ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​បក្ស​ភឿ​ថៃ​

​គណបក្ស​ប្រជាជន​កម្ពុជា បង្ហាញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​បក្ស​ភឿ​ថៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មីនា ឆ្នាំ​២០២៤​នេះ លោកស្រី ផថ​ង​ថា​ន ស៊ីណា​វ៉ា​ត្រ (Paetongtarn Shinawatra) ប្រធាន​គណបក្ស​ភឿ​ថៃ បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។​

​គណបក្ស​ប្រជាជន​កម្ពុជា បាន​គូសបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​នេះ ជា​ការផ្លាស់ប្តូរ​ទស្សន​កិច្ច​ជាន់ខ្ពស់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភឿ​ថៃ ផ្អែក​លើ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ជិតស្និទ្ធ​រវាង​គណបក្ស​ទាំងពីរ​។​

​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យ​ដឹង​តាមរយៈ​លិខិត​ប្រកាស​ព័ត៌មាន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច ភាគី​ទាំងពីរ​បាន​ផ្លាស់ប្តូរ​ទស្សនទាន និង​បទពិសោធន៍ នៅក្នុង​ការកសាង​បក្ស និង​អភិបាលកិច្ច​ស្ថាប័នរដ្ឋ​។​
​ទស្សនកិច្ច​នេះ ក៏​ជា​ការចូលរួមចំណែក​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាប់​គ្នា និង «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​» ដែល​បាន​ប្រកាស​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ប្រទេស​ថៃ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤ កន្លងទៅ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី ផេថង​ថា​ន ស៊ីណា​វ៉ា​ត្រ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ នឹង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប អនុប្រធាន​ទី​១ រដ្ឋសភា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហារដ្ឋ​សភាធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​។​

​តាមរយៈ​ជំនួប​ទាំងនេះ លោកស្រី​ប្រធាន​បក្ស​ភឿ​ថៃ ក៏​បាន​សំណេះសំណាល​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​វ័យក្មេង​ជាច្រើនរូប របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​សមាជិក​រាជរដ្ឋាភិបាល និង​សមាជិក​សភា ក្នុងនោះ​រួមមាន លោក​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី សមាជិក​គណៈ​អចិន្ត្រៃយ៍ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​។​

​ក្នុង​ការពិភាក្សា​ទ្វេភាគី សម្តេច​តេជោ បាន​ចែករំលែក​ពី​ស្ថានភាព​សេដ្ឋកិច្ច​បន្ទាប់ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ការស្វែងរក​សន្តិភាព ការ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទៅជា​តំបន់​អភិវឌ្ឍន៍ ការ​ប្រែក្លាយ​តំបន់ ព្រំដែន​ទៅ​ជា ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​ភាគី​ទាំងពីរ​បាន​លើកឡើង​ពី​ការជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ តាមរយៈ​ការតភ្ជាប់​លើ​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​។​

​បើ​តាម​គណបក្ស​ប្រជាជន​កម្ពុជា គណៈប្រតិភូ​នឹង​ទៅ​ទស្សនា​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក និង​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ស្វែងយល់ ឱ្យ​កាន់តែ​ស៊ីជម្រៅ លើ​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​កម្ពុជា ជាពិសេស​លើ​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ នៅ​កម្ពុជា ដូចដែល​បាន​ឃើញ​សព្វថ្ងៃនេះ​៕​ដោយ រុន សារ៉េត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.