ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...! ==> ថ្នាក់ដឹក​នាំខេត្តប៉ៃលិន ​ធ្វើពិធីបួង​សួងសុំ​សេចក្តីសុខ​ នៅអាស្រ​មរូបសំ​ណាក់លោ​កយាយយ៉ាត ដើម្បី​សុំសេចក្តីសុខស​ប្បាយ និង​ជោគ​ជ័យគ្រប់​ភារកិច្ច ==> ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកអំពីថ្ងៃ១៧ មេសា ==> ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់ ==> សង្ក្រាន្ដព្រៃវែង រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី ទទួលបានភ្ញៀវទេសចរជាង២លាននាក់ ==> ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅភ្នំពេញ ជាង ៤លាន ៣សែននាក់

​ការអនុវត្ត​គម្រោង​ណា​ក៏​ដោយ​ចាំ​ចាច់​ត្រូវតែ​មាន​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ត្រូវតែ​មាន​គុណភាព ដោយ​មន្ត្រី​ពាក់ព័ន្ធ​មិនត្រូវ​មាន​ការធ្វេសប្រហែស ហើយ​ការអនុវត្ត​គម្រោង​ស្ថាបនា​និមួយៗ​ត្រូវ​ការត្រួតពិនិត្យ​ឲ្យបាន​ហ្មត់ចត់ និង​ត្រូវ​សហការ​រួម​គ្នា​អនុវត្ត​ឲ្យមាន​គុណភា​ព​ខ្ពស់​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ថ្លែង​ក្នុង​កិច្ចប្រជុំ​គម្រោង​អភិវឌ្ឍ​ខេត្តកំពត ឆ្នាំ​២០១៨ នៅ​ក្នុង​សាលាខេត្ត​កំពត នា​រសៀល​ថ្ងៃ​ទី​២៣​ខែ​សីហា ឆ្នាំ​២០១៨​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ចំពោះ​ការស្ថាបនា​ផ្លូវ​នានា​ក្នុង​ក្រុង​កំពត គឺ​យើង​ត្រូវ​គិតគូរ​ឲ្យបាន​ច្បាស់លាស់ តើ​យើង​ត្រូវ​អនុវត្ត​របៀប​ណា ទើប​ធានាបាន​គុណភាព​ខ្ពស់​។​ជាមួយគ្នា​នេះ​ផ្នែក​ជំនាញ​ពាក់ព័ន្ធ​គួរ​សិក្សា​លម្អិត​ពី​តំបន់​ភូមិសាស្ត្រ​របស់​ខេត្ត​កំពត តើ​ត្រូវ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ DBST ឬ​ស្ថាបនា​ផ្លូវ​ដោយ​ប្រើ​បេតុង​នោះ​។​

​លោក ជាវ តា​យ បាន​សង្កត់ធ្ងន់​ទៀត​ថា ជាទូទៅ​ដោយសារ​តំបន់​ខេត្ត​កំពត​ជា​តំបន់​ជាប់​មាត់សមុទ្រ ការស្ថាបនា​ផ្លូវ​ដោយ​ក្រាល​កៅស៊ូ DBST​វា​មិន​អាច​ធានា​គុណភាព​បាន​យូរអង្វែង ដូច​ការប្រើ​បេតុង​នោះទេ ការស្ថាបនា​ផ្លូវ​ដោយ​ប្រើ​បេតុង​ទើប​មាន​ភាព​រឹងមាំ​និង​មាន​គុណភាព​ល្អ​។​លោក​ថា ការប្រើ​សរសៃដែក​ជាមួយ​បេតុង​អាច​ធានា​គុណភាព​ផ្លូវ​មាន​ភាពរឹងមាំ​ជាង​ផ្លូវ​ក្រាល​កៅស៊ូ DBST​យ៉ាង​ពិតប្រាកដ​។​

​យ៉ាងណាមិញ លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​ដាស់តឿន​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សហការ​គ្នា​ឲ្យបាន​ល្អ ដើម្បី​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​កំពត ឲ្យ​កាន់តែ​មាន​ការរីកចម្រើន និង​មាន​គុណភាព​ខ្ពស់ ហើយ​ផ្លូវ​សាងសង់​ពី​អ្វី​ក៏ដោយ ជា​DBST​ក្តី ការស្ថាបនា​ជា​បេតុង​ក៏ដោយ បើ​យើង​មិន​រួមគ្នា​ថែរក្សា​ការពារ​នោះទេ ពិតជា​ងាយ​ឆាប់​ខូចខាត​ជៀស​មិន​ផុត​ឡើយ ។​

​លោក ជាវ តា​យ បាន​បញ្ជាក់ទៀតថា គម្រោង​សាងសង់​និមួយៗ​ត្រូវ​មាន​បង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ​មើល​គម្រោង​នៃ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​ខេត្ត​កំពត​យើង ហើយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រួវ​រួម​គ្នា​គិត រួមគ្នា​ធ្វើ ហើយ​សហការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ជា​យន្តការ​ជួយ​អភិវឌ្ឍ​ខេត្តកំពត​យើង​កាន់​មាន​ភាព​រីកចម្រើន​ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

 

r180824a2 r180824a4 r180824a3 r180824a1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.