ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន» ==> ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ

ដី​ចំណី​ព្រែក​ក្នុង​ក្រុង​កំពត​ត្រូវបាន​គេ​សង់​សំណង់​រឹងមាំ​រំលោភ​យក​ជា​បន្តបន្ទាប់ ខណៈ​អាជ្ញាធរ​ក្រុង​រវល់​ការងារ​បោះឆ្នោត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ដី​ចំណី​ព្រែក​ត្រង់​ចំណុច​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ នៃ​ភូមិសាស្ត្រ​ក្រុង​កំពត បច្ចុប្បន្ន​ត្រូវបាន​គេ​លួច​សាងសង់​ជា​សំណង់​រឹងមាំ​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ខ្លាច​ញញើត​ច្បាប់​ឡើយ ហើយ​ការសង់​រំលោភ​ដី​ចំណី​ព្រែក​នេះ​ត្រូវបាន​គេ​ដឹងថា​បាន​កើតឡើង​ជា​យូរ​មក​ហើយ គឺ​ចាប់តាំងពី​មុន​ថ្ងៃ​បោះឆ្នោត រហូតដល់​ពេល​បោះឆ្នោត​អាណ​តិ្ត​ទី​៦​បាន​រួចរាល់​ជា​ស្ថាពរ​។​

​យោងតាម​ប្រភព​ពី​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លួច​ទម្លាយ​ប្រាប់​កម្ពុជា​ថ្មី​ថា អ្នក​ដែល​ហ៊ាន​សង់​សំណង់​រំលោភ​ចូល​ចំណី​ព្រែក​ស្ថិត​ក្នុង​ទីតាំង​ខាងលើ គឺជា​អ្នក​មាន​អំណាច​មិន​ធម្មតា ហើយ​ការសាងសង់​សំណង់​នេះ គេ​ក៏​ធ្លាប់​ឃើញ​ខាង​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​ទៅ​ហាមប្រាម​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព​បន្តិច​ឡើយ ពោល​គឺ​មិន​ខុស​នឹង​ការចុះទៅ​វែក​ចក​នោះទេ​។​ប្រភព​ដដែល​បាន​លួច​បង្ហើប​ទៀតថា ការសាងសង់​សំណង់​រឹងមាំ​រំលោភ​ចូល​ទៅ​ដី​ចំណី​ព្រែក​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ពិតជា​កើត​ឡើង​ជា​ហូរហែរ ខណៈដី​នៅ​តំបន់​នេះ​កំពុងតែ​មាន​តម្លៃ​គ្រប់​ទីកន្លែង ជាពិសេស​នៅ​តំបន់​ជាប់​មាត់សមុទ្រ​និង​តំបន់​មាត់ទឹក​តាម​ដៃ​ព្រែក​តែម្តង​។ ដោយសារ​តែ​ដី​មាន​ហាងឆេង​នៅ​ទូទាំង​ក្រុង​ដូច្នេះហើយ បានជា​មាន​ក្រុម​អ្នកគួក​ចេដី​នៅក្នុង​ក្រុង​កំពត ដែល​ជា​ខេត្ត​មាន​សក្តានុពល​ទេសចរណ៍​មួយ​នេះ​កំពុង​ត្រូវប៉ាន់​ក្នុង​ការដើរគួក​ចេដី​សំរាប់​លក់​ឲ្យ​ឈ្មួញ​ក្នុងតម្លៃ​មួយ​ម៉ែត្រការ៉េ​ពី​៥០​ដុល្លា​ទៅ​១០០​ដុល្លារ​ក៏​មាន​។ ជាមួយគ្នានេះដែរ សម្រាប់​អ្នក​ដែល​មាន​ដី​ស្នាក់នៅ ជា​បណ្តោះអាសន្ន​នៅតាម​ដងព្រែក​កំពង់បាយ ព្រែក​វត្ត​ត្រើយ​កោះ​ដែល​ត​ភ្ជាប់​ពី​ព្រែក​ស្ពាន​បេ​សេអី​ុ​(BCI) ស្ថិត​ក្នុង​ក្រុង​កំពត​នា​ពេលកន្លងមក​ដែល​អាជ្ញាធរ​ក្រុង​និង​មន្ត្រី​ជំនាញ​ក្រុង​បាន​ហាមឃាត់​មិន​ឲ្យ​សង់​សំណង់​រឹងមាំ​នៅលើ​ដី​ចំណី​ព្រែក​ខាង​លើ​ដែល​ជាហេតុ​នាំឲ្យ​បាត់បង់​សោភ័ណភា​ពក្រុង ពិសេស​តាម​មាត់​ឆ្នេរ​ព្រែក​ផងដែរ​។ ប៉ុន្តែ​ឥឡូវនេះ គេ​ឃើញ​តំបន់​ដែល​អាជ្ញាធរ​ក្រុង​បាន​ហាមឃាត់​ខាងលើ ត្រូវបាន​អ្នក​ដែល​កាន់កាប់​បណ្តោះអាសន្ន​កន្ល​ង​មក​នោះ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ជាច្រើន​តំណរ រួច​អ្នក​ដែល​ហ៊ាន​ទិញ​ផ្ទះ​លើដី​ចំណី​ព្រែក​ក្នុង​ទឹក​ដែល​គ្មាន​ប្លង់​ក​ម្ម​សិទ្ឋពី​មន្ទីរ​ជំនាញ​ផង​នោះ បាន​សង់​លំនៅឋាន​ដោយ​ចាក់​សសរ​បេតុង​បុកគ្រឹះ​យ៉ាងរឹងមាំ​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​យ៉ាង​អាណាធិបតេយ្យ​ដោយ​គ្មាន​កោតញញើត​នឹង​ច្បាប់​ហាមឃាត់​ណា​បន្តិច​សោះឡើយ​។ ការ​សង់​លំនៅឋាន​ដោយ​គ្រឹះ​រឹងមាំ​រំលោភ​លើ​ដី​ចំណី​ព្រែក​ជាច្រើន​កន្លែង​នៅក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ដែលមាន ព្រំប្រទល់​ជាប់​ក្រុង​កំពត​មាន​៖ ដូចជា​នៅ​ចំណុច​ជាប់​ស្ពាន​ផែ​កំពង់​កណ្តាល ស្ថិតក្នុង​ភូមិ​កំពង់​កណ្តាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ជាដើម ហើយ​ព្រែក​វត្ត​ត្រើយ​កោះ​ចំណុច​ខាងកើត​អ៊ូ​ទូក​តា​លី ស្ថិតក្នុង​ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ក៏​ត្រូវបាន​គេ​សង់​សំណង់​ជាច្រើន​កន្លែង​នៅ​ចំណុច​នេះ ដោយ​សំណង់​ខ្លះ​កំពុង​ចាក់​ដី​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​ហើយ​រៀប​ខឿន​ថ្ម​យក​ដី​ចំណី​ព្រែក សំណង់​ខ្លះ​កំពុង​បុកគ្រឹះ ចាក់​សសរ​បេតុង​ចុះ​ទៅ​ក្នុង​ទឹក​ព្រែក​យ៉ាងជ្រៅ​ទៀតផង​។

​ទាក់ទិន​នឺង​ការសាងសង់​សំណង់អាណាធិបតេយ្យ​រំលោភ​ចុះ​ក្នុង​ទឹក​ព្រែក​ជាច្រើន​កន្លែង​របស់​ជន​ឆក់​ឱកាស​មួយចំនួន​តូច​ខាងលើ លោក លាង រឿន​សុ​ទ្ធី អភិបាល​នៃ​គណៈ​អភិបាលក្រុង​កំពត បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ ២០១៨​នេះ​ថា កន្លងមក​លោក​បាន​ចាត់​មន្ត្រី​ឲ្យទៅ​ទប់ស្លាត់​មិនឲ្យ​មាន​ការសាងស​ង់​សំណង់​ណាមួយ​រំលោភ​ចូលក្នុង​ដី​ចំណី​ព្រែក​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​កម្លាំង​អាជ្ញាធរ​ចុះទៅ​ហាមឃាត់​បុគ្គល​ទាំងនោះ​បាន​ផ្អាក​ការសាងសង់​មួយរយៈ លុះ​ក្រុម​សមត្ថកិច្ច​ចាកចេញ​អស់ ពួកគាត់​ចាប់ផ្តើម​លួច​សាងសង់​បន្ត​ដោយ​គ្មាន​ខ្លាចញញើត​នឹង​អាជ្ញាធរ​និង​សមត្ថកិច្ច​នោះ​ឡើយ ហើយ​នៅពេល​ដែល​អាជ្ញាធរ​និង​សមត្ថកិច្ច​ជាប់រវល់​ខ្លាំង​ក្នុង​ការបោះឆ្នោត​ផង​នោះ​ទើប​ជន​ឆ្លៀត​ឱកាស​លួច​សង់​រំលោភ​យក​តាមតែ​អំពើ​ចិត្ត ហើយ​អ្នក​ដែល​ហ៊ាន​សង់​សំណង់​រឹងមាំ​រំលោភ​យក​ដី​ចំណី​ព្រែក​របស់​រដ្ឋ​នោះ សុទ្ធតែ​អ្នកមានអំណាច បើ​ត្រឹម​លោក​ជា​អាជ្ញាធរ​ថ្នាក់​ក្រុង ប្រហែល​មិន​អាច​ទប់ទល់​បានឡើយ​។​លោក​អភិបាលក្រុង​បាន​បញ្ជាក់ទៀតថា កន្លងមក​លោក​ធ្លាប់​ចុះ​ទៅ​ហាមឃាត់​ពីរ​ដង​រួចមកហើយ តែ​ហាក់​គ្មាន​បាន​ផល​សោះ តែ​បើ​ចូល​ដល់​ដំណាក់កាល​និយាយ​គ្នា​មិន​ស្តាប់​បែប​នេះ ចាំ​ព្រឹកស្អែក គឺ​ថ្ងៃ​ទី​០២​ខែ​សីហា ឆ្នាំ​២០១៨ លោក​នឹង​ដឹកនាំ​កម្លាំង ចុះ​ទៅ​បញ្ឈប់​ជា​លើក​ទី​បី ចាំ​មើល​ថា​តើ​អ្នករំលោភ​យក​ដី​ចំណី​ព្រែក​នោះ តើ​គេ​មាន​អំណាច​ប៉ុណ្ណា​ទៅ ទើប​ហ៊ាន​រំលោភ​បំពាន​បែប​នេះ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ក្នុង​ក្រុង​កំពត រង់ចាំ​មើល​ថា តើ​ចំណាត់ការ​របស់​លោក​អភិបាល​ក្រុង​ធ្វើ​បាន​ឬ​មិន​បាន​ចំពោះ​សំណង់​អនាធិបតេយ្យ​នៅតាម​ឆ្នេរ​ព្រែក​ខាងលើ​នៅ​ក្នុង​ក្រុង​តំបន់​ទេសចរណ៍​ដ៏​ស្រស់ស្អាត​មួយ​នេះ ព្រោះ​គេ​ដឹងថា អ្នក​ដែល​សាងសង់​សំណង់​នៅ​ទីនោះ សុទ្ធតែ​អ្នកមានអំណាច​មិនធម្មតា​ឡើយ​៕
​សេង ណា​រិទ្ធ​

 

r180801c1 r180801c2 r180801c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.