ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឯកឧត្តម​សន វី​នាំយក​ទៀន​ព្រះវស្សា​ប្រគេន​ព្រះសង្ឃ​ចំនួន​៥​វត្ត​នៅ​ស្រុក​កំពង់លែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ឆ្នាំង ៖ ឯកឧត្តម​សន វី​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​កំពង់លែង ទទួលបន្ទុក​ឃុំ​ត្រងិល តំណាង​ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ទឹកផុស និង​ស្រុក​កំពង់លែង​ព្រមទាំង​សមាជិក​សមាជិកា និង​ក្រុមការងារ​ជាច្រើនរូប​ទៀត​នៅ​ថៃ្ង​ព្រហស្បតិ៏​១៤​កើត​ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ប្រគេន​ទាន​វស្សា និង​ទយ្យ​ទាន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៥​វត្ត ស្ថិតក្នុង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។​

​ឯកឧត្តម សន​វី​បាន​លើកឡើង​ថា ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​ការប្រតិបត្តិ យ៉ាង​ខ្ជាប់ខ្ជួន ចំពោះ​ព្រះពុទ្ធសាសនា ក្នុងការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​សម្រាប់ ឱកាស​បុណ្យ​ចូល ព្រះវស្សា ដែល​នឹង​ឈាន​ចូល​ជិត​មក​ដល់​នាពេល​ខាងមុខ​នេះ ឯកឧត្តម​រួមទាំង​ក្រុម​ការងារ​បាន​នាំយក​ទាន​ព្រះវស្សា ទេយ្យទាន និង​បច្ច័យ​មក​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ទាំង​៥ ក្នុង​ស្រុក​កំពង់លែង​នាពេលនេះ សំដៅ​លើកស្ទួយ​ផ្នែក​ព្រះពុទ្ធសាសនា សម្រាប់​ជា​ទី​សក្ការៈបូជា​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា រៀង​រាល់​រដូវ​កាល​នៃ​ពិធី​បុណ្យ​ព្រះពុទ្ធសាសនា ដូច​ជា​ការ​ហែ​ទៀន​ព្រះវស្សា​បុណ្យ​ភ្ជុំ​បិណ្ឌ ឬ​បុណ្យ​ផ្សេងទៀត ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា តែងតែ មក​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ​ជា​និច្ច​។​ឯកឧត្តម​បាន​បន្ថែមថា រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​ប្រកប​ទៅ​ដោយ​គតិបណ្ឌិតរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន និង​កំពុង​ដឹកនាំ​ការពារ និង​អភិវឌ្ឍន៍​ប្រទេស និង​ប្រជាពលរដ្ឋ​ឱ្យមាន​ការរីកចម្រើន​ប្រកប​ដោយ​សុខសន្តិភាព​។​

​ឯកឧត្តម​បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រះគ្រូ​ចៅ អធិការ​វត្ត​ទាំង​៥ និង​គណៈកម្មការ​អាចារ្យវត្ត ពុទ្ធបរិស័ទ​ទាំងអស់ ដែល​បាន​ខិតខំ​ចូល​រួមចំណែក​ថែរក្សា និង​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធសាសនា ព្រមទាំង​បាន​ចូលរួម​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅ​តាម​វត្ត​អារាម ធ្វើឱ្យ​មាន​ការរីកចម្រើន ស័ក្តិសម​ជា​ទី​គោ​រពស​ក្ការៈ​ចំពោះ​ប្រជាព​ល​រដ្ឋ​ទូទៅ ។​

​ការខិតខំ​របស់​ប្រជា​ពុទ្ធបរិស័ទ​ទាំងអស់នេះ​ហើយ គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ឱ្យ​រីកចម្រើន​ជា​លំដាប់​។​ឯកឧត្ដម​សន​វី បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា និង​ការពារ​ឱ្យបាន​គង់វង្ស នូវ​សុខ សន្តិភាព ហើយ​ចាំបាច់​ត្រូវ​ពឹងផ្អែក និង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ ដែល​ការចូលរួម នេះ​ពុំ​ចាំបាច់​ចំណាយ​អ្វី​ទាំងអស់ គឺ​គ្រាន់តែ​បន្ត​គាំទ្រ រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ននេះ ដែល មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​ប្រទេស អភិវឌ្ឍន៍​ប្រទេស ឱ្យមាន​ការរីកចម្រើន ថ្កុំថ្កើន​ជាបន្តទៀត​។​ឯកឧត្តម ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត និង មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សូម​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា ។​

​ឯកឧត្ដម សន​វី​និង​ក្រុម​ការងារ​ទាំងអស់​បាន​អញ្ជើញ​ប្រគេន គ្រឿង​បរិក្ខារ និង​ទៀន​ព្រះវស្សា​ដល់​វត្ត​ចំនួន​៥ និង​ទេយ្យវត្ថុ ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​វត្ត ដោយ​ក្នុង​មួយ​វត្តៗ​មាន​វត្ត​ទាំង​៥​រួមមាន ៖ វត្ត​គិរី​អណ្តែត វត្ត​គិរី​រ្មសី វត្ត​គិរី​សុវណ្ណ វត្ត​មានគុណ និង​វត្ត​គិរី​រតនា​រាម ដោយ​ក្នុង​មួយ​វត្ត​ទទួលបាន​បច្ច័យ​កសាង​ចំនួន ៦៥០,០០០​រៀល​, ទាន​ព្រះវស្សា​១​គូ​, អង្ករ​១​បាវ​, ត្រី​កំប៉ុង​១​យួរ​, មី​១​កេស​, តែ​កញ្ចប់​ធំ​១​កញ្ចប់​, ស្ករស​២​គីឡូក្រាម​, ទឹកដោះគោ​៦​កំប៉ុង​,​ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹ​ក្រូច​២​កេស និង​ទឹកបរិសុទ្ធ​២​កេស​។ ចំណែក​ព្រះសង្ឃ​ចំនួន​១០​អង្គ ដោយ​ក្នុង​មួយអង្គ​ទទួលបាន​ស្លា​ដក​១ និង​បច្ច័យ​ចំនួន​១​ម៉ឺន​រៀល​៕
​

 

r180727a1 r180727a8 r180727a7 r180727a6 r180727a5 r180727a4 r180727a3 r180727a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.