ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

មេ​គយ​ច្រក​ត្រពាំង​ផ្លុង ប្រើ​អំណាច​បើ​កដៃ ឲ្យមាន​ទំនិញ​គេច​ពន្ធ យ៉ាង​អនាធិបតេយ្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ សេចក្ដីរាយការណ៍​បានឲ្យដឹងថា លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរ ជាតិ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ គេចពន្ធ យ៉ាង​អនាធិបតេយ្យ​។​

​សេចក្ដីរាយការណ៍​បន្ថែ​ម​ថា​អ៊ួន សុវណ្ណារ៉ា អតីត​ប្រធាន​ការិយាល័យ​គយ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ត្រូវបាន​តែងតាំង​ជា​ប្រធានការិយាល័យ​គយ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៨​ហើយ​ចាត់​តាំងពី​ពេលនោះ​រហូត​ដល់​បច្ចុប្បន្ន​គឺ​លោក អ៊ួ​ន សុវណ្ណារ៉ា​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​រឿង​យ៉ាង​គឃ្លើន គ្មាន​ញញើត​អ្វី​ទាំងអស់​។​

ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក​អ៊ួន សុវណ្ណារ៉ា​។​

ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​លោក អ៊ួន​សុវណ្ណារ៉ា បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមរបៀប​ម៉ៅការ​ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គឃ្លើន​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។​

ជាង​នេះ​ទៅ​ទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា​បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​ខ្លួន​កោសរូស​ទារ​លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​កាន់តែច្រើន​ឡើងៗ​ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​អត់​ទ្រាំ​លែង​បាន​ក៏​បើក​កកាយ​រឿងអាស្រូវ​របស់​លោក​អ៊ួន សុវណ្ណារ៉ា ជា​សាធារណៈ​។

ជុំវិញ​ករណី​នេះ​ បណ្ដារ​សារព័ត៌មាន បាន​ចេញផ្សាយ​ផងដែរ​។​តាម​ប្រភព​ពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក អ៊ួ​ន សុវណ្ណារ៉ា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង បានឲ្យដឹង​ថា​លោក អ៊ួ​ន សុវណ្ណារ៉ា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ត្រូវប៉ាន់​មួយ​នេះ​។​

សេចក្ដីរាយការណ៍​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ទៀតថា​ដោយសារ​អាងមាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក អ៊ួន​សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រក​ត្រពាំងផ្លុង​ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្តតាម​ច្រើន​រូប​ភា​ព ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។​

អង្គភាព​គេហទំព័រ​យើង​នៅ​មិនទាន់​ទទួលបាន ការបកស្រាយ​បំភ្លឺ​ពី​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​នៅឡើយ​នោះទេ ?៕

 

p2018

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.