ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

កុំគិតថារួចខ្លួនអាប្អូនបង្កើតកន្លែងលេងល្បែងហើយហឿនវាយប្រហារមកលើអ្នកសារព័ត៌មានទៀត ប្រទេសមានច្បាប់កុំគិតថារួចខ្លួនអាប្អូន

កុំគិតថារួចខ្លួនអាប្អូនបង្កើតកន្លែងលេងល្បែងហើយហឿនវាយប្រហារមកលើអ្នកសារព័ត៌មានទៀត ប្រទេសមានច្បាប់កុំគិតថារួចខ្លួនអាប្អូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មាន អោយជ្រាបច្បាស់ថា ស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) និងប្រើហិង្សារវាងអ្នកសារព័ត៌មានប្រហែលជា១០នាក់ ជិះរថយន្ត០៣គ្រឿង និងអ្នកលេងជល់មាន់ប្រហែលជា១០០នាក់

កើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី។
-ត្រង់ចំណុច៖ ចំការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យចំនួន០២នាក់
១.ឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម (អ្នកបើកកន្លែងជល់មាន់) (ឃាត់ខ្លួន)។
២.ឈ្មោះ ទី ភារម្យ ហៅ ពេទ្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង។ (គេចខ្លួន)

លទ្ធផលនៃការស្រាវជ្រាវ
នៅថ្ងៃកើតហេតុខាងលើ ក្រុមអ្នកលេងល្បែងជល់មាន់ បានលួចទៅបើកលេងនៅទីតាំងខាងលើ ហើយអ្នកសារព័ត៌មាន ក៏បានចុះទៅដល់ជួបជាមួយក្រុមអ្នកលេងល្បែងជល់មាន់ ហើយទារលុយពីអ្នកបើកចំនួន៥០០,០០០ រៀលក្នុង០១រថយន្ត ចំណែកអ្នកបើកល្បែងឲ្យត្រឹម២០០,០០០រៀល ក្នុង០១រថយន្ត ដោយជជែកមិនត្រូវគ្នា ទើបឈានទៅដល់ការប្រើហិង្សាដាក់គ្នា ដោយអ្នកលេងល្បែងម្នាក់ត្រូវបានអ្នកសារព័ត៌មាន យកមួកសុវត្ថិភាពទៅវាយចំក្បាល និងវាយម៉ូតូបណ្តាលឲ្យខូចខាត។
-ក្រុមអ្នកសារព័ត៌មាន ដឹកនាំដោយឈ្មោះ ជាវ គឹមលាង គេហទំព័រគ្រុឌ០១ មានស្នាក់ការនៅរាជធានីភ្នំពេញ។
-តាមការបំភ្លឺរបស់ ឈ្មោះ ស៊ិន វឿន ភេទ ប្រុស អ្នកទៅលេងជល់មាន់ នៅថ្ងៃកើតហេតុ គាត់បានឃើញក្រុមអ្នកកាសែត ជិះរថយន្តចំនួន០៣គ្រឿង មានម៉ាកព្រុស(Prius)ចំនួន០២គ្រឿង និង០១គ្រឿងទៀតមិនស្គាល់ម៉ាក បានចតនៅមុខច្រកចូលកន្លែងជល់មាន់។ លុះបានបន្តិចមកឈ្មោះ ជាវ គឹមលាង រហ័សនាមគ្រុឌ០១ ជាចាងហ្វាងគេហទំព័រ គ្រុឌ០១ Krud 01 NEWS ដែលពាក់អាវយឺតដៃវែងពណ៌ស ស្លៀកខោពណ៌ខ្មៅ ពាក់ស្បែកជើងកីឡា(ប៉ាត់តា) ពណ៌ប្រផេះ បានស្រែកសួរអ្នកលេងល្បែងជល់មាន់ថា “អ្នកណាជាអ្នកដោះស្រាយរឿងលុយ” ពេលនោះ មានបុរសម្នាក់ បានទៅជួបថាឲ្យលុយ ចំនួន២០០,០០០រៀលក្នុងមួយឡាន តែឈ្មោះ ជាវ គឹមលាង មិនព្រមយក ក៏បានស្រែកឡូឡាថា “អញចាងហ្វាងប៉ុណ្ណឹងដែរ យក២០០,០០០រៀលទៅធ្វើអី ទាល់តែ០១ឡាន៥០០,០០០រៀល បានអញយក”។

បន្ទាប់មកក្រុមអ្នកកាសែតបានដកទូរស័ព្ទមកធ្វើការថតឡាយ ស្រែកថាលោកស្នងការមើលផង មានកន្លែងបើកលេងជល់មាន់នៅស្រុកល្វាឯម ហើយក៏មានការដេញវាយគ្នាតែម្ដង។
-ចម្លើយសារភាព ឈ្មោះ យូ ពៅ អ្នកបើកទីតាំងល្បែង បានបញ្ជាក់ថា៖ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧:០០នាទីព្រឹក ឈ្មោះពេទ្យ បានទូរស័ព្ទមកខ្លួនឲ្យរៀបចំសង្វៀនជល់មាន់នៅទីតាំងខាងលើ ពេលនោះខ្លួនបានទៅដឹកសម្ភារៈមករៀបចំធ្វើជាសង្វៀនជល់មាន់ មានដូចជាកៅស៊ូតង់ប្រក់ដំបូល ខ្សែគោព័ទ្ធជុំវិញបាញ់ថ្នាំក្រហម និងដាក់កៅអីសម្រាប់អង្គុយមើល។ រហូតដល់ម៉ោងប្រហែល១២:០០នាទីថ្ងៃត្រង់ទើបមានអ្នកយកមាន់មកជល់បណ្ដើរៗ និងចរចារគ្នា តខ្នាយផ្លែដែក ហើយឈ្មោះ យូ ពៅ ក៏បានចេញទៅយកទឹកមករៀបចំដាក់លក់។ លុះបានបន្ដិចក្រោយមកក៏មានអ្នកសារព័ត៌មាន មួយក្រុមចូលទៅថតឡាយ ធ្វើឲ្យអ្នកទៅលេងមាន់ជល់រត់ចេញអស់។ ខណៈនោះរូបខ្លួនបានជិះម៉ូតូមកដល់ផ្លូវបេតុង ស្រាប់តែមានរថយន្ដអ្នកសារព័ត៌មាន០២គ្រឿង ជិះមកកៀឲ្យដួល ឈប់បិទមុខ-ក្រោយ រួចបានវាយទៅលើរូបខ្លួនចំនួន០៣ដៃ។

ករណីខាងលើនេះ ជនសង្ស័យដែលជាអ្នកបើកលេងល្បែងស៊ីសងខុសច្បាប់(បញ្ជល់មាន់) ជំនាញបានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ចំណែកជំលោះរវាងអ្នកសារព័ត៌មាន ប្រើអំពើហិង្សា និងកំហែងយកប្រាក់ ទៅលើក្រុមអ្នកលេងល្បែងខុសច្បាប់ ជំនាញ កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណចាត់ការតាមនីតិវិធី។

ដោយ÷C.K 16

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.