ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ដែលអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អ

អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកាជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ ដែលអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានល្អ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ អបដោយថវិកា របស់ក្រសួងមហាផ្ទៃ ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ប៉ុស្តិ៍ ដែលបានអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២៣។

លោក ខូយ រីដា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤៩ ដែលបានសហការ និងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងផ្តល់នូវសេវាសាធារណៈ ក្នុងមូលដ្ឋានក្នុងឆ្នាំ២០២៣ បានល្អប្រសើរ។

លោកបានបន្តថា ការថែរក្សាសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះ ដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗជាច្រើន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមដែលនៅសេសសល់ រួមទាំងកិច្ចការសំខាន់ៗនានាជាច្រើនទៀត នៅក្នុងមូលដ្ឋាន ត្រូវតែបន្តពុះពារអនុវត្តឲ្យបានល្អ ក្នុងឆ្នាំ២០២៤ និងឲ្យមានការចូលរួមគាំទ្រកាន់តែច្រើន ជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្នុងគោលបំណង និងសំណូមពររួម ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ទាំងអនាម័យ បរិស្ថាន សុខុមាលភាព កាត់បន្ថយអត្រាគ្រោះថ្នាក់ គ្រោះមហន្តរាយ ជំងឺឆ្លងរាតល្បាត លើកទឹកចិត្តឲ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងឈានទៅបង្កើនល្បឿន នៃការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក ខូយ រីដា បានដាក់ចេញនូវផែនការសកម្មភាព រួមមាន៖
ទី១៖ ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព សមធម៌ និងទទួលបាននូវទំនុកចិត្ត ពីប្រជាពលរដ្ឋ

ទី២៖ នៅក្នុងមូលដ្ឋានគ្មានបទល្មើសគ្រប់ប្រភេទ ពង្រឹងយន្តការ តាមដាន ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំង និងបង្កាបង្ក្រាបនូវរាល់បទល្មើសឱ្យបានទាន់ពេលវេលា ឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាព
ទី៣៖ បង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា តាមកម្មវិធីសាសនា សិល្បៈ វេទិកា នៅតាមសាលារៀន វត្តអារាម ទីតាំងអាជីវកម្ម សេវាកម្ម និងតំបន់ស្មុគស្មាញ បានយល់ដឹងអំពីផលប៉ះពាល់ ដែលបណ្តាមកពីការមិនគោរពច្បាប់
ទី៤៖ គ្មានអំពើអនាចារ គ្មានការជួញដូរ គ្មានអំពើហឹង្សា និងគ្មានក្មេងទំនើង
ទី៥៖ បន្តការខិតខំដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
ទី៦៖ គ្រប់ភូមិ ឃុំ សង្កាត់ ត្រូវមានអនាម័យ មានសោភ័ណភាព និងបរិស្ថានស្អាតល្អ ឈរលើគោលការណ៍ រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិត និងគ្រួសារសង្គមជាតិរីករាយរុងរឿង
ទី៧៖ ឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតល្បាត និងត្រូវមានផែនការទុកជាមុន ក្នុងការសង្គ្រោះជួយដល់អាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិ និងកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីគ្រោះមហន្តរាយ។

ក្នុងឱកាសនោះ លោក ខូយ រីដា ក៏បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និងថវិកា ជូនដល់រដ្ឋបាល ឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ប៉ុស្តិ៍៖ ក្នុងនោះជ័យលាភី ចំណាត់ថ្នាក់លេខ១ មានចំនួន២២ឃុំ សង្កាត់ និង២២ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវទទួលថវិកា ចំនួន៥០ម៉ឺនរៀល, ជ័យលាភី ចំណាត់ថ្នាក់លេខ២ មាន២៤ឃុំ សង្កាត់និង២៤ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវទទួលថវិកា ចំនួន៣២ម៉ឺន៥ពាន់រៀល និងជ័យលាភី ចំណាត់ថ្នាក់លេខ៣ មាន៣ឃុំ សង្កាត់ និង៣ប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលត្រូវទទួលបានថវិកា ចំនួន២២ម៉ឺន៥ពាន់រៀល អបដោយបណ្ណសរសើរ និងលិខិតសរសើរមួយចំនួនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.