ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ ==> វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ឆ្នាំ២០២៦...

មុខសញ្ញា​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​ន​ត្រូវបាន​គ​របាល​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​

មុខសញ្ញា​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​ន​ត្រូវបាន​គ​របាល​ស្រុក​សំពៅ​លូន ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​៖ ស្រុក​សំពៅ​លូន នៅ​ចំណុច​ក្រុមទី​០១ ភូមិ​អូរ​ថ្ម ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដប​ង​នៅ​ថ្ងៃ​អង្គារ ១​កើត ខែ​ចែ​ត្រ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៥ និង​៤០​នាទី​មាន​ករណី​លួច (​ម៉ូតូ​) ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វេី​សកម្មភាព​លួ​ច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ ភិន ស្រី​ស ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ថ្ម ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដប​ង ម៉ូតូ​ម៉ាក HONDA CUB សេរី​ឆ្នាំ​២០១៨ ពណ៌​ស លាយ ទឹកក្រូច គ្មាន​ស្លាក​លេខ មិន​បាន​ដក​កូនសោរ ដែល​ទុក​ក្នុង​រោង​ចំការ ចំណុច​ខាងលើ ជិះ​យក​ទៅ​បាត់ ។​

​ក្រោយពី​ទទួល​បណ្តឹង​ជនរងគ្រោះ កម្លាំង​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សន្តិភាព នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅ​លូន ចុះ​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ នៅវេលា​ម៉ោង​២៣​និង​៤៥​នាទី ថ្ងៃ​ដដែល បានកំណត់​អត្តសញ្ញាណ​ឈាន​ដល់​ការ​នាំខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ មួន សុភត្ត្រា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដប​ង មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ដើម្បី​ធ្វើការ​សាកសួរ ។

​ក្រោយពី​បាន​សាកសួរ​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​ខ្លួន​បានធ្វើ​សកម្មភាព​បាន​លួច​យក​ម៉ូតូ របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ។ វត្ថុតាង​ដកហូត​បាន​មាន​៖ ម៉ូតូ ០១​គ្រឿង ។​ករណីនេះ ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន​សាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.