ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ស​.​ស​.​យ​.​ក​. គឺជា​អង្គការ​យុវជន បម្រើ​កិច្ចការ​មហាជន​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​រួមចំណែក​បំពេញបេសកកម្ម និង​ភារកិច្ច​របស់​ខ្លួន​លើ​កិច្ចការ​សង្គម មនុស្សធម៌ និង​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ស​.​ស​.​យ​.​ក​. គឺជា​អង្គការ​យុវជន បម្រើ​កិច្ចការ​មហាជន​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​រួមចំណែក​បំពេញបេសកកម្ម និង​ភារកិច្ច​របស់​ខ្លួន​លើ​កិច្ចការ​សង្គម មនុស្សធម៌ និង​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​ស​ហ​ភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា នៅ​សណ្ឋាគារ សុខា​ភ្នំពេញ​។​

​សម្តេច​ធិបតី បានបញ្ជាក់​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​អង្គការ​យុវជន បម្រើ​កិច្ចការ​មហាជន​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​រួមចំណែក​បំពេញបេសកកម្ម និង​ភារកិច្ច​របស់​ខ្លួន​លើ​កិច្ចការ​សង្គម មនុស្សធម៌ និង​ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ តាមរយៈ​ការងារ​ស្ម័គ្រចិត្ត ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ វណ្ណៈ សាសនា នោះឡើយ ។​

​សម្តេច​ធិបតី នាយក​រដ្ឋ​ម​មន្ត្រី បាន​បន្ថែម​ថា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា “​ស​.​ស​.​យ​.​ក​.” បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន ដោយ​ឈរ​លើ​លក្ខន្តិកៈ​និង​បទបញ្ជាផ្ទៃក្នុង ពិសេស​ធ្វើការ​បូកសរុប​លទ្ធផល​ការងារ​សម្រេច​បាន និង​ដាក់​ទិសដៅ​អនុវត្ត​ភារកិច្ច​បន្ត ដើម្បី​ចូលរួម​កាន់តែ​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជួយ​ដល់​ជាតិ និង​ប្រជាជន​កម្ពុជា ។

​ជាមួយគ្នា​នោះ កិច្ចប្រជុំ​ក៏​បាន​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស សមាជិក គណៈកម្មាធិការ​កណ្តាល​ថ្មី​ចំនួន ១១៣ រូប (​សរុប​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន ៤៨៧​រូប​) បោះឆ្នោត​បំពេញបន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន ៥ (​សរុប​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន ៥២​រូប​) និង​បោះឆ្នោត​ជ្រើសរើស​អនុប្រធាន​ចំនួន ១​រូប (​សរុប​អនុប្រធាន​ចំនួន ៨​រូប​) ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.