ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសង្គមថ្មី និងពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅស្រុកគូលែន ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកសង្គមថ្មី និងពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅស្រុកគូលែន ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ត្រូវបានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយក្រុមការងារ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បាននាំយកទៅផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំស្តៅ ស្រុកសង្គមថ្មី និងប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យឆេះស្ថានីយប្រេងឥន្ធនៈ នៅឃុំស្រយ៉ង់ ស្រុកគូលែន។

នៅក្នុងឱកាសនោះលោក គីម រិទ្ធី បានចូលរួមសោកស្តាយជាមួយគ្រួសារ ដែលបានបាត់បង់សាច់ញាតិ និងប្រជាពលរដ្ឋដែលបានខូចខាតនូវទ្រព្យសម្បត្តិ ដែលបានបណ្តាលមកពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងគ្រោះអគ្គីភ័យ។

លោកបានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ជាក់ស្តែងទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ហើយលោកក៏ថ្លែងផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវមានប្រុងប្រយ័ត្ននៅពេលមានភ្លៀងត្រូវបិទទូរស័ព្ទ ការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ភារដែលផ្តល់ជូននាពេលនេះរួមមាន៖ គ្រួសារសពដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់រលំផ្ទះសង្កត់ ចំនួន១គ្រួសារ នៅភូមិសុច ទទួលបាន អង្ករចំនួន ១០០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកស៊ីអីវ១យួរ ទឹកសុទ្ធ២កេស ឃីត១ និងថវិកាចំនួន ១,០០០,០០០រៀល។ ដោយគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦គ្រួសារ ក្នុង១គ្រួសារទទួលបាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ គ្រួសាររលំផ្ទះទាំងស្រុង ៤គ្រួសារ ទទួលបន្ថែមតង់ចំនួន១ផងដែរ៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.