ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ទុស្សេ​ខ្សែភ្លើង បណ្តាល​អោយ​ឆេះ​រោងចក្រ​សម្ងួ​តមៀន មួយកន្លែង ក្នុង​ស្រុក​សាលា​ក្រៅ​

ទុស្សេ​ខ្សែភ្លើង បណ្តាល​អោយ​ឆេះ​រោងចក្រ​សម្ងួ​តមៀន មួយកន្លែង ក្នុង​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ រោងចក្រ​សម្ងួ​តមៀន មួយកន្លែង ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង ០២​និង​០០​នាទី​យប់ រំលង​អាធ្រាត​ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​បុស​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​បើ​តាម​លោក​វរសេនីយ៍ឯក យ៉​ន ជេដ្ឋា ស្នងការរង​ទទួល​ផែនកា​រងារ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ រោងចក្រ​សម្ថួត​មៀន មានឈ្មោះ កៅ យាន ស្ថិត​នៅ​ចំណុច​កើតហេតុ​ខាងលើ និង​មាន​អ្នកតំណាង​ឈ្មោះ ជី​ង ហ្វៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជនជាតិ​ចិន ហើយ​ករណី​នេះ បណ្តាលឲ្យ​ខូចខាត​ឃ្លាំង ទំហំ ៣០​ម x ៥០​ម​ធ្វើ​អំពី​ថ្ម​ប្រក​ស័ង្កសី (​ឆេះ​៥០%) ,​ម៉ាស៊ីនត្រជាក់​ចំនួន ៥​គ្រឿង​,​ម៉ាស៊ីនកំដៅ​សម្ងួ​ត​មៀនចំនួន ៣​គ្រឿង និង​សម្ភារៈ​ផ្សេងៗ​មួយចំនួនទៀត​។

​លោក​វរសេនីយ៍ឯក យ៉​ន ជេដ្ឋា ស្នងការរង បាន​បន្តទៀតថា​៖​ក្នុង​កិច្ចសហការ​ពន្លត់អគ្គីភ័យ​នេះដែរ គឺ​រួមមាន​កម្លាំង​ការិយាល័យ​អគ្គីភ័យ​ខេត្ត​ប៉ៃលិន ,​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ ដែល​យើង​បាន​គ្រប់គ្រង និង​ពន្លត់​បាន​ទាំងស្រុង នៅវេលា​ម៉ោង ០៤ និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ដោយ​ប្រើប្រាស់​រថយន្ត​អគ្គីភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ចំនួន ២​គ្រឿង និង​ប្រើប្រាស់​ទឹក​បាញ់​អស់​ចំនួន ៥ រថយន្ដ​។​លោក​វរសេនីយ៍ឯក យ៉​ន ជេដ្ឋា ស្នងការរង ក៍​បាន​បញ្ជាក់​ដែរ​ថា​៖ ការបង្កើត​ជា​អគ្គីភ័យ​នេះ បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង (​ឆ្លង​ចរន្តអគ្គិសនី​)​នៅ​កន្លែង​ទូ​សម្ងួ​តមៀន ធ្វើអោយ​ឆាបឆេះ នៅក្នុង​រោងចក្រ​ទាំងមូល តែម្តង ៕​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.