ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗ៣០គ្រួសារ បានទទួលការផ្សព្វផ្សាយអប់រំសុខភាព សម្ភារ និងថវិកាពីសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ

ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗ៣០គ្រួសារ បានទទួលការផ្សព្វផ្សាយអប់រំសុខភាព សម្ភារ និងថវិកាពីសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចៗចំនួន៣០គ្រួសារ បានទទួលការផ្សព្វផ្សាយអប់រំផ្នែកសុខភាព និងទទួលបានសម្ភារប្រើប្រាស់មាន (មុង ភួយ ក្រមា សារុង កន្សែងពោះគោ កន្សែងជូតទារក ជែល) និងថវិកាចំនួន៥ម៉ឺនរៀលស្មើៗគ្នា ដើម្បីជួយសម្រួលដល់ជីវភាពមួយចំនួន ពីមន្ត្រីប្រតិបត្តិសាខា និងអនុសាខាខណ្ឌឬស្សីកែវ។

អំណោយ និងថវិកា ត្រូវបានលោក ជិន ប៊ុនធឿន នាយកប្រិតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលខណ្ឌឬស្សីកែវ តំណាងរបស់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ យកទៅចែកជូនបងប្អូនផ្ទាល់តែម្តង។

ការងារសប្បុរធម៌នេះ បានធ្វើឡើងនៅក្នុងពិធីប្រារព្ធអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» នៅមន្ទីរពេទ្យបង្អែកសម្តេចឳ និងសម្តេចម៉ែ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន និងក្នុងនាមលោក ឃួង ស្រេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ជាពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក។

លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តែងតែបានអនុវត្តសកម្មភាពដូចភ្លៀងរលឹម និងធ្វើការអប់រំផ្សព្វផ្សាយ ដោយផ្ទាល់ដល់យុវវ័យនៅតាមគ្រឹះស្ថានឧត្តមសិក្សា វិទ្យាល័យ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច នៅតាមសហគមន៍ និងជនបទនានា តាមរយៈយុទ្ធនាការក្រោមមូលបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលមានខ្លឹមសារផ្តោតសំខាន់លើការទប់ស្កាត់បង្ការជំងឺឆ្លង និងមិនឆ្លងមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺអេដស៍។ល។ និងជាពិសេសក្នុងការលើកកម្ពស់សុខភាពមាតា ទារក កុមារ យុវវ័យ ដែលរួមចំណែកយ៉ាងធំធេងដល់ការលើកកម្ពស់សុខុមាលភាពសង្គម និងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

លើសពីនេះ លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក៏បានអានសារអំពាវនាវ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ដែលមានខ្លឹមសារដូចតទៅ៖

*១៖ សូមបង-ប្អូនរួមជាតិ ចូលរួមក្នុងការប្រុងប្រយ័ត្នការពារសុខភាព និងអនុវត្តវិធានការនានា ក្នុងអំឡុងពេលអាកាសធាតុក្តៅ ដូចដែលក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជូនដំណឹងជាបន្តបន្ទាប់ ជាពិសេសនោះ សូមនាំគ្នាអនុវត្តតាមពាក្យចាស់ថា «ស្រឡាញ់ខ្លួន ត្រូវស្ងួនចំណី» និង «ការពារ ប្រសើរជាងព្យាបាល»។
*២៖ សូមស្ត្រីមានផ្ទៃពោះ ស្ត្រីដែលទើបនឹងសម្រាលកូន ស្ត្រីមានកូនតូចៗ ធ្វើការតាមដានព័ត៌មាន របស់ក្រសួងសុខាភិបាល និងយកចិត្តទុកដាក់អនុវត្តនូវវិធានការទាំងអស់ ដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ និងត្រូវស្វែងរកព័ត៌មាន ឬជំនួយពីឆ្មបជំនាញនៅមណ្ឌលសុខភាព ឬគ្រូពេទ្យនៅមន្ទីរពេទ្យភ្លាមៗ ប្រសិនបើកើតមានអាការៈចម្លែកណាមួយ។
*៣៖ សូមឆ្មបជំនាញ គ្រូពេទ្យ វេជ្ជបណ្ឌិតឯកទេសទាំងអស់ ផ្តល់ការប្រឹក្សា ផ្តល់សារអប់រំសុខភាពជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្ត្រីមានផ្ទៃពោះ ដើម្បីជួយស្ត្រីមានផ្ទៃពោះទាំងអស់បាន «ឆ្លងទន្លេ» ដោយសុវត្ថិភាព និងដោយក្តីសោមនស្សរីករាយ។
*៤​៖ សូមថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ កាកបាទក្រហមកម្ពុជា និងដៃគូទាំងអស់ ទាំងសាធារណៈ ឯកជន ជាតិ និងអន្តរជាតិ សូមបន្តជួយគាំទ្រដល់ការងារឆ្មប ដើម្បីជួយឱ្យកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមការកំណត់នៅឆ្នាំ២០៣០៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.