ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា ក្នុងចំណោម​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​តាម​ក្បួន​រថយន្ត​ទាំង​ខ្សែៗ​ពី​ខេត្ត​ស្ទឹងត្រែង ចូល​ខេត្តក្រចេះ នៅពេល​យប់​គឺ​មាន​លោក ហែម សុ​មុនី ហៅ​ម៉ៅ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដែល​កំពុង​ឈរជើង​ក្នុង​ខេត្ត​ស្ទឹងត្រែង ផងដែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ហែម សុ​មុនី ហៅ​ម៉ៅ មិន​ត្រឹមតែ​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​លោក ហែម សុ​មុនី កំពុង​ប្រើ​ស្បែក​និង​អំណាច​របស់​ខ្លួន​ដើម្បី​កាង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ជា​ជនជាតិ​ខ្មែរ​និង​ជនជាតិ​យួន​ច្រើន​នាក់​ទៀត​។
​តាមរយៈ​ការប្រើប្រាស់​អំណាច​និង​តួនាទី​របស់​ខ្លួន​ដើម្បី​អាជីវកម្ម​ជំនួញ​ឈើ​ខុសច្បាប់ គឺ​លោក ហែម សុ​មុនី ហៅ​ម៉ៅ អាច​រក​ចំណូល​បាន​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ ហើយក៏​អាច​មាន​ការបែងចែក​ទៅ​ថ្នាក់លើ​ផងដែរ​។​

​ថ្មីៗ​នេះ​មន្ត្រី​រាជការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា មកដល់​ពេលនេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ ដែល​ឈរជើង​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅតែ​ប្រើ​អំណាច​និង​តួនាទី​ដើម្បី​កាង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គឃ្លើន​ដដែល​។ ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​លោក ហែម សុ​មុនី ដើម្បី​កុំ​ឲ្យ​មន្ត្រីនគរបាល​រូបនោះ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ប្រភព​ខ្លះ​បានឲ្យដឹង​ថា​លោក ហែម សុ​មុនី ហៅ​ម៉ៅ មិន​ត្រឹមតែ​ជា​អ្នក​កាង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង យ៉ាង​ក្រអឺតក្រទម​ប៉ុណ្ណោះ​ទេ​គឺ​ថែមទាំង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ក្រអឺតក្រទម​បំផុត ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួងមហាផ្ទៃ​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ ដែល​មាន​តួនាទី​ក្នុង​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច បែរជា​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សៀម​ប៉ាង មក​ស្តុក​ទុក​ក្នុង​ចម្ការ​ដូងប្រេង​ក្បែរ​ស្ពាន​ស្រែ​ពក ក្រុង​ស្ទឹងសែន សម្រាប់​ដឹក​ជញ្ជូន​បន្តទៅ​ស្រុក​យួន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។
​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង មួយចំនួន​បានឲ្យដឹងថា កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​២២ ខែមិថុនា កន្លង​ទៅ​ថ្មីៗ​នេះ​មាន​ក្បួន​រថយន្ត​របស់​លោក ហែម សុ​មុនី ហៅ​ម៉ៅ ជិត​៣០​គ្រឿង​រួម​មាន​រថយន្ត​ម៉ាក​តា​កូម៉ា រថយន្ត​សាំ​យ៉ុង រថយន្ត​ហា​យឡេន​ឌ័​រ និង​រថយន្ត​កាមរី បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បានឲ្យដឹង​ទៀតថា ប្រមាណ​១​សប្ដាហ៍​កន្លងទៅ​នេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​កាន់តែ​ច្រើនឡើងៗ​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​លោក​ម៉ៅ នោះទេ​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា អភិបាលខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿ​ន ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា មិន​ហ៊ាន​ប៉ះពាល់​លោក ហែម សុ​មុនី ហៅ​ម៉ៅ បាន​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង និង​កាង​ក្រុម​ឈ្មួញ​យ៉ាង​គឃ្លើន​នោះឡើយ​។ ទន្ទឹម​នឹង​នេះ​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហែម សុ​មុនី ហៅ​ម៉ៅ បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ម៉ៅ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​លោក​ម៉ៅ ចេះ​បែងចែក​ផលប្រយោជន៍​ទៅឲ្យ​មន្ត្រីធំៗ​ក្នុង​ខេត្ត​ស្ទឹងត្រែង ទើប​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។
​ជា​ការពិត​លោក ម៉ៅ មាន​តួនាទី​ក្នុង​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ដូច​ជា បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ខុសច្បាប់​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាដើម ក៏​ប៉ុន្តែ​ឥឡូវនេះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ បែរ​ជា​ប្រើ​តួនាទី​និង​អំណាច​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​។ មិនតែប៉ុណ្ណោះ​លោក ហែម សុ​មុនី ហៅ​ម៉ៅ គឺជា​អ្នក​ចេញ​មុខ​កាង​ក្រុម​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​ច្រើន​នាក់​ដែល​កំពុង​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ស្ទឹងត្រែង យ៉ាង​រលូន​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​៕

 

r180627a7 r180627a10 r180627a9 r180627a8

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.