ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ម៉ាស៊ីន​ថត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ៥៥ គ្រឿង​ត្រូវបាន​ប្រគល់​ជូន​បន្ថែម​ដល់​មន្ត្រី​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ឃុំ សង្កាត់​ក្នុង​ខេត្ត​បាត់ដំបង​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង​!

ម៉ាស៊ីន​ថត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ៥៥ គ្រឿង​ត្រូវបាន​ប្រគល់​ជូន​បន្ថែម​ដល់​មន្ត្រី​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល​ឃុំ សង្កាត់​ក្នុង​ខេត្ត​បាត់ដំបង​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ ដោ យ អនុវត្ត​តាម​យោបល់​ដឹកនាំ របស់ លោក​ឧត្តម​សេ នីយ៍ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្ត​បាត់ ដំបង លោក ឧត្តមសេនីយ៍ត្រី ម៉ាក ទ​ន ជា​ស្នងការរង​ផែនកា​រងារ​អត្តសញ្ញាណ​កម្ម ជា​តំណាង របស់ លោក ឧត្តមសេនីយ៍ទោ​ស្នងកា​រ លោក​វរសេនីយ៍ ឯក រឿ​ម ធុច ស្នងការរង ជំនួយ​ការដឹកនាំ​ការងារ អត្តសញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង លោក​វរសេនីយ៍ ទោ សាន សី​ហ៊ាន នាយការិយាល័យ អត្តសញ្ញាណ ប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន ព្រមទាំង​កងកម្លាំង​ក្នុង​ការិយាល័យ​ជំនាញ​មួយ​នេះ បានប្រគល់​-​ទទួល ម៉ាស៊ីន​ថត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជំហាន​ទី​៥ ជូន​ដល់​អធិការដ្ឋាន​នគរ​បាល​ក្រុង​-​ស្រុក​ទាំង​១៤ ចំនួន ៥៥(​ម៉ាស៊ីន​ថត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​) ទូទាំង​ខេត្ត​បាត់ដំបង​។​

​សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន​នៅតាម​បណ្តា​ប៉ុស្តិ៍​នគរ បាល​រដ្ឋបាល ឃុំ សង្កាត់ ទូទាំង​ខេត្ត មាន​មន្ត្រី​នគរ បាល ដែល​មាន​ជំនាញ និង​មាន​ម៉ាស៊ីន​ថត អ​ត្ត សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ប្រើប្រាស់​បម្រើ​ជូន ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​ត្រូវ​ថត​អត្តសញ្ញាណប័ណ្ណ ឬ​អត្តសញ្ញាណប័ណ្ណ​របស់គាត់​បាន​ផុត​សុ ពល​ភាព ត្រូវ​ថត​ជាថ្មី ហើយ​ក្នុង​ពេល​ជា​បន្ត បន្ទាប់ ការផ្តល់ជូន​នូវ​ម៉ាស៊ីន​ថត​ពី​នាយកដ្ឋាន​ជំនាញ មក ដល់​អធិការដ្ឋាន​នគ​របាល​ក្រុង ស្រុក ឬ​ឃុំ សង្កាត់ ទទួល​បាន​រហូត​មក​ដល់ពេលនេះ គឺជា​ជំ​ហ៊ាន​ទី​៥ ហើយ ។​

​ជាមួយ​នេះ​ក៏​សូម​អំពាវនាវ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ ត្រូវ​ថត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ សន្លឹក​អត្តសញ្ញាណប័ណ្ណ​កំពុង​ប្រើ ជិត​ផុត ឬ​ផុត​សុពលភាព​ប្រើប្រាស់​ហើយ​នោះ សូម​អញ្ជើញ​ទៅ​ទទួល​នូវ​ការផ្តល់ជូន​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​បងប្អូន​កំពុង​រស់នៅ​អចិន្ត្រៃយ៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.