ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្ដារសម្អាតប្រព័ន្ធបង្ហូររំដោះទឹកចេញ ដើម្បីទប់ស្កាត់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនពលរដ្ឋ៥ខណ្ឌ

អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងដាក់គ្រឿងចក្រស្ដារសម្អាតប្រព័ន្ធបង្ហូររំដោះទឹកចេញ ដើម្បីទប់ស្កាត់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនពលរដ្ឋ៥ខណ្ឌ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ប្រព័ន្ធព្រែកអូរវែង ព្រែកបាក់ទូក លូបង្ហូររំដោះទឹកនានា រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងស្ថានីយបូមទឹកកប់ស្រូវ ដែលមានការកកស្ទះ និងមិនអាចរំដោះទឹកចេញបាន ហើយបណ្ដាលឲ្យលិចលង់តាមដងផ្លូវ និងលំនៅដ្ឋានមួយចំនួន ដោយសារសម្ភារកាកសំណល់សំរាមផ្សេងៗ និងត្រូវស្តារសម្អាតឡើងវិញទាំងអស់ ក្នុងការលើកម្ពស់សោភ័ណភាព ពិសេសដើម្បីទប់ស្កាត់ទាន់ពេលវេលាអំពីការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនប្រជាពលរដ្ឋ។

នេះបើតាមការលើកឡើងរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅក្នុងពេលដែលលោកអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យតាមបណ្ដាទីតាំងដោយផ្ទាល់ នូវប្រព័ន្ធបង្ហូររំដោះទឹកចេញនានា ដើម្បីរៀបចំដាក់គ្រឿងចក្រ និងកម្លាំងធ្វើការស្ដារសម្អាតឡើងវិញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា ប្រព័ន្ធព្រែកអូរវែង ព្រែកបាក់ទូក លូបង្ហូររំដោះទឹកចេញនានា រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ជាមួយស្ថានីយបូមទឹកកប់ស្រូវ និងត្រូវធ្វើការស្ដារសម្អាតឡើងវិញ ដោយប្រើគ្រឿងចក្រក្នុងការលើកម្ពស់សោភ័ណភាព ពិសេសដើម្បីទប់ស្កាត់ទាន់ពេលវេលាអំពីការលិចលង់តាមដងផ្លូវ និងលំនៅដ្ឋាន ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនប្រជាពលរដ្ឋពាក់ព័ន្ធចំនួន៤ខណ្ឌផ្សេងទៀតមាន (ខណ្ឌសែនសុខ ខណ្ឌ៧មករា ខណ្ឌដូនពេញ, ខណ្ឌទួលគោក) ក្រៅពីជូនប្រជាពលរដ្ឋខណ្ឌឫស្សីកែវ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.