ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន

ឯកឧត្តម ម៉ៅ ភិរុណ ដឹកនាំ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកណ្តាល​ជាង​១៣​ម៉ឺន​នាក់ បិទ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ទ្រង់ទ្រាយ​ធំ នៅ​ថ្ងៃ​ចុងក្រោយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​)៖ លោក ម៉ៅ ភិរុណ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កណ្តាល រួម​ជាមួយ​ថ្នាក់ដឹកនាំ ប្រធាន​គណៈ​ពង្រឹង​ចុះ​ជួយ​ខេត្ត ស្រុក ឃុំ​ភូមិ និង​សមាជិក​សមាជិកា​ជាង​១៣​ម៉ឺន​នាក់ នៅ​ទូទាំង​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ បាន​បិទ​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត​ទ្រង់ទ្រាយ​ធំ នា​ថ្ងៃ​ចុងក្រោយ​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជូន​ជនរួមជាតិ និង​សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​លើ «​កម្មវិធី​នយោបាយ សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣» ដែល​ជា​ត្រីវិស័យ​សម្រាប់​ទម្រង់​ទិស​សកម្មភាព​របស់​គណ​បក្ស ក្នុង​ការបន្ត​បំពេញ​ភារកិច្ច​ច​បម្រើ​ជាតិ និង​ប្រជាជន រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​។

កម្មវិធី​នយោបាយ​នេះ បាន​កំណត់​គោលដៅ​ធំៗ ជា​យុទ្ធសាស្ត្រ ដូចខាងក្រោម​៖

ទី​១៖ គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​របបរាជានិយម និង​រាល់​សមិទ្ធផល​របស់​ជាតិ​ឱ្យបាន​គង់វង្ស​ស្ថិត​ស្ថិរ​ជា​និរន្តរ៍ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស​។​

​ទី​២៖ ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព​យ៉ាយ​រឹងមាំ មិន​ឱ្យ​កម្លាំង​ណាមួយ​មក​រំលោភ​បំពាន និង​បំផ្លាញ​បានឡើយ ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។

​ទី​៣៖ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿ​លឿន​ដោយ​ផ្អែកលើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ពលរដ្ឋ​គ្រប់រូប ពលរដ្ឋ​ម្នាក់ៗ មាន​សិទ្ធិ​ពេញលេញ និង​មាន​ភារកិច្ច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​។

​ទី​៤៖ បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា និង​កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ ដែល​ធានា​ឱ្យ​ប្រជាជន​មាន​ជីវភាព​រស់នៅ​យ៉ាង​សមរម្យ ថ្លៃថ្នូរ ដោយ​ចាក​ផុត​ពី​ភាពក្រីក្រ​, ពី​គ្រោះ​អវិជ្ជា​, ពី​ជំងឺ​តម្កាត់​នានា​, ពី​ការកេងប្រវ័ញ្ច និង​អំពើ​ហិង្សា​គ្រប់​រូបភាព​។

​ទី​៥៖ ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​បបត្តិ​ការល្អប្រសើរ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​គ្រប់​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជម​រុញ​ការអភិវឌ្ឍ​ប្រទេស និង​បង្កើន​ការចូលរួម​យ៉ាង​សកម្ម​របស់​កម្ពុជា ក្នុង​បុព្វហេតុ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ភព​លោក​។​

ក្នុងឱកាស​នោះ លោក ម៉ៅ ភិរុណ បាន​អំពាវនាវ​ឲ្យ​សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ទាំងអស់ អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​មាន​លេខ​រៀង​ទី​២០ និង​មាន​រូប​ទេវតា​បាចផ្កា​ជា​សញ្ញា​សម្គាល់ ដើម្បី​បន្ត​ការអភិវឌ្ឍ និង​រក្សា​បាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​៕
​លោក ហុក វិបុល​

 

r180727g2 r180727g1 r180727g5 r180727g4 r180727g3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.