីណូ​នោះ គេ​សង្កេតឃើញ​ជា​ជនជាតិ​ខ្មែរ​មក​ពី​ក្រុង​បាត់ដំបង​និង​ស្រុក​ប​វេល​ខេត្ត​ បាត់ដំបង​និង​ក្រុង​ប៉ៃលិន ហើយ​ពួកគេ​លេង​ចាញ់​បញ្ចាំ​រថយន្ត​នៅ​កាស៊ីណូ​ក៏មាន ហើយ​ប្លង់​ដី​ស្រែ​ចំការ​បញ្ចាំ​នៅ​អង្គការ​ក៏​មាន​គ្មាន​សល់​អ្វី​សោះ ។​

​ប្រភព​អ្នក​ចូល​លេង​បាន​បញ្ជាក់ថា ជនជាតិ​ខ្មែរ​ដែល​តែង​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ដោយសារ​ចង់​ឈ្នះ​ចាញ់​ ច្រើន មិន​ចង់​លេង​ល្បែង​ភ្នាល់​ក្នុងភូមិ​ចាញ់ឈ្នះ​តិច ម្យ៉ាងទៀត ពេល​លេង​នៅ​ស្រុកភូមិ​សមត្ថកិច្ច​ឧស្សាហ៍​ចុះ​ចាប់​ពេក លេង​មិន​សប្បាយចិត្ត​សោះ ។ ការ​មក​លេង​កាស៊ីណូ​មាន​សន្តិសុខ​ល្អ​ពេល​ចូល​លេង​ឈ្នះ​តែ​ថ្ងៃ​ដំបូង​ទេ ថ្ងៃ​បន្ទាប់​គឺ​ចាញ់​រហូត មិនតែប៉ុណ្ណោះ​រថយន្ត​បាន​បញ្ចាំ​នៅ​កាស៊ីណូ​ទៀត អ្នកខ្លះ​បញ្ជាំ​ដី​ស្រែនៅ​អង្គការ​ព្រោះ​តែ​ចង់ស​ប្បាយ​នៅ​កាស៊ីណូ​    ​និង​ចង់​ហូប​ម្ហូប​ព្រី​របស់​កាស៊ីណូ​។​

​សូមបញ្ជាក់​ថា កន្លង​ទៅ​ថ្មីៗ​នេះ រាជរដ្ឋាភិបាល បាន​ចេញ​សារាចរ​ណែនាំ​ស្ដីពី​ការហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​នានា នៅក្នុង​ប្រទេស​ឡើយ ហើយ​បាន​កោះហៅ​ម្ចាស់​កាស៊ីណូ​ទៅ​ប្រជុំ ថែម​ទាំង​ព្រមាន​ដក​អាជ្ញាប័ណ្ណ​រាល់​ក្រុមហ៊ុន​កាស៊ីណូ​ទាំងឡាយ ណា ដែល​មិន​បាន​គោរព​តាម​សារាចរ​ណែនាំ​នេះ​ទៀត​ផង ។​

​យោង​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ខាងលើនេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​លេខ​០១៤ ចុះ​ថ្ងៃ​ទី​០៤ កក្កដា ឆ្នាំ​២០១៤ ដែល​ចុះហត្ថលេខា​ដោយ​លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ហើយ​តាម​បណ្ដា​មន្ទីរ​ក្រោម​ឱវាទ​ក៏បានផ្ដល់​សេចក្ដីជូនដំណឹង​នេះ បន្ត​ទៅ​ដល់​ក្រុមហ៊ុន​កាស៊ីណូ​នានា ដើម្បី​បាន​ជ្រាប និង​អនុវត្ត​ផងដែរ ។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ម្ចាស់​កាស៊ីណូ​មួយ​ចំនួន​ហាក់​មិន​បាន​គោរព​ឬ​យកចិត្តទុកដាក់​ចំពោះ ច្បាប់​នេះ​ឡើយ ។​

​ជាពិសេស​ម្ចាស់​កាស៊ីណូ​ម្កុដ​ពេជ្រ​មិនដឹងមិនឮ​នូវ​សេចក្ដីជូនដំណឹង​ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឬ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ឬ​ក៏​ធ្វើ​មិនដឹង ទើប​បើក​ទ្វារ​ចំហ​ទទួលភ្ញៀវ​ខ្មែរ​ឲ្យចូល​លេងល្បែង​យ៉ាង​គគ្រឹកគគ្រេង​បែប​ នេះ ។​នៅ​ច្រក​ទ្វារ​ចូល​ខាងមុខ​នៃ​កាស៊ីណូ​នី​មួយៗ គេ​ឃើញ​មាន​បិទ​សេចក្ដីជូនដំណឹង​មួយ​ច្បាប់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​យោង​នូវ​ខ្លឹមសារ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ស្ដីពី​«​ការហាមឃាត់​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែ​រ​ចូល​លេង​ល្បែង កាស៊ីណូ​»  ប៉ុន្តែ​ផ្ទុយទៅវិញ ពេល​ចូល​ទៅ​ដល់​ខាង​ក្នុង​កាស៊ីណូ គេ​បាន​ឃើញ​ភ្ញៀវ​ដែល​កំពុង​ភ្នាល់​ល្បែង​គ្រប់បែបយ៉ាង ជា​ជនជាតិ​ខ្មែរ ។

​តើ​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន​ឡើងកាន់តំណែង​ថ្មី អាច​បង្ក្រាប​ករណី​នេះ​បាន​ទេ ដើម្បី​ជួយ​ទប់ស្កាត់​ភាពក្រីក្រ​របស់​រាស្ត្រ​ដែល​ងប់​ចាញ់ល្បែង​នៅ​ កាស៊ីណូ​នេះ ឬ​ក៏​ចង់​ផ្តួចផ្តើម​យក​លោក ឡោ ស៊ុន​ជាង ថៅកែ​កាស៊ីណូ​ម្កុដ​ពេជ្រ​នេះ មក​ធ្វើការ​ជាមួយ​ទៀត ៕
​ដោយ​នាយ​ម៉ូ​ក​

Jpeg

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.