ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ឆេះស្ថានីយប្រេងឥន្ធនៈនៅស្រុកគូលែន ខេត្តព្រះវិហារ គិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ

ឆេះស្ថានីយប្រេងឥន្ធនៈនៅស្រុកគូលែន ខេត្តព្រះវិហារ គិតជាទឹកប្រាក់ប្រមាណ២០ម៉ឺនដុល្លារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ ស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ នៅវេលាម៉ោង​១៤៖០០​នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា៖ «ករណីអគ្គិភ័យដែលបានកើតឡើងបណ្តាលឱ្យឆេះស្ថានីយប្រេងឥន្ធនៈ និងសម្ភារមួយចំនួនធំនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី»។

លោកថា ក្នុងហេតុការណ៍នេះបណ្តាលឱ្យខូចខាតសម្ភារ គិតជាថវិកាប្រមាណ២០ម៉ឺនដុល្លារ។ ដោយឡែក ម្ចាស់ស្ថានីយប្រេងឈ្មោះ ឡាយ ឡុង ស៊ីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុ​ខាងលើ (រងរបួសស្រាល) ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមណ្ឌុលសុខភាពស្រយង់កោះកេរ។

អធិការនគរបាលស្រុក បានបន្តថា ស្ថានីយប្រេងឥន្ធនៈនេះមានទំហំ ៣១ម៉ែត្រ គុណ ៣៣ម៉ែត្រ ក្រៅពីលក់ប្រេងឥន្ថនៈ ក៏មានលក់ហ្គាស ភេសជ្ជៈអីវ៉ាន់ចាប់ហួយមួយចំនួនធំផងដែរ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះពន្លត់អគ្គិភ័យឆេះ ស្ថានីយប្រេងឥន្ធនៈនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់៖

*រថយន្ត​ពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ​ ចំនួន០១​គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួ ទឹកអស់២រថយន្ត
*រថយន្ត​ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកគូលែន​ ចំនួន០១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០៦រថយន្ត
*រថយន្ត​ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត
*រថយន្ត​ពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកស្វាយលើ ចំនួន០១​គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន០៤រថយន្ត
*រថយន្តពន្លត់អគ្គិភ័យ របស់អាជ្ញាធរ​ជាតិព្រះវិហារ​ ​ចំនួន០១​គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត
*រថយន្តពន្លត់អគ្គិភ័យ របស់អធិការនគរបាលស្រុកជាំក្សាន្ត១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ដោយពន្លត់បានជោគជ័យរហូតម៉ោង ៦៖៣០នាទីយប់នេះ ដោយពុំរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ៕ដោយ រលឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.