ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​លោក​ជាវ តា​យ ចុះ​ធ្វើ​យុទ្ធនាការ​រក​សម្លេង​គាំទ្រ និង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​អង្គរជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ ២០១៨​នេះ លោក​ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បានធ្វើ​យុទ្ធនាការ​រក​សម្លេង​គាំទ្រ និង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​អង្គរជ័យ ដែល​មាន​សមាជិក សមាជិកា​បក្ស ចូលរួម​ប្រមាណ​២.៨០០​នាក់​ដែល​បាន​ប្រព្រឹត្តឡើង នៅក្នុង​បរិវេណ​វត្តភ្នំ​បុណ្យ ភូមិ​ដាន​គោ​ម ឃុំ​ដាន​គោ​ម ស្រុក​អង្គរជ័យ ខេត្ត​កំពត ។ ពិធី​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក​-​លោកស្រី​ជា​សមាជិក​គណបក្ស​ប្រជាជន​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​និង​ថ្នាក់​មូលដ្ឋាន​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ លោក​ជាវ តា​យ បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ចំពោះ​សមាជិក សមាជិកា ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ពិសេស​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​បាន​មក​ចូលរួម​នា​ពេល​នេះ​។​លោក ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​កសាង​នូវ​អំពើ​ល្អ​របស់​ក្រុមការងារ​គណបក្ស​ក៏ដូចជា​សមាជិក​សមាជិកា ពិសេស​បាន​ចូលរួម​កសាង​នូវ​សមិទ្ធិផល​នានា​នៅក្នុង​មូលដ្ឋាន​មាន​ការរីកចម្រើន​ឆ្លើយតប​បម្រើ​បាន​នូវ​តម្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក ជាវ តា​យ ក៏​បាន​បន្ត​លើកឡើង​ថា​៖​មានតែ​គណបក្ស ប្រជាជន​តែ​មួយគត់ ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​សុខសន្តិភាព ការអភិវឌ្ឍន៍​និង​បម្រើ​ប្រជាពលរដ្ឋ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​ជា​គណបក្ស​ដែល​ជួយ​សង្គ្រោះ​ប្រជាជន សង្គម​ជាតិ​ពី​សង្គ្រាម​ពី​របប​ប្រល័យ​ពូជសាសន៍ និង​រហូតមក​ដល់​សព្វថ្ងៃ​នេះ​សន្តិភាព​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម សេរីភាព ប្រជាធិបតេយ្យ​មាន​ពេញ​បរិបូរណ៌​លើ​ផ្ទៃ​ប្រទេស ជាមួយ​នឹង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ ទាំង​អាណាចក្រ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាពសុខសាន្ត ជីវភាព​ក៏​មាន​ការរីកចម្រើន​សម្បូរ​សប្បាយចាប់​ពី​ទីក្រុងរ​ហូ​តដល់​ទី​ជនបទ​។​ទាំងនេះ​គឺ​បាន​កើតចេញ​ពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​ដើរ​លើ​ផ្លូវ​ត្រូវរ​បស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ ព្រមទាំង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ហើយ​សមិទ្ធិផល​ទាំងនេះ​គឺ​យើង​បានមក​ពី​ញើស​ឈាម​ទៅ​ប្ដូរ​។
​ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ចូលរួម​កសាង​នូវ​អំពើ​ល្អ​បម្រើ​ជូន​ប្រជាពលរដ្ឋ​និង​ថែរក្សា​សន្តិភាព​ឲ្យនៅ​គង់វង្ស​ដើម្បី​ធ្វើដំណើរ​រួមគ្នា​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​សម្រាប់​អនាគត​យើង​កូនចៅ​យើងទាំងអស់គ្នា​កាន់តែ​មាន​ជីវភាព​ធូរធារ​រីកចម្រើន​ទៅ​មុខ​បន្តទៀត​។​ជា​ពិសេស​សំដៅ​បង្កើន​ការគាំទ្រ​និង​មាន​ជំនឿ​ជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​ឲ្យបាន​កាន់តែ​ច្រើនឡើងៗ​និង​ឈាន​ទៅ​ទទួលបាន​ជ័យជម្នះ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ ក៏បាន​សំណូមពរ​ដល់​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អញ្ជើញ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ទាំងអស់គ្នា គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០​មាន​រូប​ទេវតា​បាចផ្កា​ជា​សម្គាល់ ដើម្បី​គាំទ្រ​ដល់ សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​មាន​ការអភិវឌ្ឍន៍ និង​រីកចម្រើន​បន្ថែម​ទៀត​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដូច​បោះឆ្នោត​ឲ្យ​ខ្លួន​ឯង​។​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជួយ​រក្សាបាន​នូវ​សុខ សន្តិភាព និង​ស្ថេរភាព ជូន​ជាតិ​ជាតិ​មាតុភូមិ​របស់​យើង​បន្ត​ទៀត​៕
​សេង ណា​រិទ្ធ​

r180725b1 r180725b3 r180725b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.