ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ ==> សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃ និងឥណ្ឌូនេស៊ី៣នាក់ ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃ និងឥណ្ឌូនេស៊ី៣នាក់ ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ)៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចមុខខារ៉ាអូខេG9 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់។

ជនសង្ស័យទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ សារ៉ូល ហ្វាហាដា អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាលិលេយ្យ២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)
*ទី២៖ ឈ្មោះ ធ្រីន សាមុត ហៅ ហ្វុក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)
*ទី៣៖ ឈ្មោះ ឃុននីទី ផូលផុង ហៅ គែង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត (ជួញដូរ និងប្រើប្រាស់)។

ក្នុងប្រតិបត្តិការកម្លាំង បានចាប់យកសម្ភាររួមមាន៖ គ្រឿងញៀនប្រភេទក្រាមពណ៌សថ្លា និងម្ស៉ៅម៉ត់ពណ៌ស (កេតាមីន) ចំនួន២២ថង់កិប ទម្ងន់១៦៧,១០ក្រាម, ថ្នាំគ្រាប់រាងផ្លែឈើពណ៌បៃតង និងថ្នាំគ្រាប់រាងមូលពណ៌លឿង (អ៊ិចស្តាស៊ី) ចំនួន២២គ្រាប់ ទម្ងន់៨,៨៣ក្រាម, កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន០៤កញ្ចប់ ទម្ងន់៣៩,៣៤ក្រាម, កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ (អ៊ិចស្តាស៊ី) ចំនួន ០២កញ្ចប់ ទម្ងន់១០,៥ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅSupreme (អ៊ិចស្តាស៊ី) ចំនួន០៣កញ្ចប់ ទម្ងន់៤៩,៧ក្រាម, កញ្ចប់ម្ស៉ៅរូបផ្លែត្របែក (អ៊ិចស្តាស៊ី) ចំនួន០២កញ្ចប់ ទម្ងន់ ២០,៧០ក្រាម, កញ្ចប់ម្ស៉ៅពណ៌ខ្មៅNocardia ចំនួន ០១កញ្ចប់ ទម្ងប់២,៣៦ក្រាម, កញ្ចប់ម្ស៉ៅពណ៌ផ្ទៃមេឃ ចំនួន០១កញ្ចប់ ទម្ងន់៣,២១ក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០២គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង ម៉ាកPCX ពណ៌ក្រហមស គ្មានផ្លាកលេខ, ទូរស័ព្ទ ចំនួន០៣គ្រឿង ប្រាក់បាតចំនួន ១៥,០០០បាត, រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនពេលបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតក្នុងភូមិសាស្ត្រក្រុងរហូតដល់ចំណុចខាងលើ ទើបកម្លាំងបានប្រទះឃើញជនសង្ស័យឈ្មោះ សារ៉ូល ហ្វាហាដា ជនជាតិឥណ្ឌូនេស៊ី ជាមុខសញ្ញាជួញដូរគ្រឿងញៀន។ បន្ទាប់មកកម្លាំងបានឃាត់សួរនាំ និងបានឆែកឆេរលើខ្លួនជនសង្ស័យរកឃើញគ្រឿងញៀន ក៏បានធ្វើការឃាត់ខ្លួនភ្លាមៗ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់មកកម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់២នាក់បន្ថែមទៀត រួមនឹងវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបនេះ បានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.