ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោកតា លោកយាយ ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៤៨​នាក់ ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូល​មូលនិធិ​ចាស់ជរា​គ្មាន​ទីពឹង​របស់​លោកជំទាវ បាន ស្រីមុ​

លោកតា លោកយាយ ចាស់ជរា​គ្មាន​ទីពឹង ចំនួន​៤៨​នាក់ ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូល​មូលនិធិ​ចាស់ជរា​គ្មាន​ទីពឹង​របស់​លោកជំទាវ បាន ស្រីមុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភ​: ឆ្នាំ​២០២៤​នេះ ឯកឧត្តម ហុក សុផល តំណាង​លោក​ជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​មូលនិធិ​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន រួម​នឹង​ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះ​បន្ទាន់​ជន​ចាស់ជរា​គ្មាន​ទីពឹង បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​កុម្ភ​: ឆ្នាំ​២០២៤ ជូន​ដល់​លោកយាយ លោកតា ចំនួន ៤៧​នាក់ ដោយ​ក្នុង​ម្នាក់ៗ​សម្ភារ​:​មួយចំនួន និង​ថវិកា ១០០.០០០​រៀល​(​មួយ​សែន​រៀល​គត់​)​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ឯកឧត្តម​ហ៊ុ​កសុផល​បាននាំ​បណ្តាំ​ផ្តាំផ្ញើ​សាកសួន​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អុ​ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ​អភិបាលខេត្ត ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដែល​ជា​និច្ចកាល​លោក​ទាំង​ទ្វេរ តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទី​កន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​។ ហើយ​ថ្នាក់ដឹកនាំ​ទាំងអស់ តែងតែ​បាន​គិតគូ​រសុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ជួប​ទុក្ខ​ហើយ​យើង​មិនដឹង​នោះឡើយ ។​

​សំរាប់ មូលនិធិ​នេះ បាន​បង្កើត​ជាង​១០​ឆ្នាំ​មកហើយ ផ្តួចផ្តើម​ដោយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​អ៉ី​ឈាន​និង​លោកជំទាវ​បាន​ស្រីមុំ ក្នុង​គោលបំណង​ជួយ​ដល់​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង មាន​ជីវភាព​ខ្សត់ខ្សោយ និង​មាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​ទៅ ដែល​ពុំមាន​លទ្ធភាព​អាច​ចេញទៅ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​បាន ក៏​ដូចជា​ការជួយ​លើក​កំពស់​កម្រិតជីវភាព និង​បំប៉ន​ថែទាំ​សុខភាព​លោកយាយ​លោកតា ដោយ​មិន​ប្រកាន់​បក្ខពួក និង​និន្នាការ​នយោបាយ​ឡើយ ព្រោះ​មនុស្ស​ចាស់ គឺ​មាន​គុណបំណាច់​ធំធេង​ណាស់ ក្នុង​ការជួយ​អប់រំ ប្រៀនប្រដៅ ដល់​កូនចៅ​ជំនាន់​ក្រោយៗ ឲ្យ​ប្រព្រឹត្តិតែ អំពើ​ល្អ​។​

​ជាមួយគ្នា​នេះ​លោកយាយ លោកតា ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធិ​ចាស់ជរា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​បាន​ជូនពរ​ស័ព្ទ​សារធុ​ការ ចំពោះ​ឯកឧត្តម និង​លោកជំទាវ ប្រធាន​មូលនិធិ​ចាស់ជរា​ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​ថវិកា ដល់​ពួកគាត់​ជា​រៀងរាល់​ខែ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ធូរស្រាល​មួយ​ក​ម្រឹត​ធំ​ផងដែរ​។​

​ម្យ៉ាងវិញទៀត ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​លោក​យាយ លោកតា​នៅ​តាម​ភូមិ​ដាច់ស្រយាល ក្រុមការងារ​មូលនិធិ​ត្រូវបាន​បែងចែក​ជា ២​ក្រុម គឺ​ក្រុម​ទី​១ នៅ​សាលាឃុំ​អូរអណ្តូង និង​ក្រុម​ទី​២ ចុះ​ចែក​ជូន​តាម​ខ្នង​ផ្ទះ​ចាស់ជរា ដែល​មាន​ជំងឺ​មក​មិន​បាន ដោយ​មូលនិធិ បាន​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ដល់​លោកយាយ លោកតា ចាស់ជរា ចំនួន​៤៨​នាក់​ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ចំនួន​១០​ម៉ឺន​រៀល មី ត្រីខ ទឹក​សណ្តែក ឃី​ត​(​មុង ភួយ ក្រមា សា​រ៉ុង​) និង​ជែល​លាងដៃ​ផងដែរ​។​ដ​,​សេន តរ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.