ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

​កិច្ចប្រជុំ​ក្រុមការងារ​គ្រប់​ថ្នាក់ ដើម្បី​ត្រួតពិនិត្យ​ឆ្ពោះ​ទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​រៀបចំ​កិច្ចប្រជុំ​ក្រុម​ការងារ​គ្រប់​ថ្នាក់ ដើម្បី​ត្រួតពិនិត្យ​ការងារ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ក្រោម​អធិតីភាព លោក សាត សា​ម៉ី តំណាង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជា​សមាជិក​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា  និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កែប លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប ។

​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា​គណបក្ស​មកពី​គ្រប់​ក្រុង ស្រុក និង​ឃុំ សង្កាត់​ទូទាំង​ខេត្ត​កែប​ទាំងអស់​សរុប​ប្រមាណ​ជាង​៤០០​នាក់  ។

​លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​លើកឡើង​ថា កិច្ចប្រជុំ​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​ត្រួតពិនិត្យ​នូវ​រាល់​សកម្មភាព​ត្រៀម និង​ផែនការ​សកម្មភាព​ផ្សេងៗ ក្នុងអំឡុងពេល​ឃោសនា​រក​សំលេង​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​អញ្ចើញ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា ហើយ​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លេខ​រៀង​ទី​២០ មាន​រូប​សញ្ញា​ទេវតា​បាចផ្កា​ជា​សម្គាល់ ដើម្បី​បន្ត​រក្សា​សន្តិភាព និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ត​ទៅ​មុខ​ទៀត​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក សាត សាមីុ បានបញ្ជាក់​ថា នៅសល់​តែ​ជាង​មួយ​ខែ​ទៀត ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នឹង​ឈាន​ចូល​មក​ដល់​ហើយ ដូច្នេះ​ក្រុម​ការងារ​ទាំងអស់​ត្រូវ​ចេះ​សហការ​គ្នា​ឲ្យ​ស្អិតរ​មួ​ត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​ត្រូវ​ពិនិត្យមើល​ស្ថានភាព​ទូទៅ​នៅ​គ្រប់​តំបន់​ឲ្យបាន​ល្អ​ប្រសើរ​ដើម្បី​អនុវត្ត​ការងារ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​៕
​សេង ណា​រិទ្ធ​

 

r180626b5

r180626b6 r180626b8 r180626b7

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.