ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​សមត្ថកិច្ច​ក្រុងកែប ឃាត់​រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​ជាច្រើន​គ្រឿង​ដើម្បី​ធ្វើ​ការណែនាំ ខណៈ​ដងផ្លូវ​នានា​ក្នុង​ខេត្ត​កំពត​ខូចខាត​គ្រប់កន្លែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា ឆ្នាំ​២០១៨​នេះ នគរបាល​ជំនាញ​នៃ​អធិការ​ក្រុង​កំពត បាន​ឃាត់ និង​ប្រមូល​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង ដើម្បី​ធ្វើ​ការអប់រំ​ណែនាំ ដល់​ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ថ្ម​ក្រួស​នានា ឲ្យ​បង្អាក​សកម្មភាព​ដឹកជញ្ជូន​ឆ្លងកាត់​ក្រុង​កំពត​មួយរយៈ​ខ្លី ខណៈ​ចំណុច​ដងផ្លូវ​ជាច្រើន​កន្លែង បាននិងកំពុង​ជួសជុល បន្ទាប់​ពី​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ភ្លៀង​ធ្លាក់​បន្ត​ជាប់​គ្នា​ជាង​១០​ថ្ងៃ​កន្លងមក​នោះ​។​

​ទាក់ទិន​នឹង​ការឃាត់​-​ប្រមូល​រថយន្ត​ខ្នាត​ធំ​ប្រភេទ​ដឹក​ដី​ដូច​ខាងលើ សមត្ថកិច្ច​បានឲ្យដឹងថា ការអនុវត្ត​បែបនេះ តាម​គោលការណ៍​របស់​រដ្ឋបាល​ក្រុង​កំពត ដែល​តម្រូវ​ឲ្យ​សមត្ថកិច្ច​ត្រូវតែ​ឃាត់​និង​ប្រមូល​រថយន្ត​ដឹក​ដី ដឺ​ក​ខ្សាច់​-​ថ្ម និង​រថយន្ត​ដឹកទំនិញ​ខ្នាត​ធំ​មក​កាន់​អធិការដ្ឋាន ក្នុង​គោលបំណង​ហៅ​ម្ចាស់​រថយន្ត​មក​ណែនាំ​ដើម្បី​សុំ​ផ្អាក​ការដឹកជញ្ជូន​ដី ថ្ម ខ្សាច់ និង​ទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​ផ្លូវ​ជាតិ និង​ផ្លូវ​ក្នុង​ក្រុង​ដើម្បី​ទុក​ឱកាស​ឲ្យ​ផ្នែក​ជំនាញ​ធ្វើ​ការជួសជុល​ផ្លូវ​ដែល​កំពុង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ជំនន់​ភ្លៀង​កន្លងមក​។​

​លោក​លាង រឿន​សុ​ទ្ធី អភិបាល នៃ​គណៈ​អភិបាលក្រុង​កំពត បាន​ប្រាប់​កម្ពុជា​ថ្មី ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ការឃាត់​រថយន្ត​ដឹក​ដី ដឹក​ថ្ម​-​ខ្សាច់​និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ខាង​លើ គឺ​អនុវត្ត​តាម​បទបញ្ជា របស់លោក​អភិបាល​ខេត្ត​កំពត ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ការជួសជុល​ដងផ្លូវ​សំខាន់ៗ​ជាច្រើន​ក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត ខណៈ​ផ្លូវ​ខាងលើ​រង​ការខូចខាត​ជាច្រើន​អន្លើ បន្ទាប់​ពី​ទឹកភ្លៀង​ជោរជន់​រយៈពេល​ជាង​១០​ថ្ងៃ​កន្លងមក​នោះ​។​លោក​អភិបាលក្រុង​កំពត បាន​បញ្ជាក់ទៀតថា ការជួសជុល​ផ្លូវ​ជាតិ​លេខ​៣​និង​ផ្លូវ​មួយចំនួនទៀត ផ្នែក​ជំនាញ​នឹង​ខិតខំ​អនុវត្ត​ឲ្យបាន​រួចរា​ល់​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ទើប​តម្រូវឲ្យ​ម្ចាស់​រថយន្ត​ដែល​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ធុន​ធ្ងន់​សូម​ផ្អាក​ធ្វើ​ចរាចរ​ចាប់ពី​ថ្ងៃនេះរ​ហូត​ដល់​ថ្ងៃ​ទី​០១​ខែ​សីហា ឆ្នាំ​២០១៨  ហើយ​អនុញ្ញាត​ឲ្យ​ដំណើរការវិញ​អំឡុង​ពេល​បោះឆ្នោត​រួចរាល់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវជាតិ​លេខ​៣​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​កំពត បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណៈ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ជាច្រើន​ថ្ងៃ ដោយ​ស្រប​ពេល​មាន​ការលិចលង់​ផ្លូវជាតិ​លេខ​៤(​ភ្នំពេញ​-​ព្រះសីហនុ​)​និង​ត្រូវ​បិទ​មិន​ឲ្យ​ចរាចរ​ផង​នោះ ទើប​មាន​រថយន្ត​ខ្នាត​ធំ​ជាច្រើន​គ្រឿង​ត្រូវ​បង្ខំចិត្ត​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៣ និង​ឆ្លងកាត់​ខេត្ត​កំពត ហើយក៏​បាន​បណ្តាល​ឲ្យ​ផ្លូវ​ក្នុង​ភូមិ​សាស្ត្រក្រុង​កំពត​ទាំងមូល ត្រូវ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។​

​ជាមួយគ្នានេះដែរ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត ក៏​បាន​ជំរុញ​ដល់​ផ្នែក​ជំនាញ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពត ត្រូវ​សម្រុក​ជួសជុល​ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ក្នុង​ក្រុង​កំពត​ដែល​កំពុង​ខូចខាត​ឲ្យបាន​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា ឆ្នាំ​២០១៨ ពោល​គឺ​ត្រូវ​អនុវត្ត​ឲ្យបាន​រួចរា​ល់​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​៕ សេង ណា​រិទ្ធ​

 

r180724a1 r180724a5 r180724a4 r180724a3 r180724a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.