ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន ==> រដ្ឋបាលខេត្តប៉ៃលិន ប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយព័ត៌មានបំភ្លៃខុសពីការពិតតាមបណ្តាញសង្គម ដែលចោទថា «ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន»

ពលរដ្ឋ​នៅ​ខេត្ត​កែប នាំគ្នា​ទៅ​ចូលរួម​បោះឆ្នោត​ភ្លូកទឹកភ្លូកដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​នេះ ចាប់ពី​ម៉ោង​៧.០០​នាទី​ព្រឹក​គឺជា​ការចាប់ផ្តើម​ដំណើរការ​បោះឆ្នោត ដែល​នឹង​ត្រូវ​បន្ត​រហូតដល់​ម៉ោង​៣​និង​០០​នាទី រសៀល​ទើប​បញ្ចប់​ការបោះឆ្នោត​។​ជាមួយ​នឹង​ថ្ងៃ​ដ៏​ប្រ​វតិ្ត​សាស្ត្រ​នេះ​ពលរដ្ឋ​ក្នុង​ខេត្ត​កែប​ទាំងមូល​បាន​ត្រៀម​ខ្លួន​ជាស្រេច ដោយ​ពួកគាត់​បាន​នាំ​ក្រុម​គ្រួសារ សាច់ញាតិ និង​មិត្តភក្តិ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​យ៉ាង​ភ្លូកទឹកភ្លូកដី​។​

​គេ​សង្កេតឃើញថា ក្នុង​ថ្ងៃ​បោះឆ្នោត​នេះ បើទោះជា​មេឃ​ភ្លៀងរលឹម​ស្រិចៗ​បែបណា ក៏​ប្រជាពលរដ្ឋ​ទាំងប្រុស ទាំងស្រី​បបួល​គ្នីគ្នា​ទៅ​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ ដែល​បាន​បញ្ជាក់​ពី​គោលជំហរ​ស្រលាញ់​ប្រទេសជាតិ និង​ការចង់បាន​លទ្ធិប្រជាធិបតេយ្យ​មួយ​ពិតប្រាកដ ពិសេស​ពួកគាត់​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត តាម​មា​គា៌​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។​

​បើ​តាម​តួលេខ​របស់ គ ជ ប បានបញ្ជាក់​ថា  ពលរដ្ឋ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ខេត្ត​កែប​មាន​សរុប​ចំនួន​២៤.៣៧៧​នាក់ និង​មាន​៦៧​ការិយាល័យ​បោះឆ្នោត​។​ម្យ៉ាងទៀត​នៅក្នុង​ថ្ងៃ​ដ៏​វិសេសវិសាល​នេះដែរ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ គេ​ឃើញ​វត្ត​មាន​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កែប បាន​ចូលរួម​បោះឆ្នោត​រួចរាល់​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨​នៅ​ខេត្ត​កែប ពិតជា​មាន​លក្ខណៈ​ល្អប្រសើរ គឺ​គ្មាន​សកម្មភាព​ណា​មួយ​បង្ក​ឲ្យមាន​ការរំខាន​ដល់​ការបោះ​ឆ្នោត​ឡើយ ដោយ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំង​៦៧​ការិយាល័យ​នៅ​ទូទាំង​ខេត្ត​កែប ដំណើរការ​បាន​ល្អ​ប្រសើ​រ មាន​របៀបរៀបរយ រក្សាបាន​នូវ​សុខ​សុវត្ថិភាព ប្រជាពលរដ្ឋ​មានការ​រីករាយ អញ្ជើញ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត តាម​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​៕
​សេង ណា​រិទ្ធ​

r1830a1 r1830a2 r1830a3 r1830a6 r1830a7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.