ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបង្កើនភាពទាក់ទាញវិនិយោគិនថ្មីនៅកម្ពុជា និងបង្កើតក្រុមការងារដោះស្រាយបញ្ហារបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាព 

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបង្កើនភាពទាក់ទាញវិនិយោគិនថ្មីនៅកម្ពុជា និងបង្កើតក្រុមការងារដោះស្រាយបញ្ហារបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាព 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើង​នូវការប្តេជ្ញា ដើម្បីបង្កើនភាពទាក់ទាញវិនិយោគិនថ្មីនៅកម្ពុជា និងបង្កើតក្រុមការងារដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនឱ្យមានប្រសិទ្ធភាព​។

សម្តេច​​លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេច​អញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤​នេះ។

​សម្តេចធិបតីបានថ្លែងថា ដើម្បីទាក់ទាញវិនិយោគថ្មីបន្ថែមទៀត រាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ​ឱ្យអ្នកវិនិយោគិនដែលមានស្រាប់ទាំងអស់នៅកម្ពុជាមានការរីកចម្រើន ​នោះទើបអាច​ទាក់ទាញអ្នកដែលមកថ្មីមកបន្ថែមទៀតបាន។ ដើម្បីសម្រេចបាននូវកិច្ចការងារនេះ ​គឺត្រូវបង្កើនកត្តាវិជ្ជមាន និងកាត់បន្ថយអវិជ្ជមាន។

សម្តេចមានប្រសាសន៍ថា ក្នុងការបង្កើនកត្តាវិជ្ជមាន គឺធ្វើឡើងតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត អនុគ្រោះ និងដាក់ចេញនូវកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យសំខាន់ៗ ដែលកន្លងមករាជរដ្ឋាភិបាលបានធ្វើរួចមកហើយ តាមរយៈការដាក់ចេញនូវគោលនយោបាយអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងអាណត្តិនេះ។

សម្តេចមានប្រសាសន៍បន្ថែមថា «យើងបានកំណែទម្រង់ទៅលើកិច្ចការផ្សេងៗ កាត់បន្ថយនិតិវិធីស្មុគ្រស្មាញ កាត់បន្ថយការិយាល័យធិបតេយ្យ កាត់បន្ថយនិងបង្កើការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់សម្រួលដល់ការងារ​និងវិស័យឯកជន»។

​ទន្ទឹមគ្នានេះ ចំពោះការកាត់បន្ថយកត្តាអវិជ្ជមាន គឺការដោះស្រាយបញ្ហាប្រឈម ​របស់វិស័យឯកជន​ឱ្យទាន់ពេលវេលា តាមរយៈវេទិកាជួបវិស័យឯកជន​ និងតាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នាជាប់ជាប្រចាំ ​ពោលគឺត្រូវដោះស្រាយជាប់ជាប្រចាំ និងតាមដានត្រួតពិនិត្យនៅក្នុងការដោះស្រាយបញ្ហា។ ហេតុនេះហើយទើបសម្តេចបានបង្កើនក្រុមការងារដោះស្រាយមួយ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការដោះស្រាយជូនប្រជាពលរដ្ឋ ​,ជូនវិស័យឯកជន និងជូនក្រុមហ៊ុននីមួយៗ​។ ហើយជាមួយគ្នានេះ ​រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព និងកិច្ចការសំខាន់ៗជាច្រើន ដើម្បីឱ្យកំណត់នូវគោលការណ៍អនុវត្តនេះបានជោគជ័យ។

សម្តេចធិបតីបានគូសបញ្ជាក់ថា «យន្តការដោះស្រាយទាំងនេះ គឺធ្នាក់មួយក្នុងទាក់ទាញវិនិយោគិនថ្មីឱ្យមកវិនិយោគនៅកម្ពុជា»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.