ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

កម្លាំងចម្រុះ​ខេត្តពោធិ៍សាត់ បន្ត​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង គ្រឿងញៀន និង​អាវុធជាតិផ្ទុះ

កម្លាំងចម្រុះ​ខេត្តពោធិ៍សាត់ បន្ត​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង គ្រឿងញៀន និង​អាវុធជាតិផ្ទុះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង និង​កម្លាំង​អាវុធហត្ថ​ក្រុង នា​យប់​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​បន្ត​យុទ្ធនាការ ចុះ​ត្រួតពិនិត្យ អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​, ត្រួតពិនិត្យ​គ្រឿងញៀន និង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ នៅលើ​ដងផ្លូវ​លេខ​១០១ ស្តុប​ស្ពានថ្ម​ថ្មី និង​រង្វង់​មូល សាលាបឋមសិក្សា​ពោធិ៍សាត់ ក្នុង​សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ការសម្របសម្រួល ពី​លោក ប៊ុង តាំង​ទី ព្រះរាជអាជ្ញារង នៃ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី លោក​ស្នងការរង​ខេត្ត លោក​អភិបាលរង​ក្រុង និង​មន្ត្រីនគរបាល​យុត្តិធម៌​មួយ​ចំនួន​ទៀត​។​

​ជាមួយគ្នា​នោះ ប្រតិបត្តិការ​នេះ គឺ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ប្រសាសន៍​ណែនាំ របស់លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​។​

​ក្នុង​ប្រតិបត្តិកា​រទាំង​ព្រលប់​នេះដែរ កម្លាំង​បានធ្វើការ​តេស្ត​កម្រិត​ជាតិ​អាកុល​, តេស្ត​ទឹកនោម និង​ឆែកឆេរ រក​សារធាតុ​ញៀន លើ​មធ្យោបាយ​គ្រប់​ប្រភេទ របស់​ជនសង្ស័យ ព្រមទាំង​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ លើ​បុគ្គល​វិជ្ជមាន​សារធាតុ​ញៀន និង​ក្មេង​ទំនើ​ង ដើម្បី​បន្ត​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.