ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

កងកម្លាំង​យោធា​កងពល​លេខ​៤២ ប្រចាំ​ប្រាសាទ​តា​មាន់​. បាន​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​

កងកម្លាំង​យោធា​កងពល​លេខ​៤២ ប្រចាំ​ប្រាសាទ​តា​មាន់​. បាន​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ ៖ កងកម្លាំង​យោធា កងអនុសេនាធំ​កាំភ្លើង​ធំ​.​ក្នុង កងពល​លេខ​៤២ ប្រចាំ​ប្រាសាទ​តា​មាន់​. កម្លាំង​ចំនួន ២៥ នាក់ បាន​ចុះជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ កាល​រសៀល​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ក្នុងភូមិ ព្រៃវែង ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល  ខេត្ត​ឧត្តរមានជ័យ​។​

​លោក វរៈសេនីយ៍ត្រី  ចាន់ ឌី​សុផល មេ​បញ្ជារ​ការ​កងកាំភ្លើងធំ  បាន​ដឹកនាំ​កងកម្លាំង យោធា​ចំនួន ២៥ នាក់​. ដើម្បី​ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ​ដូចជា ម្ចាស់​ស្រែ​ស្រូវ​មាន​វ័យ ចាស់ជរា ជនពិការ និង​ចាស់​ឥត​ទីពឹង  លោក ចាន់ ឌី​សុផល  ជា​យោធា​ការពារ​ជាតិ​មាតុភូមិ តាម​ខ្សែ​បន្ទាត់​ព្រុំដែន  ប្រចាំ​ប្រសាទ​តា​មាន់ នៅក្នុង​ឱកាស​រដូវ​ច្រូតកាត់ នៅ​ឆ្នាំ​នេះ លោក​បាន​នាំ​កងកម្លាំង​របស់​លោក ដើម្បី​ជួយ​ស្រូវ លោកតា ពេជ្យ វាសនា មាន​អាយុ ៧៣ ឆ្នាំ ហើយ​ក៍​ជា​ជនពិការ​ជើង​ផង​ដែរ​និង​មាន​ប្រពន្ធ​ឈ្មោះ​. យ៉ាន ស៊ុំ  អាយុ ៧០​ឆ្នាំ​. រស់នៅ​ភូមិ​. ព្រៃវែង​.  ឃុំ​គោក​មន​.​ស្រុក​បន្ទាយ​អំពិល ខេត្តឧ​ត្ត​រ​មានជយ័  ។​

​លោក ចាន់ ឌី​សុផល បានបញ្ជាក់​ថា កាល​ប្រទេស​មាន​សង្គ្រាម បាន​បងប្អូន​សមរភូមិ​ក្រោយ​ជួយ​ផ្គត់ផ្គង់​ដល់ កងទ័ព​សមរភូមិ​មុខ ពេល​ប្រទេស​មាន​សន្តិភាព ខាង​សមរភូមិ​មុខ​ជួ​សមរភូមិ​ក្រោយ​វិញ លោក​តែងតែ​ជួយ​ច្រូតស្រូវ​ដល់​ប្រជាពលរដ្ឋ ជា​រៀងរាល់ឆ្នាំ ។​

​លោកតា ពេជ្យ វាសនា បានបញ្ជាក់​ថា រូប​លោក​ពីមុន​ជា​យោធា​ដែរ ក្រោយមក​ត្រូវ​គ្រាប់កាំភ្លើង​ពិការ​តែម្តង លុះ​ឆ្នាំ​១៩៩០ ថ្នាក់លើ​បាន​បែង​ចែង​ដីស្រែ​ធ្វើស្រែ​ចំការ​. ។ រូប​ខ្ញុំ​និង​ក្រុម​គ្រួសារ​មាន​សេចក្តីត្រេកអរ និង​ថ្លែងអំណរគុណ​ដល់​លោក​មេ​បញ្ជារ​ការដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ ទន់ខ្សោយ ដែល​កុំ​ពង់​មាន​ការខ្វះខាត​និង​កំពង់​ជួប​ការលំបាក ៕
​ចាន់ សុភា ឧត្តរមានជ័យ

 

2014_11_25a-2 2014_11_25a1 2014_11_25a-1

Filed in: ព័ត៌មានជាតិ Tags: 

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.