ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​ប្រជាពលរដ្ឋ​ក្រីក្រ​១០០​គ្រួសារ ក្នុង​ស្រុក​កំពង់ត្រាច បាន​ទទួល​អំណោយ​សប្បុរស​ពី​ក្រុមហ៊ុន ពូ​ចិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​១៥​កើត ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ លោកស្រី យូ សុគន្ធ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត  តំណាង​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ស្បៀងអាហារ ចំនួន​១០០​គ្រួសារ នៅ​ទីតាំង​ក្រុមហ៊ុន​ពូ​ចិន ក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន ពូ​ចិន​។​

​អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​១០០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម​, ត្រីខ​១​យួរ ,​ប្រេង​ឆា​២​លីត្រ , ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អ៉ីវ​១​យួរ​, មី​ថៃ​១​កេះ​,​ភួយ​១ ,​មុង​១  និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ​។​

​ជាមួយនេះ លោកស្រី យូ សុគន្ធ បាន​សំដែង​នូវ​ការ​កោត​សរសេីរ​ចំពោះ​ក្រុមហ៊ុន ពូ​ចិន ដែល​បាន​រួមចំណែក​ក្នុង​ការបង្កើត​មុខរបរ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត ព្រមទាំង​បាន​ជួយ​ដោះស្រាយ​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​ខ្វះខាត ។

​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​ដ៍​ប្រពៃ​នេះ លោកស្រី​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​យើង សូម​អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ដើម្បី​បុព្វហេតុ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ត​ទៅ​មុខ​ទៀត​៕
​សេង ណា​រិទ្ធ​
​

 

 

r180629a1 r180629a4 r180629a3 r180629a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.