ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

​ក្រុម​គយ និង​រដ្ឋាករ​ចល័ត ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ​ចំនួន​៣២​កេះ​ធំៗ ដែល​មាន​តម្លៃ​ខ្ពស់ ខណ​:​នាំចូល​មកពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ អត់​ទាន់​បង់ពន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ក្រុម​គយ និង​រដ្ឋាករ​ចល័ត សហការ​ជាមួយ​ការិយាល័យ​គយ និង​រដ្ឋាករ​សា ខា ខេត្ត​ប៉ៃលិន ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន​៣២​កេះ​ធំៗ (១​កេះ ទម្ងន់​ជាង​១​តោន​)  ដែល​គេ​នាំ​ចូល​មក​ពី​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន មិនទាន់​មាន​ការបង់​ពន្ធ​ត្រឹមត្រូវ​ជូន​រដ្ឋ ។ លុះ​បន្ទាប់ពី​បែកធ្លាយ​សារព័ត៌មាន​មួយចំនួន​ចុះផ្សាយ​ពាក់ព័ន្ធ​ទៅនឹង​រឿងនេះ ក៏​ត្រូវ​គយ និង​រដ្ឋាករ ចុះ​ចាប់​យក​ទៅ​រក្សាទុក​នៅក្នុង​ផែស្ងួត រង់ចាំ​បង់ពន្ធ​តែម្តង ។

​ហេតុការណ៍ គយ​ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ អត់​បង់ពន្ធ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ការដ្ឋាន​កំពុង​សាងសង់​អគារ​មួយ ដែល​មាន​ម្ចាស់ ឈ្មោះ សេង ឈុន​ឡេង នៅ​ទល់មុខ​កាស៊ីណូ (​ដឹ​ហ្ក​ដ​អ​ហ្វវិល​) ចំងាយ​ពី​ច្រកទ្វារ​ប្រហែល​៥០០​ម៉ែត្រ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។
​ចំពោះ​សកម្មភាព​ដក​ហូត​ឥដ្ឋ ដែល​អត់​បង់ពន្ធ​នេះ គេ​ឃើញ​មាន​ការអន្តរាគមន៍​ពី​លោកស្រី ស៊ុំ ហ៊ាង ប្រធាន​មន្ទីរ​ពាណិជ្ជក ម្ម​ខេត្ត​ផងដែរ តែ​មិន​អាច​សម្របសម្រួល​បាន ដោយ​ខាង​គយ​យក​គ្រឿងចក្រ​ទៅ​ចូក​ដឹក​តាម​រថយន្ត​ទាំង​យប់ រហូត​ទាល់តែ​អស់​ពី​កន្លែង​ការដ្ឋាន​តែម្តង ។

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​មកពី​ភ្នំពេញ បាន​បង្ហើប​ឱ្យដឹងថា បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​មួយ​នេះ ដោយ​លេចឮ​ទៅ​ដល់​ថ្នាក់លើ ក៏​បាន​បញ្ជា​ឱ្យ​ពួកគាត់ ចុះ​ទៅ​រឹបអូស​យក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន​៣២​កេះ​ធំៗ ដែល​មាន​ទម្ងន់​ប្រហែល​៣២​តោន យកទៅ​រក្សាទុក នៅក្នុង​ផែស្ងួ ត​ជា​បណ្តោះ អាសន្ន ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ គឺ​ត្រូវ​ឱ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​ផងដែរ ។

​ចំណែក លោក​ឧកញ៉ា សេង ឈុន​ឡេង ជា​ម្ចាស់​ឥដ្ឋការ៉ូ​ខាងលើ បានឱ្យដឹងថា ការនាំ​ឥដ្ឋ​ចូលមក​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​សាងសង់​អគារ​ផ្ទះ​របស់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ដោយ​ប៉ះចំ​ថ្ងៃ​សៅរ៍ ហើយ​ខាង​ការិយាល័យ​គយ និង​រដ្ឋាករ សាខា​ខេត្ត​ប៉ៃលិន អត់​ទាន់​ចុះហត្ថលេខា​លើ​ក្រដាស​ស្នាម​បង់ពន្ធ​នាំចូល​នោះទេ ឱ្យ​រង់ចាំ​ដល់​ថ្ងៃ​ធ្វើការ​សិន ។
​ស្រាប់តែ​ខាង​គយ និង​រដ្ឋាករ​ចល័ត ចុះទៅ​រឹបអូស​យក​ទាំងអស់​តែម្តង  ។ លោក​បន្ត​ទៀត​ថា ការនាំ​ចូល​ឥដ្ឋ​ទាំងនេះ​មិនមែន ខាង​លោក​គេចវេស​មិន​ចង់​បង់ពន្ធ​ជូន​រដ្ឋ​នោះ​ទេ សំខាន់​គឺ​ខាង​គយ គេ​មិន​ធ្វើការ ហើយ​ខាង​លោក ប្រញាប់​ឱ្យ​កម្មករ​សាងសង់​ផ្ទះ ព្រោះ​ពួកគេ​ម្នាក់ៗ ប្រញាប់​នឹង​ចេញ​ទៅ​ស្រុកកំណើត​ធ្វើ​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ ។

​សូម​បញ្ជាក់​ផង​ដែរ មានការ​បង្ហើប​ឱ្យដឹង​ពី​ក្រុម​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បានឱ្យដឹងថា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក ទី ប៊ុន​ឡង់ នាយការិយាល័យ​គយ និង រដ្ឋាករ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បាន​បើកដៃ​ឱ្យ​ឈ្មួញ​ដឹក​ទំនិញ​ចូល​ពីប្រ ទេស​ថៃ ដោយ​មិន​មាន​ការបង់ពន្ធ​ជូន​រដ្ឋ ។​

​គេ​ឃើញ​មាន​រថយន្ត​ខ្នាត​យក្ស​ចំនួន​ពីរ​គ្រឿង បាន​ដឹក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ដែល​មាន​តម្លៃ​ខ្ពស់ ចូលមក​ពី​ប្រទេស​ថៃ ដោយ​មិន​បាន​បង់​ព័ន្ធ​ជូន​រដ្ឋ មិន​ប្រាប់​ថ្នាក់លើ ហើយ​ថែមទាំង​ប្រាប់​អ្នកបើកបរ​រថយន្ត​ឲ្យគេ​ចវេស ដោយ​មិន​ចាំបាច់​ចូល​សាង​នៅ​ផែស្ងួត​ថែមទៀត​ផង ព្រោះ​ខ្លាចក្រែង​បែក​រឿង ។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ផែនការ​ស៊ីដាច់​ម្នាក់ឯង របស់​លោក​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ ទី ប៊ុន​ឡង់ ខាងលើ ត្រូវ​បាន​បរាជ័យ  ហើយ​គេ​សង្ស័យថា លោក សំ ប៊ុន​រិទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្ត​ប៉ៃលិន ក៏​បានដឹង​រឿង​នេះ​ដែរ ៕
​ដោយ ៖ នីយ៉ា​

r180724c5 r180724c10 r180724c9 r180724c8 r180724c7 r180724c6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.