ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

វ៉ី​វរ​ធំ​ហើយ​!​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​ត្រូវ​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​បាន​ត្រូវ​ជន​មិន​ស្គាល់​មុខ​គំរាម​សម្លាប់​ជាច្រើនលើក ក្រោមរូបភាព​ល្បិច​«​រលក​អត់​ខ្យល់​» ដូចជា​បង្កទំនាស់​កន្លែង​ហូបចុក​គ្រោះថ្នាក់​ចរាច​រណ៏​..​ជាដើម ។ បន្ទាប់ពី​លោក​ចុះ​ប្រមូល​ព័ត៌មាន​ឲ្យ​សមាជិក​ក្លិប ផ្សាយ​ពី​សកម្មភាព​បុគ្គល​អ្នក​មាន​អំណាច​ប្រើ​គ្រឿងចក្រ​កាយ​ទន្ទ្រាន​យក​ដី​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​របស់​រដ្ឋ​ធើ្វ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​ការ​ដំអូញ​ដំ​អែល​ប៉ុនប៉ង​ធើ្វ​ឃាតរ​បស់​លោក​ហ៊ុន​សុខា​បែបនេះ​នៅក្នុង​សារ​ហ្វេ​សប៊ុក​ជា​ផ្លូវកា​ររបស់​លោក​នៅ​ថៃ្ង​នេះ​។​គួរ​រំលឹក​ផងដែរ​ថា​សមាជិក​ក្លិប​អ្នកកាសែត​ឯករាជ្យ​ជាច្រើន​អង្គភាព​បាន​ចុះផ្សាយ​ជា​បន្តបន្ទាប់​ពី​សកម្មភាព​យក​គ្រឿងចក្រ​ចូល​ជីក​កកាយ​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នៅ​ខាងត្បូង​វត្ត​ព្រះពុទ្ធ​ជ​យ​មង្គលា​រាម ហៅ (​វត្ត​វា​លពួច​) ស្ថិតក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​បើ​តាម​ប្រភព​ដដែល​ឲ្យដឹងថា​ជាដី​ស្ថិតក្នុង​តំបន់​អភិរក្ស ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ ហើយ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​បុគ្គល​ណា​ម្នាក់​ចូល​មក​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​នោះទេ​។​

​ប្រភព​បាន​បង្ហើប​ប្រាប់​ឱ្យដឹង​ទៀត​ថា គ្រឿងចក្រ​ឈូសឆាយ​ដី​ភ្នំ​ក្នុង​តំបន់​អភិរក្ស​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​ស្ថិតក្នុង​ភូមិសាស្ត្រ​ទឹកដី​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​របស់​លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​។ ដែល​សកម្មភាព​នេះ​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់ លោក ឈុន សារឿ​ន ព្រមទាំង​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ទន្ទ្រាន​ជីក​កកាយ​ដី​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​នេះ​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា នេះ​ជា​ដី​របស់​លោក​អាស្រ័យ​ផល​យូរ​មក​ហើយ​គឺ​មុន​ការអភិរក្ស​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​ទៅទៀត​។ ហើយ​ដី​នេះ​បាន​ដាំ​ស្វាយ​ជាច្រើន តែ​ដោយសារ​គ្មាន​ផ្លូវ​ឆ្លងកាត់​ទើប​លោក​ស្នើសុំ​កាយ​ធ្វើ​ផ្លូវ​ឆ្លងកាត់​តែម្តង និង​បាន​ចាប់ផ្តើម​ធ្វើ​តាំងពី​ខែប្រាំង​រហូតមកទល់​ពេលនេះ​គឺ​គ្រឿងចក្រ​បាន​ខូច​ទើប​ទុក​នៅ​ទីនេះ​។ លោក ឈុន សារឿ​ន ក៏​បាន​បញ្ជាក់ទៀតថា “​គ្មាន​អ្នកណា​អនុញ្ញាត​ទេ ដោយសារ​តែ​មនោសញ្ចេតនា​ទើប​គេ​ចេះតែ​បណ្តោយ​ឱ្យ​លោក​ធ្វើទៅ​។​

​ចំណែក​លោក នាក់ សុ​វណ្ណា​រី អភិបាល​នៃ​គណៈ​អភិបាលស្រុក​ទឹកឈូ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ករណី​នេះ​លោក​មិនទាន់​បាន​ដឹង​នោះ​ទេ​។ ដោយសារតែ​លោក​រវល់​ដោះស្រាយ​បញ្ហា​គ្រោះទឹកជំនន់ ហើយ​កន្លងមក​ក៏​ធ្លាប់មាន​បញ្ហា​នេះ​ផង​ដែរ​ជាមួយ​ក្រុមហ៊ុន សុខា តែ​ធ្លាប់​ធ្វើ​ការដោះស្រាយ​រួចរាល់​ហើយ​ដែរ​។ ចំពោះ​បុគ្គល​ឈ្មោះ ឈុន សារឿ​ន មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពត​នេះ​លោក​មិន​ដែល​ស្គាល់​នោះទេ​។​លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា “​គេ​បំភ្លឺ​អស់​ហើយ​ម៉េច​ចាំ​សួរ​មក​ខ្ញុំ​ទៀត​” រួច​លោក​ក៏​បិទ​ទូរស័ព្ទ​តែម្តងទៅ​។​

​លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង​នេះ​ទេ ។ ដូច្នេះ​លោក​នឹង​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ​រឿងនេះ​។​

​លោក​ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ឱ្យ​សារពត៌មាន​ដឹង​តាម​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែកក្កដា នេះ​ថា “​ពាក់ព័ន្ធ​រឿង​ហ្នឹង​! ខ្ញុំ​ប្រាប់​ហើយ​ថា​អាជ្ញាធរ​ទាំងអស់​ឱ្យ​ទប់ស្កាត់​ហើយ​បិទ​សិន​អត់​មាន​ធ្វើ​សកម្មភាព​អី​ទេ អ្នក​មាន​អាជ្ញា​បណ្ណ​ពី​ក្រសួង​អាហ្នឹង​!​យើង​នឹង​ត្រួតពិនិត្យ​ឡើងវិញ អ្នក​មាន​អាជ្ញាប័ណ្ណ​នៅក្នុង​ខេត្ត​គឺ​យើង​លុបចោល​មិនឱ្យ​ដំណើរការ​ទេ ទី​បី​យើង​នឹង​មាន​វិធានការ​អញ្ជើញ​អ្នក​ដែល​រំលោភ​ភ្នំ​រំលោភ​អី​ហ្នឹង​!​យកមក​ធ្វើ​កិច្ចសន្យា​ដើម្បី​ចាត់ការ​តាម​វិធានការ​ច្បាប់​”​។

​បើទោះបីជា​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​របស់​អាជ្ញាធរខេត្ត​យ៉ាងណាក៏ដោយ​ក៏​សកម្មភាព​លួច​កាយ​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​-​បូកគោ​របស់​រដ្ឋ​នៅតែ​កើតមាន​ជា​បន្តបន្ទាប់​ដោយ​បុគ្គល​អ្នកមានអំណាច​នៅ​ប្រព្រឹត្ត​យ៉ាង​គឃ្លើន​ធ្វើ​តាម​អំពើ​ចិត្ត​ឥត​ក្រែង​ច្បាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​កម្រោល​៕​

deiboko1 deiboko2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.