ខេត្តបន្ទាយមានជ័យ ៖ ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៤ នេះកម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ បានចុះជួយសម្រួលចរាចរណ៍ជូន សិស្សានុសិស្សចូលនិងចេញពីសាលារៀន
និងចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួនគ្រប់គ្រង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោទេព រដ្ឋា អធិការនគរបាល ស្រុកព្រះនេត្រព្រះ និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការរដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោទេព រដ្ឋា អធិការនៃអធិការរដ្ឋានគរបាល ស្រុកព្រះនេត្រព្រះ កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុក កម្លាំងចរាចរណ៍ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សចូលនិងចេញពីសាលារៀនជាប្រចាំ។
លោកវរសេនីយ៍ទោទេព រដ្ឋា អធិការនៃអធិការនគរបាល ស្រុកព្រះនេត្រព្រះ លោកបានបញ្ជាក់ថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៩ ចំណុះនៃអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ចេញល្បាតចល័តក្នុងភូមិស្តាស្ររបស់ខ្លួននិងការពារគោលដៅងាយរងគ្រោះ,ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះនិងធ្វើវេទិកាសាធារណៈ ឬផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ក្នុងអធិការនៃអធិការរដ្ឋានគរបាលស្រុក និងចុះថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅតាមបណ្ដាប៉ុស្ដ៏ ៩ ទូរទាំង ស្រុកព្រះនេត្រព្រះផងដែរ ។
លោកវរសេនីយ៍ទោទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកព្រះនេត្រព្រះ ទាំងអស់ទុកដាក់សម្ភារៈមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
លោកវរសេនីយ៍ទោទេព រដ្ឋា អធិការនគរបាល ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋទាក់ទងពេលមានហេតុការណ៍កើតឡើង ០១២៣៥៧០០៧ ០៦១ ៣៥ ៧០០៧ និង ០៦៨៣៥៧០០៧ ។




