ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក នេត្រ ភក្ត្រា អំពាវនាវដល់អង្គបោះឆ្នោតបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃ២៦ ខែឧសភាខាងមុខ

លោក នេត្រ ភក្ត្រា អំពាវនាវដល់អង្គបោះឆ្នោតបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាថ្ងៃ២៦ ខែឧសភាខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណដល់អង្គបោះឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតព្រឹទ្ធសភា និងអំពាវនាវបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីសំណេះសំណាល់ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមការងារគណបក្ស គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក រួមនឹងអង្គបោះឆ្នោតសរុបជាង៥០០នាក់។

លោក នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះថា
«ក្នុងនាមសម្តេចប្រធានគណបក្ស ក៏ដូចជាក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសមាជិកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៃខេត្តក្រចេះ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតព្រឹទ្ធសភា នាពេលកន្លងទៅ និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រង និងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុង ស្រុកបន្តទៀត»។

លោក វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ បានលើកឡើងពីកិច្ចការដែលគណៈកម្មាធិការបក្សខេត្ត សម្រេចបាននិងការត្រៀមខ្លួនសម្រាប់ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខាងមុខ រួមមាន ការជ្រើសរើសបេក្ខជន ភ្នាក់ងារគណបក្ស និងការត្រៀមសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សខេត្ត ដោយធ្វើយ៉ាងណាឱ្យក្នុងការបោះឆ្នោតខាងមុខទទួលបានសំឡេងគាំទ្រច្រើនលើសលប់។

ក្នុងពិធីនោះដែរ ក៏មានការបង្ហាញនូវបេក្ខភាពឈ្មោះសម្រាប់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះផងដែរ។

ជាមួយគ្នានោះ លោកប្រធាន នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិដែលបានពួតដៃគ្នាធ្វើកិច្ចការងារ និងលើកទឹកចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្តើមយកជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតខាងមុខ។

ដើម្បីធានានូវនិរន្តរភាពនៃជ័យជម្នះ លោក នេត្រ ភក្ត្រា ក៏បានណែនាំក្រុមការងារ និងបានដាក់ទិសដៅមួយចំនួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុកអាណត្តិទី៣ កន្លងទៅ នៅក្នុងខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត និងបានគ្រប់គ្រងតួនាទីជាប្រធានក្រុមប្រឹក្សាទាំងអស់ទាំងក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកទាំង៧៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.