ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ក្រុម​ទាក់​ឆ្កែ​(​សន្តិសុខ​ភូមិ​)២​នាក់ ត្រូវ​កំលាំង​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​សហការ​ជាមួយ​យោធា​សឹក​រង​ក្រុង​ឃាត់ខ្លួន​

ក្រុម​ទាក់​ឆ្កែ​(​សន្តិសុខ​ភូមិ​)២​នាក់ ត្រូវ​កំលាំង​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​សហការ​ជាមួយ​យោធា​សឹក​រង​ក្រុង​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ោយ​ប៉ែត ៖ ក្រុម​ទាក់​ឆ្កែ (​សន្តិសុខ​ភូមិ​) របស់​ប្រជាពលរដ្ឋ​ចំនួន ២ នាក់ យកទៅ​លក់​ធ្វើ​គ្រឿង​ក្លែម ត្រូវ​កំលាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត សហការ​ជាមួយ​យោធា​សឹក​រង​ក្រុង​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី យប់​ថ្ង​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​តាម​ផ្លូវលំ ជិត​យោធា​សឹក​រង ក្រុង​, ឋិត​ក្នុង​ភូមិ​ចាន់​គិរី​, សង្កាត់​ផ្សារកណ្ដាល​, ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយប៉ែត បានអោយដឹងថា បុរស​សង្ស័យ​ទាំង ២ នាក់ ដែល​ឃាត់ខ្លួន ១,​មានឈ្មោះ ជឹម ចំរើន អាយុ ២៣ ឆ្នាំ​និង ទី​២, ប៉ិន បញ្ញា អាយុ​២១​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ក្បាលស្ពាន ១,​សង្កាត់​ក្រុ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។ វត្ថុតាង​ដែល​ដកហូត បាន​មានកា​រ៉ុង​ឈើ​ប្រវែង​២​ម៉ែត្រ​១ ដើម មាន​ដែក​ភ្ជាប់​ជាមួយ​ខ្សែ​ហ្វ្រាំង ។​

​ក្រុម​សង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​គេ​បាន​ដើរ​ទាក់​ឆ្កែ អ្នកស្រុក​ចំនួន ៦ ដង​មក​ហើយ តែ​លើក​ចុងក្រោយ​នេះ មិនទាន់​បាន​ឆ្កែ​ផង​ត្រូវ​សមត្ថកិច្ច​ចាប់​ល្មម ។​

​សមត្ថកិច្ច​ប៉ោយប៉ែត​បាន​បញ្ជាក់ថា អ្នកស្រុក​ចិញ្ចឹមសត្វ​ឆ្កែ​ទុក អោយ​ការពារ​ផ្ទះ​ពេល​មាន​មនុស្ស​ចំលែក​ចូល​ផ្ទះ ឬ​ចោរលួច​ចោរ​ប្លន់​ជាដើម​ត្រូវបាន​ជន​សង្យ័យ​ទាំង ២ នាក់ ជំនាញ​ដើរ​ទាក់​សត្វ​ឆ្កែ​ស្ទើរ​អស់​ពី​ភូមិ ។ ពេល​កំលាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ប្រត្តិបតិការ​ពេលយប់ និង​កំលាំងយោធា​សឹក​រង​ក្រុង ប្រទះ​ជនសង្ស័យ​ទាំង ២ នាក់​កំពង់​ជិះ​ម៉ូតូ ម៉ាក​សង់​ពណ៏​ខ្មៅ​សេរី ឆ្នាំ​២០០៣ ពាក់​ស្លាក​ភ្នំពេញ​1a.0458១ គ្រឿង ការ៉ុ​អង្ករ និង​ឈើ​ច្រងេងច្រង៉ាង មានការ​សង្យ័យ​ធ្វើការ​ឆែកឆេរ រកឃើញ​វត្ថុតាង​ដូច​ជា​ខ្សែ​ហ្វ្រាំង​កង់ សំរាប់ធ្វើ​ជា​អន្ទាក់​ទាក់​ឆ្កែ ភ្ជាប់​ជាមួយ​ដង​ឈើ​១​តែម្តង ។​

​បច្ចុប្បន្ន​ជន សង្យ័យ​ទាំង ២ នាក់ និង​វត្ថុតាង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន ទៅ​ស្នងកា​រដ្ឋ​នា​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

g2-1

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.