ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចាស់ជរា ស្ត្រី​មេម៉ាយ ជន​មាន​ពិការភាព និង​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ចំនួន​១៦០​គ្រួសារ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​

រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់​អំណោយ​មនុស្សធម៌ ដល់​ពលរដ្ឋ​ក្រីក្រ ចាស់ជរា ស្ត្រី​មេម៉ាយ ជន​មាន​ពិការភាព និង​ជនរងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ចំនួន​១៦០​គ្រួសារ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ ដោយ​មើលឃើញ ពី​ជីវភាព​ខ្វះខាត របស់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​រដ្ឋបាល​ខេត្ត​ប៉ៃលិន និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីទាល់ក្រ ចំនួន ១៦០​គ្រួសារ មកពី​ភូមិ​ចំនួន ១៦ ក្នុង​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​ការផ្តល់​អំណោយ​មនុស្សធម៌ នាពេលនេះ ស្ថិតក្រោម​អធិបតីភាព​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​សាលា​ក្រៅ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​យកចិត្តទុកដាក់ ដល់​ការលំបាក របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត កុមារកំព្រា ស្ត្រី​មេម៉ាយ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ជាក់ស្តែង ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នាពេលនេះ ទទួលបាន​អំណោយ​សង្គ្រោះបន្ទាន់ ក្នុង​ការជួយ​ដោះស្រាយ ដល់​ជីវភាព​រស់នៅ​បាន​មួយ​រយៈពេល​ផងដែរ​។ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បន្ត​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម បាន​នឹង​កំពុង​បន្ត​ពុះពារ​ជំនះ​ការលំបាក និង​ឧបសគ្គ​នានា ដឹកនាំ​ជោគវាសនា​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​សមិទ្ធផល​បន្ថែម​ទៀត ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម សំដៅ​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ តាមរយៈ​ការ​ជម្រុញ​ឲ្យមាន​ស្ថិរភាព កំណើន​សេដ្ឋកិច្ចជាតិ ការពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ និង​បង្កើត​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​បណ្តា​ប្រទេស​នានា នៅក្នុង​សកលលោក​។ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៍​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​ដាក់ចេញ​នូវ​គោលនយោបាយ «​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​» ដំណាក់កាល​ទី​១ ដែល​មាន​អាទិភាព ចំនួន ៥ រួមមាន​៖ ផ្លូវ ភ្លើង ទឹក មនុស្ស និង​បច្ចេកវិទ្យា​ឌីជីថល ។​ជាមួយគ្នានេះ​លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព ដោយសារ​រដូវ​នេះ​អាកាសធាតុ​ក្តៅ​ខ្លាំង និង​មាន​ភ្លៀង​កក់ខែ​ខ្លះៗ ដែល​ងាយ​បង្ក​ឱ្យ​កើត​ជម្ងឺ​ដម្កាត់​ផ្សេងៗ ហើយ​បើ​មាន​កើត​បញ្ហា​អ្វី​កើតឡើង​ក្នុង​មូលដ្ឋាន ត្រូវ​រាយការណ៍​ទៅ​មេឃុំ​/​មេភូមិ ដែល​នៅ​ជិត​កៀក​ជាមួយ​បងប្អូន​ផ្ទាល់ ដើម្បី​អោយ​ក្រុមការងារ​ចុះ​ជួយ​បាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា​ផងដែរ​។​

​បើ​តាម​របាយការណ៍រ​បស់​លោក អ៊ិត ពេន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ អំណោយ​ដែល​ចែកជូន​ដល់ ជនពិការ ស្ត្រី​មេម៉ាយ និង​ចាស់ជរា ទីទាល់ក្រ ចំនួន ១៦០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​រួម​មាន​៖ អង្ករ​ចំនួន ២៥​គីឡូក្រាម មី ១​កេស ត្រីខ ១​យួ ទឹកត្រី ១​យួ ទឹកស៊ីអ៊ីវ ១​យួ ខ្លាញ់ ១​ដប និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល ជា​ថវិកា​ផ្ទាល់​របស់ ឯកឧត្តម អ៊ី ឈាន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ផងដែរ ៕
​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.