ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក នេត្រ ភក្រ្តា និងអភិបាលខេត្តក្រចេះ ចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវ៤ខ្សែ ប្រវែងសរុបជាង៣០គីឡូម៉ែត្រ

លោក នេត្រ ភក្រ្តា និងអភិបាលខេត្តក្រចេះ ចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវ៤ខ្សែ ប្រវែងសរុបជាង៣០គីឡូម៉ែត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តក្រចេះ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវចំនួន៤ខ្សែ ដែលមានប្រវែងសរុបជាង៣០គីឡូម៉ែត្រនៅខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងគម្រោងបានឲ្យដឹងថា ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រហូតមកដល់ដំណាច់ខែមេសា ឆ្នាំ២០២៤នេះ សម្រេចបានប្រមាណ៤៩.១៩% ហើយផ្លូវសម្រេចបាន៣៦.២៤%។ បើតាមផែនការដែលបានគ្រោងទុក ការសាងសង់ផ្លូវ និងស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងសម្រេចហើយរួចរាល់នៅក្នុងខែកញ្ញា ឆ្នាំ២០២៦។
គួររំលឹកថា ស្ពានឆ្លងកាត់ទន្លេមេគង្គពីស្រុកចិត្របុរីទៅស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ មានប្រវែង១,៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប៣១.៦៩គីឡូម៉ែត្រ ក្រោមឥណទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ គឺមានប្រវែង១,៧៦១ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ ស្ថាបនាឡើងដោយមានមុខកាត់ទទឹង១៣.៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅមក ប្រវែង៣.៥ម៉ែត្រ គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅមក ប្រវែង១.៧៥ម៉ែត្រ ផ្លូវថ្មើរជើងចំនួន២គន្លងទៅមកប្រវែង១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាងប្រវែង០.៥ម៉ែត្រ។

ចំណែកឯផ្លូវតភ្ជាប់មានប្រវែង៣១.៦៩គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែង១៥.៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែង១៦.២០៨គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះត្រូវសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់៧សង់ទីម៉ែត្រដូចគ្នា ដោយក្នុងនោះ កំណាត់ផ្លូវ៤ខ្សែ ប្រវែង២៦.៦៧គីឡូម៉ែត្រ ត្រូវស្ថាបនាពង្រីកទទឹងចាប់ពី៩ម៉ែត្ររហូតដល់១៣ម៉ែត្រ លើតួផ្លូវចាប់ពី១១ម៉ែត្ររហូតដល់១៩.៥ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែប្រវែង៥.០២៥គីឡូម៉ែត្រ ត្រូវពង្រីកទទឹង១៩ម៉ែត្រ លើតួផ្លូវ៣០ម៉ែត្រ ដែលមានគន្លងផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍ចំនួន៤គន្លង (២ទៅ២មក) គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លង (១ទៅ១មក) និងមានសួនពុះទ្រូងផ្លូវនៅចំកណ្តាលប្រវែង៤ម៉ែត្រផងដែរ។

គម្រោងនេះបានបញ្ចូលនូវការសាងសង់ស្ពានមធ្យមចំនួន៤កន្លែង ប្រវែងសរុប៣៨៤ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន២៦កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ ត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបប្រមាណជាង១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕

Filed in: ស្នាដៃ​ និង អភិវឌ្ឍន៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.