ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​ឡូតឆ័​ត្រ​ត្រូវ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​សហការ​អាវុធហត្ថ​ស្រុក​សំពៅ​លូន​ឃាត់​បាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​ឡូតឆ័​ត្រ​ត្រូវ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​សហការ​ អាវុធហត្ថ​ស្រុក​សំពៅ​លូន​ឃាត់​បាន​ទាំង​ម្ចាស់ កាលពី​ម៉ោង​៦​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥ ចំណុច​ភូមិ​ត្រពាំងព្រឹ​ត​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បានអោយដឹងថា ក្រោយ​ទទួល​ព័ត៌មាន​មាន​រថយន្ត​ដឹកឈើ​គ្រញូង​ចេញពី​ដី​ថៃ ឆ្លងកាត់​តាម​ចំណុច​ភូមិ​៩៣​ស្រុក​ម៉ាឡៃ កម្លាំង​បាន​តាម​ប្រ​ម៉ាញ់​មុខសញ្ញា ដោយ​ឃើញ​រថយន្ត​សង្ស័យ​បើក​ទៅ​ទិស​ត្បូង ចូល​ទឹកដី​ខេត្ត​បាត់ដំបង ក៏​សុំ​គោលការណ៍​ថ្នាក់លើ​សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​សំពៅ​លូន​ខេត្ត​ បាត់ដំបង​អោយជួយ​ស្ទាក់​ចាប់​រហូត​បាន​សម្រេច​ជា​ផ្លែផ្កា​តែម្តង ។ រថយន្ត​ដែល​ឃាត់​បាន​ម៉ាក​ហៃ​លិនដឺ​ពណ៌​ទឹកប្រាក់​ពា​ក់​ស្លាក​លេខ​ភ្នំពេញ​ 2Z7393 មាន​ឈើ​គ្រញូង​១៩​សន្លឹក មាន​ម្ចាស់​ឈ្មោះ កែវ ចាន់ អាយុ​៣២​ឆ្នាំ​មាន​ទីលំនៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល ស្នាក់​បណ្តោះអាសន្ន​នៅ​ភូមិ​៩៣​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោយ​ឃាត់​បាន យើង​បាន​សុំ​យោបល់​ព្រះរាជអាជ្ញា​ខេត្ត​បន្ទាយមានជ័យ កសាង​សំណុំរឿង​ជនសង្ស័យ និង​វត្ថុតាង​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ចាត់ការ​តាម​និតិ​វិធី ៕

 

2015_08_05c (3) 2015_08_05c (1) 2015_08_05c (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.