ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដោយអនុវត្តតាមអនុសាស​ន៍និងការ​ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេ​នីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ==> វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

ឯកឧត្តម វេង សាខុន​បានអនុញ្ញាត​ឲ្យ​យុវជន​ដែល​ជា​អតីត​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចូល​ជួប​សម្តែង​ការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម វេង សាខុន​បានអនុញ្ញាត​ឲ្យ​យុវជន​ដែល​ជា​អតីត​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចូល​ជួប​សម្តែង​ការគួរសម  ​នា​វេលា​ម៉ោង ប្រាំបួន​ព្រឹក ថ្ងៃ​ពុធ ៦​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអនុញ្ញាត​ឲ្យ​យុវជន​ដែល​ជា​អតីត​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចូលជួប​សម្តែង​ការគួរសម ដឹកនាំ​ដោយ​លោក ភុ​ន រតនា និង​សហការី​ស្ថាបនិក​ផ្សារ​ខ្មែរ​នៅ​កម្ពុជា ក្នុង​គោលបំណង​បង្ហាញ​ជូន​ពី​របកគំហើញ និង​ស្នើសុំ​នូវ​អនុសាសន៍​លើ​របកគំហើញ​ថ្មីៗ​នៃ “​ម៉ាស៊ីនតេ​ស្តិ៍​រក​សារធា​តុ​គីមី​ផ្ទុក​ក្នុង​បន្លែ សាច់ ផ្លែឈើ ដែល​ជា​បចេ្ចកវិទ្យា​ទំនើប​មាន​សារៈប្រយោជន៍​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ​ដែរ ឯកឧត្តម វេង សាខុន បាន​ថ្លែងអំណរគុណ និង​កោតសរសើ​ក្រៃលែង​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់អ​តីតក្រុម​និស្សិត​នៃ​សាក​ល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ដែល​បាន​សហការ​គ្នា​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​នៅ​ម៉ាស៊ីន​ដ៏​មាន​សារៈប្រយោជន៍​ខាងលើ មាន​សមត្ថភាព​វា​ស់ដឹង​នូវ​កម្រិតជាតិពុល​ថ្នាំ​សត្វល្អិត​ជាង​១,៧០០​ប្រភេទ សារធាតុ​លោហៈ​ធ្ងន់​ភាគច្រើន​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រុក្ខជាតិ និង​ថ្នាំ​ហ្វ​ក​ម៉​ល ជាដើម​។

​របកគំហើញ​នេះ គឺជា​សមត្ថ​ផល​ថ្មី​ដំបូង​គេ​បង្អស់​ដែល​ផ្សារ​ខ្មែរ​បាន​រកឃើញ​សម្រាប់​បម្រើ​ជូន​ប្រជាជន​កម្ពុជា​ទទួលបាន​នូវ​ផលិតផល​ដែល​ឆ្លងកាត់​ការធ្វើ​តេស្តិ៍័ ត្រួតពិនិត្យ​ត្រឹមត្រូវ និង​តាមរយៈ​ការ​តម្លើង​នៅ​ឧបករណ៍​នៅលើ​ទូរស័ព្ទដៃ (Mobile App) ភ្ជាប់​ទៅនឹង​ប្រព័ន្ធ​កុំព្យូទ័រ ។

​ជាមួយគ្នានេះដែរ ឧបករណ៍​ធ្វើតេស្តិ៍​នេះ ក៍​អាច​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កសិកម្ម​ឲ្យស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដែល​ជួយ​កសិករ​កម្ពុជា ឲ្យមាន​ទីផ្សារ​កសិផល​ត្រឹមត្រូវ ព្រមទាំង​ផ្តល់​ជូន​នូវ​ការប្រឹក្សា​លើ​បច្ចេកទេស​ដាំ​ដុះ​តាម​បែប​ទំនើបកម្ម តាមរយៈ​ផ្តល់នូវ​ការ​សិក្សា​ដី ការ​គណនា​ផ្ទៃដី តម្លើង​ប្រព័ន្ធ​ស្រោចស្រព និង​ផ្តល់​គ្រាប់​ពូជ​ជូន​ដល់​កសិករ​រួចជាស្រេច និង​លើកស្ទួយ​កសិកម្ម​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចំរើន និង​បង្កើន​ជីវភាព​ប្រជាជន​នៅ​កម្ពុជា​ផងដែរ​។​

​ជាមួយគ្នានេះ លោក ភុ​ន រតនា បាន​ស្នើសុំ​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​ផ្តល់​នូវ​កិច្ចសហការ និង​ការលើកទឹកចិត្ត​លើ​របកគំហើញ​ថ្មី​របស់​ផ្សារ​ខ្មែរ​ខ្លួន​ដើម្បី​ជា​ទំនុកចិត្ត​ដល់​ផលិតករ អាជីវករ ក៏ដូចជា​ការជំរុញ​ផលិតផល​កសិកម្ម​នៅ​តាម​ទីផ្សារ​បន្លែ​មាន​សុវត្ថិភាព និង​ធានា​សុខមាលភាព​ប្រជាពលរដ្ឋ​។​

​ឆ្លើយតប​ទៅនឹង​សំណើរ​នេះ ឯកឧត្តម វេង សាខុន បានបញ្ជាក់​ថា នៅ​គ្រប់​ផ្នែក​ពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ រដ្ឋបាល​ជលផល ជាពិសេស អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវ​សហការ​គ្នា​ជាមួយ​សហគ្រិន ផ្សារ​ខ្មែរ​នេះ ដើម្បី​ជួយ​លើកស្ទួយ និង​កៀរគរ​រក​ជំនួយ​ឧបត្ថម្ភ​តាមរយៈ​គម្រោង​ផ្សេងៗ​តាម​លទ្ធភាព ព្រមទាំង​បង្កើតឲ្យមាន​ការចេញ​វិញ្ញាបនប័ត្រ​(Certificate )​ទទួលស្គាល់​គុណភាព​ផលិតផល និង​ការ​ធ្វើតេស្តិ៍​ផ្សេងៗ​ទៀត របស់​សហគមន៍ សហគ្រាស​កសិកម្ម ក្នុង​គោលបំណង​កសាង​សេចក្តីទុកចិត្ត​ដល់​អតិថិជន​ក្នុងការ​ទិញ​មក​បរិភោគ និង​ជួយ​គាំទ្រ​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន​តូច​មួយ​នេះ​ប្រកបដោយ​ប្រសិទ្ធិភាព និង​ស័ក្ក​សិទ្ធិ​ភាព​៕

 

r180719g1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.