ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

សម្តេច​តេជោ ហ៊ុន សែន រៀបចំ​អាហា​ពេល​ល្ងាច​ទទួល​ប្រធាន​បក្ស​ភឿ​ថៃ និង​គណៈប្រតិភូ​ប្រកបដោយ​ភាពស្និទ្ធស្នាល​

សម្តេច​តេជោ ហ៊ុន សែន រៀបចំ​អាហា​ពេល​ល្ងាច​ទទួល​ប្រធាន​បក្ស​ភឿ​ថៃ និង​គណៈប្រតិភូ​ប្រកបដោយ​ភាពស្និទ្ធស្នាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៨ ខែ​មីនា ឆ្នាំ​២០២៤​នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​រួចហើយនោះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រៀបចំ​អាហារ​ពេល​ល្ងាច​ជូន​លោក​ស្រី ផេថង​ថា​ន ស៊ីណា​វ៉ាត់​ត្រា ប្រធាន​គណបក្ស​ភឿ​ថៃ និង​គណៈប្រតិភូ​ផង​ដែរ​។​

​ពិធី​ពិសារ​អាហារ​ពេល​ល្ងាច​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​។ ពិធី​ពិសារ​អាហារ​នោះ មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដែលជា​ចាស់ទុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា នេះ លោកស្រី ផេថង​ថា​ន ស៊ីណា​វ៉ាត់​ត្រា ប្រធាន​គណបក្ស​ភឿ​ថៃ ដែល​ជា​បក្ស​កំពុងកាន់​អំណាច​នៅក្នុង​ប្រទេស​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​មួយ​ថ្ងៃ​តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​តេជោ ហ៊ុន សែន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មរតក​ឈាម​អ្នក​នយោបាយ​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជា​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​របស់​ថៃ ទទួលបាន​ការស្វាគមន៍ និង​បដិសណ្ឋារកិច្ច​ប្រកប​ដោយ​ភាពកក់ក្តៅ​បំផុត​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ស្ថាប័នព្រឹទ្ធសភា​, រដ្ឋសភា និង​រាជ​រដ្ឋា​ភ​បាល​។​

​សម្តេច​តេជោ ហ៊ុន សែន និង​លោក ថាក់​ស៊ី ស៊ីណាវ៉ាត្រា មាន​ទំនាក់ទំនង​ស្អិតល្មួត​ល្អូកល្អិន​ប្រៀប​ដូច​ជា​បងប្អូន លើស​ពី​ទំនាក់ទំនង​ក្នុងនាម​ជា​អ្នកនយោបាយ​មាន​ប្រទេស​ជាប់​របង​គ្នា​។ បើ​ទោះបី​មាន​វ័យ​នៅ​ក្មេង​យ៉ាងណាក្តី ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​ប្រធាន​បក្ស​ភឿ​ថៃ ដែល​ជា​កូនស្រៅ​ពៅ​របស់លោក ថាក់ស៊ីន ទទួលបាន​ការទទួល​ស្វាគមន៍​កក់ក្តៅ​បំផុត​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​នៅ​កម្ពុជា​។​

​ទស្សនកិច្ច​របស់​ប្រធាន​បក្ស​ភឿ​ថៃ ដែល​ជា​បក្ស​កាន់​អំណាច​នៅ​ប្រទេស​ថៃ ជា​ការបង្ហាញ​ឱ្យឃើញ​នូវ​ស្មារតី​ពូន​ជ្រុំ​ទំនាក់ទំនង​ល្អ​រវាង​បក្ស និង​បក្ស ប្រទេស និង​ប្រទេស ដូច​អ្វី​ដែល​លោក ថាក់​ស៊ី ធ្លាប់បាន​ធ្វើ​ពេល​លោក​កាន់​អំណាច​៕
​ដោយ រុន សារ៉េត​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.