ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

យ៉ាប់​ហើយ លោក​ចាងហ្វាង​ការ​សែ​តម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​បាញ់​គំរាម ទៅលើ​លោក ទាហាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សៀមរាប ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា ដោយ​បាន​ការអនុញ្ញាត​ពី​លោក កើត វណ្ណ​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប ទើប​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាមួយ​រថយន្ត​។ ហេតុការណ៍​បាញ់​គំរាម​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨  ស្ថិតនៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ បានឲ្យដឹងថា  ជនរងគ្រោះ ដែល​រង​នូវ​ការបាញ់​គំរាម​ពី​សំនាក់​ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា មាន ឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​យោធា មាន​ទីលំនៅ​ភូមិ ដំណាក់ ឃុំ​កំពង់​ប្រណាក ស្រុក​ព្រៈ​វិហារ ខេត្ត​ព្រះវិហារ​។​

​រីឯ​ជនសង្ស័យ​មានឈ្មោះ ឆោម ស៊ីថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា មាន​ទីលំនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់​នៅ​សាខា​ស្នាក់ការ​កាសែត នៅ​ភូម ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជនរងគ្រោះ​បាន​បើក​រថយន្ត​តាក់ស៊ី​ដឹក​ឥ​វ៉ាន់​ពី​ខេត្តព្រៈវិហារ​មក​ខេត្ត​សៀមរាប លុះដល់​វេលា​ម៉ោង​១៥​រសៀល​បាន​ដាក់​ឥ​វ៉ាន់​រួច​ត្រង់ចំនុច​ផ្លូវ​៦០​ម៉ែត្រ រួច​បន្ត​ទៅ​ហូប​បាយ​។​

​ទន្ទឹម​និង​នោះ ក៏​ត្រឡប់​មក​ខេត្ត​ព្រះវិហារ​វិញ ដោយ​មាន​ម៉ូយ​ជិៈ​ជាមួយ​គ្នា​ពីនាក់ ហើយ​បើក​ចេញពី​ខេត្ត​សៀមរាប​ឆ្ពោៈទៅ​ខេត្ត​ព្រះវិហារ​វិញ​។ ស្រាប់តែ​បើក​ដល់​ចំណុច​ខាងជើង ផ្សារ​ស្វាយ​លើ​ថ្មី ស្រុក​ស្វាយ​លើ ស្រាប់តែ​ជនសង្ស័យ បាន​បើករថយន្ត ម៉ាក​កា​ម៉ា​រី សេរី​ឆ្នាំ​២០១៧ (​ហា​យព្រីត​) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AM1240 តាម​ពីក្រោយ​ជនរងគ្រោះ​។

​ហើយ​ជនសង្ស័យ បាន​ឡើង​វ៉ា​រថយន្ត ជនរងគ្រោះ រួច​ជនសង្ស័យ​បាន​បើក​កញ្ចក់​ឡាន​យក​កាំភ្លើង​ខ្លី​មក​ភ្ជង់ ជនរងគ្រោះ​រួច​ស្រែកជេរ​ជនរងគ្រោះ​ថា អា​ហែង​ឈ្លើយ​ឆាប់​ឈប់​ឡាន​ភ្លាម ខណៈ​នោះ​ជនរងគ្រោះ​មិន​មាន​រឿង​ហើយ​ភយ័ ក៏​បន្ថែម​ល្បឿន​យ៉ាង​លឿន ។ ជនសង្ស័យ​ក៏​បន្ថែម​ល្បឿន​ដូចគ្នា បន្ទាប់មក​ក៏​បាន​យក​កាំភ្លើង​បាញ់​គំរាម​ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​គ្រាប់​។​

​ជនរងគ្រោះ​បាន​បើករថយន្ត​បន្ត​មិន​ហ៊ាន​ឈប់​ទេ ហើយ​ជនសង្ស័យ​ក៍នៅ​តែបើ​កតា​ម​បន្តទៀត លុះ​បើក​ដល់​ចំនុច​ការដ្ឋាន​កិន​ថ្ម ក្បែរ​អង់​តែ​ន​ទូរ​ស​ព្ឌ័​ភ្នំ​ក្បាល​ប្រើ​ស ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ​។ ជនសង្ស័យ​បាន​វ៉ា​ទៅ​មុន​ហើយ​ឈប់​រថយន្ត​ពីមុខ​រថយន្ត​ជនរងគ្រោះ រួច​បើកទ្វារ​រថយន្ត​ចុះ មក​ហើយ​មាន​កាន់​កាំភ្លើងខ្លី​។

​ទើប​ជនរងគ្រោះ​ស្គាល់ឈ្មោះ ឆោម ស៊ីថា ជា​អ្នកកាសែត​ធ្លាប់​ទារប្រាក់​ដឹកឈើ​តាមផ្លូវ ឃើញ​ដូចនេះ ជនរងគ្រោះ​បាន​បើកឡាន​អែប​ចំរាក់​ផ្លូវ រួច​បន្ថែម​ល្បឿន​ទៅមុខទៀត ស្របពេល​នោះ​ជនសង្ស័យ បាន​ស្រែក​ថា អា​ហែង​ឈប់​ភ្លាម ជនរងគ្រោះ​មិន​ឈប់ ទើប​ជន​សង្សយ័​បានបាញ់​គំរា​មមួយ​គ្រាប់​ទៀត ។​

​ជនរងគ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា​ខេត្ត​ព្រះវិហារ និង​បាន​ដាក់​បណ្តឹង​នៅ​អធិការ ទើប​កំលាំង​នគរបាល​បាន ឃាត់ខ្លួន​ជន​សង្សយ័​ខាងលើ​ដើម្បី​សាក​បន្ត​នីតិវិធី ៕

 

chhormsitha chhormsitha3 chhormsitha1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.