ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាលខណ្ឌឬស្សីកែវ ឧបត្ថម្ភថវិកា១០០០ដុល្លារ សម្រាប់ប្រើប្រាស់ទិញទុយោបាញ់ទឹក និងចាត់ចែងប្រេងឥន្ធនៈ ដល់ក្រុមការងារអគ្គិភ័យសហគមខ្មែរឥស្លាម នៅសង្កាត់ច្រាំងចំរេះទី១

អភិបាលខណ្ឌឬស្សីកែវ ឧបត្ថម្ភថវិកា១០០០ដុល្លារ សម្រាប់ប្រើប្រាស់ទិញទុយោបាញ់ទឹក និងចាត់ចែងប្រេងឥន្ធនៈ ដល់ក្រុមការងារអគ្គិភ័យសហគមខ្មែរឥស្លាម នៅសង្កាត់ច្រាំងចំរេះទី១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តដោយឧបត្ថម្ភថវិកាចំនួន១០០០ដុល្លារ សម្រាប់ប្រើប្រាស់ទិញទុយោបាញ់ទឹក និងចាត់ចែងប្រេងឥន្ធនៈ ដល់ក្រុមការងារអគ្គិភ័យសហគមខ្មែរឥស្លាម ក្នុងការត្រៀមទុកប្រើប្រាស់ពេលមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុក្នុងមូលដ្ឋាន។

ការលើកទឹកចិត្តជាថវិកាសម្រាប់ទិញសម្ភារប្រើប្រាស់ ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យពីសំណាក់លោក ជិន ប៊ុនធឿន បានធ្វើឡើង ក្នុងពេលលោកអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិសាអាហារបុណ្យ សាមគ្គីពន្លត់អគ្គិភ័យ (ទំនៀមទំលាប់ខ្មែរឥស្លាម) ជាមួយបងប្អូនសាសនិកឥស្លាម រស់នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

លោកអភិបាលខណ្ឌឬស្សីកែវ ស្ថិតក្នុងឱកាសនេះ បានលើកឡើងពីមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសុខសន្តិភាព ដែលមានតម្លៃស្មើអាយុជីវិត និងជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំបំផុតសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមពិសាអាហារបុណ្យសាមគ្គីពន្លត់អគ្គិភ័យ ក៏បានសម្តែងនូវមនោសញ្ចេតនាគោរពស្រលាញ់ដឹងគុណ និងគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្ដើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះការអនុវត្តគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.