ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

គណនេយ្យ​ហ្វេ​សប៊ុក​ឈ្មោះ​Y LY Chhun បង្ហោះ​សុំ​អន្តរាគមន៍​ពី​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណ​: ពាក់ព័ន្ធ​រឿង​មុខតំណែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​១១​និង​៣៣​នាទី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ មាន​គណនេយ្យ​ហ្វេ​សប៊ុក​របស់​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្ត​ប៉ៃលិន បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម​ថា ៖ សូម​លោក​ជំទាវ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ និង​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​មេត្តា ជួយ​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ​ផង អ៊ី លី​ឈុន បាន​បំពេញ​ការ​ជា​អនុប្រធាន​មន្ទីរ​អស់​រយៈពេល​១៩​ឆ្នាំ​មកហើយ  មុនពេល​លោក លឹម ប៊ុនហេង ប្រធា ន​មន្ទីរ​ចាស់​បាន​ចូលនិវត្តន៍ ។ គាត់​បាន​ស្នើសុំ​ទៅ​អភិបាលខេត្ត​ប៉ៃលិន តែងតាំង​រូបខ្ញុំ​ជំនួស​រូបគាត់  ហើយ​អភិបាលខេត្ត​ចាស់ៗ លោក​បាន​ចូលនិវត្តន៍​អស់​ផងដែរ ។ ម្លោះ​ហើយ ធ្វើ​អោយ​អភិបាលខេត្ត​ថ្មី គាត់​សម្រេចចិត្ត​តែងតាំង​លោក ព្រហ្ម រដ្ឋា ជា​ប្រធាន​មន្ទីរ​ថ្មី ហើយ​លោក ព្រហ្ម រដ្ឋា ទើបតែ​តែ ង​តាំង ជា​អនុប្រធាន​មន្ទីរ​បាន​១​ឆ្នាំ​៥​ខែ​ទេ មិនទាន់​សមស្រប និង​ត្រឹមត្រូវ តាម​ប្រកាស​លេខ​៧៨៨ របស់​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​ស​ធា​រណៈ​នៅឡើយ ។ គាត់​មើល​ឃើញ​លោក ព្រហ្ម រដ្ឋា ចេញ​មុខការ ងារ​តាមរយៈ​កម្មវិធី​សិល្បៈ​មិនដឹង​ការងារ​វប្បធម៌ មាន​រហូតដល់​ទៅ​៨​ការិយាល័យ មើលឃើញ​តែ​ច្រៀង និង​រាំ ហើយ​រូប​ខ្ញុំបាទ ក៏​មិន​ធ្លាប់​ជាប់​ជា​មន្ត្រី​ឡេមឡឺម​ចេញពី​នេះ ទៅ​ចេញ​នោះ​នេះ​ដែរ បំរើ​ដោយស្មោះ​៤​ឆ្នាំ​ចុងក្រោយ​នេះ សូម្បី​តែ​អវត្តមាន​ច្បាប់ ឬ​អត់​ច្បាប់ ក៏​មិន​ធ្លាប់​មាន​ដែរ ខំ​បំពេញ​ការ ងារ​អង្គភាព រួមជាមួយ​លោក​ប្រធាន​មន្ទីរ និង មន្ត្រីក្រោមឱវាទ​ទាំងអស់​ដោយ​ស្មារតី​សាមគ្គី ទទួលខុសត្រូវ លើ​ការងារ​មិន​ដែល​ធ្វេសប្រហែស​ឡើយ ។ សូម​លោក​ជំទាវ​រដ្ឋមន្ត្រី​មេត្តា​ផ្តល់​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ​ដោយ​ក្តី​អនុគ្រោះ​ផង ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ​លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ឡើង​កា ន់​តំណែង​បាន​រយ​:​ពេល ២ ខែ បានលើកឡើង កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ក្នុង​ឱកាស​ពិធី​ប្រកា ស​តែងតាំង​មុខតំណែង​ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន​ថ្មី បានឱ្យដឹងថា នៅតាម​មន្ទីរ​អង្គភាព ភាគច្រើន មិនសូវ​ពូកែ នឹង​ការងារ​របស់​ខ្លួន​នោះទេ ពូកែ​តែ​អា​ខាង​អួតអាង និង​យកមុខ ហើយ​ដណ្តើម​តំណែង​គ្នា​ប៉ុណ្ណោះ ។​

​លោក​បន្ត​ទៀត​ថា ចំណុច​សំខាន់​ផ្សេងទៀត គឺ​ទម្លាប់​របស់​មន្ត្រី​ក្នុង​ខេត្ត​នេះ មិនសូវ​ពូកែ​ធ្វើ​ការអភិវឌ្ឍ​ការងារ​របស់​ខ្លួន​ប៉ុន្មាន​នោះទេ ខ្លាំង​តែ​ខាង​បង្ហោះ​ហ្វេ​សប៊ុក ។
​ជាក់ស្តែង​ថ្មីៗ នេះ ឃើញ​មាន​ខាង​អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​:​ខេត្ត បាន​បង្ហោះ​ហ្វេ​សប៊ុក​ឱ្យ​គេ​រក​យុត្តិធម៌ ដើម្បី​បាន​ឡើងកាន់​តំណែង​ធ្វើ​ប្រធាន ដោយ​ការងារ​មិន​គិត​ខិតខំ​ធ្វើ​នោះទេ ។ លោក​បញ្ជាក់ទៀតថា រឿង​នេះ​ខាង​ខេត្ត​បាន​យក​ដំណឹង​ខាងលើ​ទៅ​ជូន​ជំទាវ​តំណាងរាស្ត្រ និង​បន្ត​ទៅ​ដល់​ក្រសួង​អស់ហើយ ដើម្បី​ចាត់ការ​បន្ត​ទៀត ៕
​ដោយ ៖ នីយ៉ា​
​

 

r180626c1 r180626c2 r180626c3 r180626c4 r180626c5 r180626c6 r180626c8 r180626c7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.