ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ក្រុម​ក្មេង​ទំនើ​ង ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន​២៦​នាក់ ត្រូវឣា​វុ​ធ​ហត្ថ ចាប់​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​

​ក្រុម​ក្មេង​ទំនើ​ង ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ចំនួន​២៦​នាក់ ត្រូវឣា​វុ​ធ​ហត្ថ ចាប់​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រា​ជឣាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​បាន​ចំនួន​២៦​នាក់ នៅ​ចំណុ​ចឣគារ​ថ្មី ស្ថិតក្នុង​ភូមិ​ឣូ​រ​ជ្រៅ សង្កាត់​ឣូ​រ​ជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាមស​ថ្លា (CIE) ចំនួន​០៥​កូន​ថង់​កិ​ប ស្មើ​នឹង​ទម្ងន់ ០,៩៨​ក្រាម​, ទូរ​សព្ទ​ដៃ​ចំនួន​០២​គ្រឿង​, និង​សម្ភារ​:​មួយចំនួន ហើយ​នាំ​មក​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​ដើម្បី​សួរនាំ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹងថា មុន​ពេល​បង្ក្រាប នៅវេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ក្មេង​ទំនើង​ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុ​ចឣគារ​ថ្មី ស្ថិតក្នុង​ភូមិ​ឣូ​រ​ជ្រៅ សង្កាត់​ឣូ​រ​ជ្រៅ ក្រុង​ប៉ោយប៉ែត ទើប​លោក​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជឣាជ្ញា ឣ​ម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចំនួន​២៥​នាក់ រថយន្ត​ស៊ឺរ៉ែន​ចំនួន​៥​គ្រឿង ម៉ូតូ​ចំនួន​៣​គ្រឿង ប្រកប​ដោយ​ឯកសណ្ឋាន​ត្រឹមត្រូវ ចុះ​ដល់​កន្លែងកើតហេតុ ហើយ​ធ្វើ​ការឃាត់ខ្លួន​បាន​ចំនួន​៣៥​នាក់ (​ប្រុស​ទាំងឣស់​)​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បាន​បញ្ជាក់ទៀតថា ក្រុម​ក្មេង​ទំនើង​ទាំង​៣៥​នាក់ ក្រោយ​ពី​សួរនាំ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ក្នុង​ទឺកនោម​ឃើញថាឣ​វិជ្ជមាន​ចំនួន​០៩​នាក់ ហើយ​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើ​ការឣប់រំ និង​ធ្វើ​កិច្ចសន្យា ដើម្ប​ឱ្យ​ឪពុក ម្ដាយ ធ្វើលិខិត​ធានា​ឱ្យ​វិល​ត្រឡប់​ទៅផ្ទះ​វិញ ចំណែក​ក្មេង​ទំនើង​ដែលមាន​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែ​ត​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កង​រា​ជឣាវុធ​ហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ក្រុម​ក្មេង​ទំនើង​ទាំង​២៦​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​បញ្ជាការដ្ឋាន​កង​រា​ជឣាវុធ​ហត្ថ​ខេត្ត បញ្ជូនទៅ​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤​នេះ ដើម្បីឣ​នុវ​ត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.