ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ សូត្រមន្ត​បណ្តេញ​នូវ​ឧបទ្រុបចង្រៃ ដែល​នៅ​សេសសល់​ពី​ឆ្នាំ​ចាស់ ទទួល​អំណរ​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​រោង ឆ​ស័ក ពស​.២៥៦៧

​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ សូត្រមន្ត​បណ្តេញ​នូវ​ឧបទ្រុបចង្រៃ ដែល​នៅ​សេសសល់​ពី​ឆ្នាំ​ចាស់ ទទួល​អំណរ​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​រោង ឆ​ស័ក ពស​.២៥៦៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២៤​នេះ បាន​និមន្ត​ព្រះសង្ឃ​ចំនួន​៧​ព្រះអង្គ ធ្វើ​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​ប​រិត្ត ដើម្បី​បណ្តេញ​នូវ​ឧបទ្រុបចង្រៃ ដែល​នៅ​សេសសល់​ពី​ឆ្នាំ​ចាស់ ទទួល​អំណរ​អបអរសាទរ ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ពស​.២៥៦៧ គស​.២០២៤ ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេល​ខាងមុខ​នេះ​។​

​ពិធី​នេះ​បាន​ការអញ្ជើញ​ចូលរួម​ពី លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ខូ​យ រី​ដា អភិបាលខេត្ត និង​លោកស្រី អាំង សុជាតា ខូយ​រីដា​, លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង​ខេត្ត​, ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត មន្ត្រីរាជការ​គ្រប់​ទី​ចាត់ គ្រប់​ការិយាល័យ និង​អង្គភាព​ចំណុះ​ឱ្យ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់​យ៉ាងច្រើន​កុះករ​។​

​បន្ទាប់ពី​លោក​អភិបាលខេត្ត និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អុជ​ទានធូប លោក​អាចារ្យ​ក៏​បាន​ចាប់ផ្តើម​សូត្រ ន​មាស្ស​ការ​ថ្វាយបង្គំ​ព្រះ​រតនត្រៃ ដើម្បី​គោរព​បូជា​ដល់​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ នៃ​យើង​រួចមក​, ព្រះសង្ឃ​ក៏​បាន​សូត្រ​ស្វាធ្យាយ​ជ​យន្តោ ប្រោះ​ព្រហ្ម​នូវ​ពុទ្ធ​មង្គល​ជ័យ សូម​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី ព្រះនាម Ç​ម​ហោ​ទរា​ទេវី​È ត្រូវ​ជា​ព្រះ​បុត្រី​ទី​៧ នៃ​កបិល​មហាព្រហ្ម ទ្រង់​គង់​លើ​សត្វ​ក្ងោក​ឈ្មោល ជា​យានជំនិះ ដែល​បាន​យាង​ចុះមក​អភិបាល​រក្សា​ទឹកដី នៃ​កម្ពុជា ក៏​ដូចជា​ខេត្ត​ពោធិ៍សាត់ សូម​ឲ្យ​សន្តិភាព​ជា​រៀងរហូត​តទៅ និង​សូម​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ​ក្នុង​លោក មាន​គុណបុណ្យ​ព្រះ​រតន​:​ត្រ័យ​កែវ​ទាំងបី និង​ទេវតា​ឆ្នាំ​ថ្មី បញ្ចេញ​នូវ​មហិទ្ធិរិទ្ធិ​ថ្វាយ​នូវ​សព្ទសាធុការពរ មហា​សួស្តី មហា​បវរ មហាប្រសើរ និង​មហា​វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ខូ​យ រី​ដា អភិបាលខេត្ត និង​លោកស្រី អាំង សុជាតា ខូយ​រីដា​, លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង​ខេត្ត ព្រមទាំង​បុត្រាបុត្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ ពុំ​មាន​ជំងឺ​ដង្កាត់​ណា​មក​បៀតបៀន សូម​ឲ្យ​សុខភាព​ល្អ​បរិបូណ៌ និង​មាន​កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ ដើម្បី​ឈាន​ទៅ​ដឹកនាំ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ឱ្យ​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​ក្នុង​ឆ្នាំ​ថ្មី ក្រោម​ការដឹកនាំ​ប្រកបដោយ​ថាមពល ស្វាហាប់ ឈ្លាសវៃ និង​ភាពប៉ិនប្រសព្វ របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ខូ​យ រី​ដា អភិបាលខេត្ត និង​លោកស្រី អាំង សុជាតា ខូយ​រីដា ព្រមទាំង​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​, អភិបាលរង​ខេត្ត និង​មន្ត្រីរាជការ បាន​ទស្សនាការ​សម្តែង​របាំ​ត្រុដិ ដែល​ជា​របាំ​ប្រពៃណី​មួយ គេ​ច្រើន​លេង​តែ​ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ដើម្បី​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ជូន​ដល់​អ្នកស្រុក ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.