ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

​រដ្ឋបាល​ខេត្ត​កំពត​ធ្វើ​ពិធី​ប្រគេន​ទៀនវស្សា​ទេយ្យវត្ថុ​និង​សម្ភារៈ​សម្រាប់​ព្រះសង្ឃ​និមន្ត​មក​ពី​វត្ត​នានា​ចំនួន​២៦៣​វត្ត​ក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នៅ​សាលាខេត្ត​កំពត​កាលពី​រសៀល​ថ្ងៃ​អាទិត្យ ១០ កើត ខែ​ទុតិយាសាឍ ឆ្នាំច​សំរឹទ្ធិស័ក ពុទ្ធ​សករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ធ្វើ​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​ទេយ្យវត្ថុ​និង​សម្ភារៈ​សម្រាប់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ដែល​និមន្ត​មក​ពី​វត្ត​នានា​ទូទាំង​ខេត្ត​កំពត​ចំនួន​២៦៣​វត្ត​ក្រោម​ព្រះ​វត្តមាន​និមន្ត​ជា​អធិបតី​ពី​ព្រះ​មេគុណ​ខេត្ត​និង​តំណាង​ទាំង​ពីរ​គណៈ​ក្នុង​ខេត្ត​។​

​ពិធី​នេះ​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ទេសរដ្ឋមន្ត្រី​និង​ជា​ទីប្រឹក្សា​ផ្ទាល់ សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត លោក អ៉ឹង ម៉េង​ហួរ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង លោក​-​លោកស្រី ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត យាយជី តាជី ប្រជាពលរដ្ឋ សិស្ស​និស្សិត ជាច្រើន​រយ​នាក់​ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ រដ្ឋបាល​ខេត្ត​កំពត  ពិសេស លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រម ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​រួម​ទាំង​ពុទ្ធបរិស័ទ សប្បុរសជន ដែល​បាន​រួមគ្នា​ផ្ដើម​ធ្វើ​នូវ​កម្ម​ពិធី​នា​ពេល​នេះ​ឡើង ហើយ​លោក​បាន​ចាត់ទុក​នេះ​គឺជា​បុណ្យ​កុសល​ដែល​ពុទ្ធបរិស័ទ​ខែ្មរ​យើង​តែង​មាន​ជំនឿ​និង​ធ្វើ​ទៅ​តាម​ទំនៀមទម្លាប់ ប្រពៃណី នៃ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ​ដ៏​រុងរឿង​នៃ​យើង​ជា​រៀងរាល់​ឆ្នាំ​ពុំដែល​អាក់ខាន ដើម្បី​សំដៅ​ជួយ​ផ្គត់ផ្គង់​សម្រាល​ការលំបាក​ដល់​ជីវភាព​របស់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​រយៈ​៣​ខែ​តាម​ពុទ្ធបញ្ញត្តិ​។​

​លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ក្រោម​ការដឹកនាំ​លើផ្លូវ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច តេ​ជោ ហ៊ុន​សែន វិស័យ​ពុទ្ធចក្រ​មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់​។ ហើយ​វិស័យ​ពុទ្ធចក្រ​នេះ​រុងរឿង​ទៅបាន​ដោយសារ​វិស័យ​អាណាចក្រ ហើយ អាណាចក្រ​រុងរឿង​ទៅបាន​ដោយសារ​សន្តិភាព មាន​សន្តិភាព​ទើប​មាន​ការអភិវឌ្ឍ និង​មាន​ប្រជាធិបតេយ្យ​។​

​ដូច្នេះ​លោក​ក៏​បាន​អំពាវនាវ​ប្រាប់​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀម​ខ្លួន​និង​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ហើយ​សូម​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី សន្តិភាព និង​លិទ្ធិប្រជាធិបតេយ្យ​ព្រមទាំ​ង​អភិវឌ្ឍឲ្យ​បាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​សូមជម្រាបថា​៖​ទេយ្យវត្ថុ​និង​សម្ភារៈ​ដែល​បាន​ប្រគេន​សម្រាប់​ព្រះសង្ឃ ទាំង​២៦៣​វត្ត​ក្នុង​មួយ​វត្តមាន​ទៀន​វស្សា​១​គូរ អង្ករ​២៥​គី​ឡូ ទឹកក្រូច​១​កេះ ទឹក​សុទ្ធ​១​កេះ​និង បច្ច័យ​១០​ម៉ឺន​រៀល ជាមួយ​ក្នុងឱកាស​នោះដែរ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន​ក៏​បាន​ចូលរួម​ជា​បច្ច័យ​ចំនួន​១០​លាន​រៀល​ផងដែរ​៕ សេង ណា​រិទ្ធ​

r180724d1 r180724d8 r180724d7 r180724d6 r180724d5 r180724d4 r180724d3 r180724d2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.